ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​គាត់​បាន​ទេ តារាចម្រៀង​ល្បីឈ្មោះ​ក្នុង​ត្រកូល​អោ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ល្បីឈ្មោះ​ក្នុង​ត្រកូល​អោ​ក​អ្នក​នាង អោ​ក សុ​ម៉ា​រី​ម៉ា ដែល​រស់នៅ​អា​មេ​រិ​ក​ច្រើន​ឆ្នាំ​រស់នៅ​ជាមួយ​ស្វាមី​ជា​អាណិកជន​នោះ បាន​មក​ដល់​កម្ពុជា​​ហើយ ក្រោយ​បែក​មាតុភូមិ​មួយ​នេះ​។ តាម​ដំណឹង​ថា អ្នក​នាង​ត្រៀម​សម្តែង​សិល្បៈ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នា​ខេត្តព្រះវិហារ​ជា​មួយ​បងប្អូន​ត្រកូល​អោ​ក​។…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ល្បីឈ្មោះ​ក្នុង​ត្រកូល​អោ​ក​អ្នក​នាង អោ​ក សុ​ម៉ា​រី​ម៉ា ដែល​រស់នៅ​អា​មេ​រិ​ក​ច្រើន​ឆ្នាំ​រស់នៅ​ជាមួយ​ស្វាមី​ជា​អាណិកជន​នោះ បាន​មក​ដល់​កម្ពុជា​​ហើយ ក្រោយ​បែក​មាតុភូមិ​មួយ​នេះ​។

តាម​ដំណឹង​ថា អ្នក​នាង​ត្រៀម​សម្តែង​សិល្បៈ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នា​ខេត្តព្រះវិហារ​ជា​មួយ​បងប្អូន​ត្រកូល​អោ​ក​។ នា​ឱកាស​បង្ហាញ​វត្តមាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គេ​ឃើញ​សាច់ញាតិ​បងប្អូន​ឪពុក​ម្តាយ​ត្រកូល​អោ​កបាន​មក​ទទួល​ក្រោម​ស្នាមញញឹម​សប្បាយ​រីករាយ​គ្រប់​គ្នា​ដែល​ឆ្នាំ​នេះ​បាន​ជួបជុំ​គ្នា​។

អ្នក​នាង អោ​ក សុ​ម៉ា​រី​ម៉ា ជាតា​រា​ធ្លាប់​ល្បីឈ្មោះ​ក្នុង​ត្រកូល​អោ​ក រួម​មាន​អោ​ក សុ​ម៉ា​លី​តា​, អោ​ក សុ​ម៉ា​វ​ត្តី និង​អោ​ក សុ​ម៉ា​រី​ម៉ា​។ ហើយ រី​ម៉ា ជា​ប្អូន​ពៅ តែ​ក្រោយ​ចេញ​ទៅ​រស់​នៅ​​អា​មេ​រិ​ក​ក៏​មានត្រកូល​អោ​ក​ម្នាក់​ទៀត​ជំនួស គឺ​អោ​ក សុ​ម៉ា​ដា​លី​ស​។

អ្នក​នាង អោ​ក សុ​ម៉ា​រី​ម៉ា ច្រៀង​ពីរោះ ហើយ​ត្រូវ​បាន​ផលិតកម្ម​ហៅ​ថត​កាយវិការ​ខារ៉ា​អូខេ​​ជា​ច្រើន​មាន​ទាំង​ថត​ភាពយន្ត ស្ព​ត​អប់រំ ក្លាយជា​តារា​សម្តែង​លេចធ្លោ​ផង​ដែរ​កាល​ពី​ជិត​១០​ឆ្នាំ​មុន​។ បច្ចុប្បន្ន សុ​ម៉ា​រី​ម៉ា មានកូន​ស្រី​ម្នាក់​ដោយ​រស់នៅ​អា​មេ​រិ​ក​ប្រកប​មុខ​របរ​​ជា​អ្នកចម្រៀង​ដដែល និង​ឧស្សាហ៍​ច្រៀង​ប៉ះ​ចំ​តារា​កម្ពុជា​យើង​ទៅ​សម្តែង​ទីនោះ​ទៀត​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ