ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​វត្ត​មួយ​ភ្លេច មក​វិញ​ខ្ទេច​គ្មាន​សល់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​5×6m ត្រូវ​ព្រះ​អគ្គី​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​1​រសៀល ថ្ងៃ​ទី​14 មេ​សា…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​5×6m ត្រូវ​ព្រះ​អគ្គី​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​1​រសៀល ថ្ងៃ​ទី​14 មេ​សា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ទី​1 ស្ថិត​ក្នុងភូមិ​ពោ​ធ៍​រៃ​យំ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់​ខាងលើ​នេះ មាន​ម្ចាស់​ឈ្មោះ សន សូត្រ ភេទ​ស្រី អាយុ​75​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង គឺ​ដោយសារ​តែ​ម្ចាស់ផ្ទះ​អុច​ធូប​ទាន​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទុក​ចោល រួច​នាំ​គ្នា​ទៅ​វត្ត​អស់ ទើប​ធ្វើ​ឱ្យ​ធូប​ទាន​រលំ​ធ្លាក់​ចុះ បណ្តាល​ឱ្យ​កើតជា​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​បែប​នេះ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ