ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​នាំ​គ្នា​មក​ប្រព្រឹត្តិ​បែប​នេះ​ក្នុង​កាស៊ីណូ​កើត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​ប្រុស​-​ស្រី​៣​នាក់ ដោយ​ជាប់ចោទ​លួច​កាត់​ឈី​ប​របស់​កាស៊ីណូ ដើម្បី​លួច​យក​លុយ ហេតុការណ៍​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ នៅ​បរិវេណ​កាស៊ីណូ​សា​ងាំ​រី​សត…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​ប្រុស​-​ស្រី​៣​នាក់ ដោយ​ជាប់ចោទ​លួច​កាត់​ឈី​ប​របស់​កាស៊ីណូ ដើម្បី​លួច​យក​លុយ ហេតុការណ៍​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ នៅ​បរិវេណ​កាស៊ីណូ​សា​ងាំ​រី​សត ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

ជនជាប់សង្ស័យ​ទាំង​៣​នាក់​ខាងលើ​ដែល​ប៉ូលិស​ឃាត់ខ្លួន ១-​ឈ្មោះ សាត់ ចាន់​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ចែកស្រា​បៀរ​ក្នុង​កាស៊ីណូ​សា​ងាំ​រី​សត (​ជា​អ្នក​កាត់​ឈី​ប​លួច​យក​កាក់​លុយ) ២-​ឈ្មោះ ជា រ៉ាត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ប្តី រស់នៅ​ក្នុងភូមិ​ស្រម៉ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង និង​៣- ឈ្មោះ​យ៉​ន ផ​ល្លី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​កាស៊ីណូ (​ជាប់ចោទ​ពី​បទ​ផ្សំ​គំនិត​) រស់នៅ​ភូមិ​ស្វាយ​រលួស ឃុំ​អ​ម្ពឹ​លតា​ពក​ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម​។

យោង​តាម​របាយការណ៍​ប៉ូលិស​ស្រុក​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ មៅ ភឿ ភេទ​ប្រុស ជានាយក​រដ្ឋបាល​ក្រុមហ៊ុន រួចមក ប៉ូលិស​ក៏បាន​ចាត់​កម្លាំង​ចុះ​ទៅ​ឃាត់​ខ្លួន​ប្រុស​-​ស្រី​ទាំង​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​​កាត់​ឈី​ប​កាស៊ីណូ​លួច​​យក​កាក់​លុយ ​ដើម្បី​​នាំ​ខ្លួន​មក​អធិការ​ស្រុក​ធ្វើការ​សាកសួរ ។

យោង​ទៅ​លើ​ការ​សាកសួរ​ចម្លើយ​រួច​ហើយ បុរស​ម្នាក់​ត្រូវ​ជា​ប្តី​​របស់​ស្ត្រី​សង្ស័យ​ខាង​លើ ​ត្រូវ​បានឱ្យ​វិល​ត្រឡប់​​ផ្ទះ​​វិញ ព្រោះ​​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿងហេតុ​នេះទេ រីឯ​ស្ត្រី​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាកា​អម​សាលា​ដំបូង​​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ