ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ម្នាក់ឯង​មិន​អាច​លើក​ពាន World Cup បាន​ទេ​!

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ប្រធាន​សមាគម​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Claudio Tapia ជឿជាក់​ថា បើ​ទោះបីជា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ប្រធាន​សមាគម​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Claudio Tapia ជឿជាក់​ថា បើ​ទោះបីជា Messi ត្រូវ​បាន​គេ​ចាត់ទុកជា​កីឡា​ករ​​ខ្លាំង​ផ្តាច់​គេ​លើ​លោក​ក្តី ក៏​រូបគេ​ម្នាក់ឯង​មិន​អាច​លើក​ពាន World Cup បាន​ដែរ​។

មាន​ពាក្យ​លើក​ឡើង​មិន​ដាច់​ពី​មាត់​ពី​សំណាក់​អ្នកគាំទ្រ​ជា​ច្រើន និយាយ​ថា Messi ត្រូវ​តែ​លើក​ពាន World Cup ឲ្យ​បាន ប្រសិនបើ​ចង់​ស្មើ​ជាមួយនឹង​អតីត​ជើង​ខ្លាំង Maradona​។ តាំងពី Messi ចូល​ទាត់​ដំបូង​មក​ម្ល៉េះ គ្រប់​គ្នា​ឃើញ​ថា Messi និង Maradona មាន​ភាព​ស្រ​ដៀង​គ្នា​ខ្លាំង​។

លោក​ប្រធាន Claudio និយាយ​ប្រាប់ La Nacion ថា​៖ «​កីឡាបាល់ទាត់ គឺ​ត្រូវ​តែ​សាមគ្គី​គ្នា​។ ទោះបីជា​យើង​មាន​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ក៏​យើង​ត្រូវ​តែ​ជួយ​ជ្រោមជ្រែង ព្រោះ​រូបគេ​តែ​ម្នាក់​មិន​អាច​សម្រេច​បាន​នោះ​ទេ​។ ការ​ដែល​មាន​រូបគេ​នៅ​ក្នុង​ក្រុម គឺជា​កិត្តិយស​របស់​យើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ