ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ចេក​មាន​ប្រយោជន៍​អាច​ជំនួស​ភេសជ្ជៈ​​សម្រាប់​លេង​កីឡា

6 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ផ្លែ​ចេក​ប្រហែលជា​ជម្រើស​ល្អ​សម្រាប់​កីឡាអត្តពលកម្ម​ជាង​​ភេសជ្ជៈ​សម្រាប់​លេង​កីឡា​តែ​ម្តង​។ យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មាន The New York Times បាន​ឲ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​ប្រៀបធៀប​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​ពេល​លេង​កីឡា ហើយ​ក៏​បាន​រក​ឃើញ​ថា…

តាម​ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ផ្លែ​ចេក​ប្រហែលជា​ជម្រើស​ល្អ​សម្រាប់​កីឡាអត្តពលកម្ម​ជាង​​ភេសជ្ជៈ​សម្រាប់​លេង​កីឡា​តែ​ម្តង​។ យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មាន The New York Times បាន​ឲ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​ប្រៀបធៀប​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​ពេល​លេង​កីឡា ហើយ​ក៏​បាន​រក​ឃើញ​ថា ផ្លែ​ចេក​បាន​​ផ្តល់​នូវ​សមាសធាតុ​ប្រឆាំង​ការ​រលាក និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ច្រើន​ជាង​ភេសជ្ជៈ​សម្រាប់​លេង​កីឡា​ ប៉ុន្តែ​ញ៉ាំ​ផ្លែ​ចេ​ក​អាច​ធ្វើ​ឲ្យ​ហើមពោះ​បាន​។ វា​ត្រូវ​បាន​គេ​ដឹង​ថា ការ​ញ៉ាំ ឬ​ផឹក​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​ពេល​ហាត់ប្រាណ​អាច​ជួយ​មនុស្ស​យើង​ហាត់​បាន​កាន់តែ​យូរ ឬ​អាច​ហាត់ប្រាណ​ក្នុង​កម្រិត​ខ្លាំង​ៗ​បាន ព្រមទាំង​ឆាប់​ធូរស្រាល​ពី​ហាត់​​រួច​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ចំនួន​ផ្លែ​ចេក​ដែល​គួរ​ញ៉ាំ​ក្នុង​ពេល​ហាត់ប្រាណ​នោះ​ គឺ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មាន​គម្រោង​ស្រាវជ្រាវ​លើ​ចំណុច​នេះ​ក្នុង​ពេល​​សិក្សា​លើ​ក្រោយ ហើយ​ក៏​ត្រូវការ​វាយតម្លៃ​ទៅ​លើ​ឥទ្ធិពល​នៃ​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​ក្នុង​ពេល​ហាត់ប្រាណ​។ ប៉ុន្តែ​វា​កើតឡើង​ត្រង់​ស សម្រាប់​អ្នក​ដែល​ចង់បាន​របស់​ដែល​អាច​ជំនួយ​ភេសជ្ជៈ​សម្រាប់​កីឡា​បែប​ធម្មជាតិ និង​ថោក​នោះ ផ្លែ​ចេក​ទំនងជា​របស់​ដ៏​ល្អ​បំផុត​ហើយ​៕

ដកស្រង់​ចេញពី​គេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ