ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ទាំង​នេះ​ដែល​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ភើ

6 ឆ្នាំ មុន

ភេសជ្ជៈ​កំប៉ុង ស្រា​បៀរ ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិ​ហ្គា​ស​មួយ​​ឈ្មោះ​ថា Carbon Dioxide​។ រឿង​នេះ​នឹង​បង្កើត​ជា​ជាតិ​ខ្យល់​បន្ថែម​ក្នុង​ក្រពះ និង​ធ្វើ​ឲ្យ​ភើ​ច្រើន​ដែរ​។ យក​ល្អ​បើសិនជា​អ្នក​ឧស្សាហ៍​ភើ​មែន​នោះ គួរតែ​ចៀសវាង​អាហារ​ទាំង​នេះ​ហើយ​…

ភេសជ្ជៈ​កំប៉ុង

ស្រា​បៀរ ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិ​ហ្គា​ស​មួយ​​ឈ្មោះ​ថា Carbon Dioxide​។ រឿង​នេះ​នឹង​បង្កើត​ជា​ជាតិ​ខ្យល់​បន្ថែម​ក្នុង​ក្រពះ និង​ធ្វើ​ឲ្យ​ភើ​ច្រើន​ដែរ​។ យក​ល្អ​បើសិនជា​អ្នក​ឧស្សាហ៍​ភើ​មែន​នោះ គួរតែ​ចៀសវាង​អាហារ​ទាំង​នេះ​ហើយ​ ។

ដំបៅ​ក្រពះ
ពេល​ខ្លះ ការ​ភើ​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដំបៅ​ក្រពះ​ដែរ​។ ដំបៅ​បើកមុខ​ទាំងនេះ​ស្ថិត​នៅ​​លើ​ភ្នាស់​របស់​ក្រពះ ហើយ​វា​ក៏​កើត​ឡើងជា​ញឹកញាប់​ដែ​រ។ ការ​បង្ក​រោគ​អាច​ធ្វើ​ឲ្យ​រឿង​​នេះ​កើតឡើង​។ ម្យ៉ាងវិញទៀត​ការ​ប្រើ​ថ្នាំ​ពពួក NSAIDs ច្រើន​ដូច​ជា Ibuprofen ក៏​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ដែរ​។ បើសិនជា​អ្នកមាន​ដំបៅ​ក្នុង​ក្រពះ អ្នក​​ប្រហែល​ជា​ភើ​ជា​ញឹកញាប់ និង​ញ៉ាំ​អាហារ​ឆាប់​ឆ្អែត ឬ​ហើមពោះ​ក្រោយ​ពី​ញ៉ាំ​អាហារ​ខ្លាញ់​ច្រើន​។

របៀប​ដែល​អ្នក​ញ៉ាំ
បើសិនជា​អ្នក​ញ៉ាំ​អាហារ​លឿន អ្នក​នឹង​លេប​ខ្យល់​ទៅ​ជាមួយ​ក៏​ច្រើន​ដែ​រ​។ ភាគច្រើន​ខ្យល់​ទាំងនេះ​មិន​ចូល​ក្នុង​ក្រពះ​ទេ គឺ​វា​នៅ​តែ​ស្ថិត​ក្នុង​បំពង់ក​ដដែល ដែល​ចេញ​ជា​អាកា​រៈ​ភើ​ម​កតាម​មាត់​វិញ​។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​រឿង​នេះ គួរ​ញ៉ាំ​អាហារ​ហឺត​ៗ ​និង​ទំពារ​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ​ផង​។ កាលណា​ញ៉ាំ​អាហារ​កាន់តែ​តិច កាន់តែ​បន្ថយ​ការ​ភើ។

ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ
ពេល​ខ្លះ អាស៊ីត​ក្រពះ​នឹង​ច្រាល​ទៅ​ដល់​បំពង់ក​បាន​។ រឿង​នេះ​កើតឡើង​ច្រើន​នៅ​ពេល​​អ្នកមាន​ផ្ទៃពោះ ធាត់​ជ្រុល ឬ​ក្រពះ​មិន​អាច​កិន​អាហារ​លឿន​តាមតែ​វា​គួរ​ធ្វើ​។ នៅ​ពេល​អ្នកមាន​អារម្មណ៍​ថា​ មាន​ដុំ​អ្វីមួយ​ក្នុង​បំពង់ក អ្នក​នឹង​ខំប្រឹង​លេប​វា​ចូល​ទៅ​ក្នុង​ពោះ​។ ដូច្នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​អ្នក​ភើ​តែ​ម្តង​ទៅ​។

អាហារ​ហិ​រ ឬ​អាហារ​មាន​ជាតិ​អាស៊ីត​ខ្ពស់
ខ្ទឹមបារាំង ប៉េងប៉ោះ និង​ផ្លែ​ឈើ​ជូរ​ៗ​ គឺ​មាន​ជាតិ​អាស៊ីត​ខ្ពស់​ណាស់​។ សម្រាប់​អ្នកខ្លះ​វិញ ការ​ញ៉ាំ​អាហារ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​ៗ​ដើមទ្រូង​បាន​។ អាហារ​ហិ​រ​ក៏​អាច​នាំ​ឲ្យ​ភើ រហូត​ដល់​ក្រហាយ​ដល់​បំពង់ក​ខាងក្រោយ​ដែរ​។

ជំងឺហឺត
អ្វី​ដែល​ចម្លែក​នោះ​គឺថា ការ​ភើ​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺហឺត​ដែរ​។ ហេតុ​អ្វី​ទៅ? បើ​សិន​ជា​​ផ្លូវដង្ហើម​មានការ​រលាក រាង​កាយ​អាច​នឹង​ធ្វើការ​កាន់តែ​ច្រើន​ដើម្បី​ឲ្យ​ខ្យល់​ចូល​សួត​គ្រប់​គ្រាន់​។ រឿង​នេះ​ក៏​ដាក់​សម្ពាធ​ទៅ​លើ​សន្ទះ​ខ​ណ្ឌ​ទ្រូង និង​ពោះ​ដែរ​។ ការ​ប្រែប្រួល​នៃ​រឿង​ទាំង​ពីរ​នេះ​សុទ្ធតែ​អាច​បង្ខំ​ខ្យល់​ចូល​ទៅ​ក្នុង​បំពង់ក និង​ធ្វើ​ឲ្យ​ភើ​បាន​ដែរ​។

ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ
ស្ករ​គ្រាប់​រឹង​ៗ និង​ស្គរ​កៅស៊ូ​អាច​ធ្វើ​ឲ្យ​អ្នក​ភើ​បាន​ដោយសារ​តែ​អ្នក​លេប​ខ្យល់​ច្រើន​ខណៈ​ពេល​ដែល​កំពុង​តែ​ទំពារ ឬ​បៀម​ស្ករ​គ្រាប់​។ បើសិនជា​អ្នក​ជ្រើសរើស​យក​ស្ករ​ដែល​គ្មាន​ជាតិ​ផ្អែម​វិញ អ្នក​ប្រហែលជា​ភើ​កាន់តែ​ច្រើន​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ