ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ឆ្នាំ​ហើយ​គាត់​​មិន​ធ្លាប់​ទៅ​បន្ទប់ទឹក​សោះ​

5 ឆ្នាំ មុន

រឿង​ពិត​មួយ​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​នៃ​ជំងឺ​ដ៏​គួរ​ឱ្យ​ឈឺចាប់​មួយ បាន​កើតឡើង​ចំពោះ លោក Ste Walker ដែល​មាន​អាយុ​ត្រឹមតែ​២៤​ឆ្នាំ​ប៉ុណ្ណោះ​។ ជំងឺ​នេះ បាន​ចាប់ផ្តើម​នៅ​ក្នុង​​ឆ្នាំ​២០១២ គឺ​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ…

រឿង​ពិត​មួយ​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​នៃ​ជំងឺ​ដ៏​គួរ​ឱ្យ​ឈឺចាប់​មួយ បាន​កើតឡើង​ចំពោះ លោក Ste Walker ដែល​មាន​អាយុ​ត្រឹមតែ​២៤​ឆ្នាំ​ប៉ុណ្ណោះ​។ ជំងឺ​នេះ បាន​ចាប់ផ្តើម​នៅ​ក្នុង​​ឆ្នាំ​២០១២ គឺ​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ Crohn ហើយ​វា​បាន​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​ធម្មតា​របស់​លោក ឱ្យ​ក្លាយជា​អ្នកជំងឺ​រ៉ាំ​រ៉ៃ​ម្នាក់ បើ​ទោះជា​ពេល​ខ្លះ គាត់​មើលទៅ​ហាក់​មាន​សុខភាព​ល្អ​ក៏​ដោយ​។​ លោក​តែង​មាន​ការ​លំបាក​ជា​រៀងរាល់ថ្ងៃ ហើយ​រឿង​របស់​គាត់​នេះ នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​ក្នុង​ការ​វាយ​តម្លៃ​មនុស្ស​ជុំវិញ​ខ្លួន​។

ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ជាមួយនឹង​ជំងឺ​នេះ Ste បាន​ធ្វើការ​វះកាត់​លើស​ពី​៨០​ដង ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ដោយ​ពោះវៀន​ដែល​មានការ​លាក​នេះ​ត្រូវ​បាត់​កាត់​ចេញ​ម្តង ជា​កង់​ៗ ។​ ជា​លទ្ធផល​នៃ​អ​សមត្ថភាព​របស់​គាត់​នេះ ត្រូវ​បាន​តម្រូវ​ឱ្យ​កាន់​ប័ណ្ណ​បញ្ជាក់​ពិការ​ភាព ។

រឿង​ដែល​គួរ​ឱ្យ​អាណិត​ចំពោះ​គាត់​នោះ​ គឺការ​ឈឺចាប់​នេះ​មិន​ត្រឹមតែ​មាន​ចំពោះ​រាង​កាយ​​របស់​គាត់​នោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ទៅ​លើ​កត្តា​ផ្នែក​ចិត្តសាស្ត្រ​សង្គម​របស់​គាត់​​ទៀត​ផង​។ មនុស្ស​ជា​ច្រើន​បាន​វាយតម្លៃ​ត្រឹមតែ​សម្បក​ខាងក្រៅ​របស់​គាត់ ដែល​មើលទៅ​ហាក់ដូចជា​មនុស្ស​ធម្មតា​ម្នាក់ ហើយ​បន្ត​និយាយ​ថា គាត់​មិន​សាក​សម​នឹង​ប្រើ​ប័ណ្ណ​បញ្ជាក់​ពី​អសមត្ថភាព​នេះ​ទេ​។ ste ត្រូវ​ប្រឈម​នឹង​ពាក្យ​រិះគន់​ពី​មនុស្ស​ជុំវិញ​ខ្លួន ដែល​មិន​បានដឹង​រឿង​ពិត​របស់​លោក​។

ហើយ​នា​ពេល​ថ្មី​ៗ​នេះ លោក​បាន​សម្រេចចិត្ត​ផុស​ពី​រូប​របស់​គាត់​ក្នុង​ស្ថានភាព​២​ផ្សេង​គ្នា ដែល​មួយ​ចំហៀង​បង្ហាញ​ពី​ជីវិត​ខាងក្រៅ​ដែល​មនុស្ស​ទូទៅ​មើលឃើញ និង​មួយ​ចំហៀង​​ទៀត គឺ​ស្ថានភាព​ជំងឺ​ដ៏​លំបាក​របស់​គាត់​។ ការ​ផុស​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​គាត់ ក្នុង​ន័យ​រៀបរាប់​ដ៏​វែង​មួយ បាន​បរិយាយ​ពី​អារម្មណ៍​នៃ​ការ​ប្រយុទ្ធ​របស់​គាត់​ចំពោះ​ជំងឺ​មួយ​នេះ ហើយ​វា​ក៏​ជា​មេរៀន​មួយ​សម្រាប់​មនុស្ស​ទូទៅ អោយ​បាន​យល់​ពី​អត្ថន័យ​ជីវិត និង​ថែរក្សា​របស់​ដែល​ខ្លួន​មាន​អោយ​បាន​ល្អ ជា​ជាង​ពេល​បាត់បង់​ហើយ​ទើប​ចេះ​ស្តាយក្រោយ ៕

ដកស្រង់​ចេញពី​គេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ