ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​បទ​របស់ គឹ​ម សុ​គ​ន្ធា មក​ជម្រុះ​តាំងពី​ថ្នាក់​ខេត្ត​ដល់​ទូ​ទាំង​ប្រទេស បទ​អ្វី​ទៅ? (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទស្សនិកជន​បាន​ស្គាល់​រួច​មក​ហើយ​នៅ​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​ម្ចាស់​ជ័យ​លា​ភី​លេខ​1 ទូរ​ទាំង​ប្រទេស ប្រលង​ចម្រៀង​ក្នុង​អំឡុង​ឆ្នាំ​90​ជាង គឺ​អ្នក​នាង គឹ​ម សុ​គ​ន្ធា ។ សំឡេង​ច្រៀង​បាន​ទាក់ទាញ…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទស្សនិកជន​បាន​ស្គាល់​រួច​មក​ហើយ​នៅ​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​ម្ចាស់​ជ័យ​លា​ភី​លេខ​1 ទូរ​ទាំង​ប្រទេស ប្រលង​ចម្រៀង​ក្នុង​អំឡុង​ឆ្នាំ​90​ជាង គឺ​អ្នក​នាង គឹ​ម សុ​គ​ន្ធា ។ សំឡេង​ច្រៀង​បាន​ទាក់ទាញ និង​ស្ទីល​កាយវិការ​សម្តែង​ត្រូវ​បាន​គណៈកម្មការ​ចាប់អារម្មណ៍​រហូត​។ តើ​មាន​បទ​ចម្រៀង​ប៉ុន្មាន​បទ​ដែល​អ្នក​នាង គឹ​ម សុ​គ​ន្ធា យក​មក​ជម្រុះ​តាំងពី​ថ្នាក់​ខេត្ត​មក​ដល់​ទូ​ទាំង​ប្រទេស?

បទ​ច្រៀង​ទាំងនោះ​មាន​បទ «​ថ្ងៃ​លិច​អូន​ស្រណោះ » «​ស្តាប់​ស្នូរ​ទឹកជ្រោះ​» និង​បទ «​ជ្រោះ​អូ​យា​ដាវ​» បទ​ទាំងនេះ​ហើយ ដែល​អ្នក​នាង​បំបែក​ការ​ទាក់ទាញ​ពី​គណៈកម្មការ​ដាក់​ពិន្ទុ រហូត​ដល់​អ្នក​នាង​ហក់​ចូល​ពី​វគ្គ​1 ដល់​វគ្គ​1 ទៀត​បាន​យ៉ាង​ក្រឡឺម​។

អ្នក​នាង គឹ​ម សុ​គ​ន្ធា ដែល​មាន​ទឹកដម​សម្លេង​ស្រ​ដៀង និង​លោកស្រី រស់ សេរី​សុទ្ធា បាន​ថ្លែង​ថា អ្នក​នាង​សប្បាយចិត្ត​តាំងពី​ដើម​មក​បងប្អូន​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​លើក​សរសើរ​ពី​សម្លេង​របស់​នាង​ដូច​សំឡេង​លោកស្រី រស់ សេរី​សុ​ន្ធា នេះ​ពិតជា​មហា​កិត្តិយស​សម្រាប់​រូប​នាង​ក្នុង​ជាតិ​នេះ ដោយ​នាង​មិន​ហ៊ាន​ទទួល​ស្រេច​តែ​បងប្អូន​ជា​អ្នក​យល់​ឃើញ​ចុះ​។

អ្នក​នាង​បន្ត​ទៀត​ថា ការ​ប្រលង​ចម្រៀង​បច្ចុប្បន្ន​នេះ គឺ​ម្យ៉ាង​ម្នាក់​ពី​ជំនាន់​អ្នក​នាង ហើយ​បើ​និយាយ​ពី​ប្រាក់​រង្វាន់​វិញ​ក៏​អស្ចារ្យ ដូច​គ្នា​សំខាន់​មាន​កិត្តិយស​បាន​មក​ដូច​គ្នា​។ អ្វី​ដែល​សំខាន់ គឺ​សប្បាយចិត្ត​ដែល​មាន​រលក​ក្រោយ​ជា​ទំពាំង​ស្នង​ឫស្សី ពួក​គាត់​សុទ្ធតែ​មាន​សមត្ថភាព ដើម្បី​សិល្បៈ​ដើរទៅ​មុខ​ទៀត​។ ប្អូន​ៗ​ប្រឡង​បច្ចុប្បន្ន​នេះ ខ្លាំង​ៗ ហើយ​ពូកែ​ពិតជា​សរសើរ​គ្មាន​អ្វី​ក្រៅពី​ឱ្យ​ពួក​គាត់​ចេះ​តស៊ូ​ក្នុង​សិល្បៈ ទោះ​លំបាក​បែប​ណា​ក៏​ដោយ តែ​អ្វី​តែ​សំខាន់​គឺ​បើ​ប្រឡង​ត្រូវ​ចេះ​តែ​ជ្រើសរើស​បទ​ណា​ត្រូវ​នឹង​សំឡេង​របស់​យើង នេះ​ជា​ការ​ចាំបាច់​។

ប្រភព​ពី​វីដេអូ​ពី ៖ Khmer Music II

https://www.youtube.com/watch?v=FBQprMFIYYo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ