ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចង​ចាំ​ខ្សោយ​ខ្លាំង វិធី​ទាំង​នេះ​អាច​ជួយ​លោក​អ្នក​បាន

6 ឆ្នាំ មុន

ប្រសិនជា​ការ​ចង​ចាំ​របស់​អ្នក​ខ្សោយ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? 1. អ្នក​គួរតែ​ចំណាយពេល​១០​នាទី​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ចង​ចាំ​នូវ​កន្លែង​ទាំងឡាយ​ដែល​អ្នក​ទុក​របស់​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​យូរ នោះ​ការ​ចង​ចាំ​របស់​អ្នក​នឹង​អាច​ប្រសើរ​ឡើង​វិញ​។ 2. អ្នក​អាច​ចំណាយពេល​មួយ​នាទី​ជា​រៀងរាល់ថ្ងៃ​…

ប្រសិនជា​ការ​ចង​ចាំ​របស់​អ្នក​ខ្សោយ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

1. អ្នក​គួរតែ​ចំណាយពេល​១០​នាទី​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ចង​ចាំ​នូវ​កន្លែង​ទាំងឡាយ​ដែល​អ្នក​ទុក​របស់​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​យូរ នោះ​ការ​ចង​ចាំ​របស់​អ្នក​នឹង​អាច​ប្រសើរ​ឡើង​វិញ​។

2. អ្នក​អាច​ចំណាយពេល​មួយ​នាទី​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ចង​ចាំ​ឈ្មោះ​មនុស្ស​ដែល​អ្នក​ទើបតែ​ស្គាល់​។ ការ​ធ្វើ​បែប​នេះ ដើម្បី​វឹក​ហាត់​ខួរក្បាល​ឲ្យ​មានការ​ចង​ចាំ​ប្រសើរ​ឡើង​វិញ​។

3. នៅ​ពេល​ដែល​អ្នក​ចង់​ធ្វើ​រឿង​អ្វីមួយ តែ​បែរជា​នឹក​មិនឃើញ​។ អ្នក​អាច​ប្រើ​ការ​ស្រមៃ​ដើម្បី​ចង​ចាំ​រឿង​ដែល​អ្នក​ចង់​ធ្វើ​។ នៅ​ពេល​ដែល​អ្នក​ស្រមៃ​កាន់តែ​មានគំនិត​ច្នៃប្រឌិត ដោយ​ឲ្យ​រឿង​ទាំងឡាយ​ដែល​អ្នក​ធ្វើ​ទាក់ទង​គ្នា នោះ​អ្នក​នឹង​អាច​កាន់តែ​ចង​ចាំ​បាន​ល្អ។

4. អ្នក​អាច​ធ្វើការ​ចង​ចាំ​នូវ​ពណ៌​របស់​សម្ភារៈ​ទាំងឡាយ​ដែល​អ្នក​ប្រើប្រាស់​។ ការ​ព្យាយាម​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ការ​ចង​ចាំ​របស់​អ្នក​កាន់តែ​ល្អ​។

5. អ្នក​អាច​ដោះស្រាយ​ចំណោទ​ដែល​រាង​លំបាក​បន្តិច នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ល្អ​ឡើង​វិញ​បាន​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ