ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​មើលចុះ​រន្ធត់​ណាស់​… មនុស្ស​ក្លាយជា​យ៉ាងណា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​អស់​ជា​ច្រើន​ម៉ោង ដោយសារ​តែ​រថយន្ត​២​គ្រឿង​បុក​គា្ន​​ពេញទំហឹង ហើយ​ភាគី​ម្ខាង​ជាប់​គល់​ស្ពាន និង​ម្ខាង​ទៀត​ក្រឡាប់​លើ​ថ្នល់ ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ មេ​សា…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​អស់​ជា​ច្រើន​ម៉ោង ដោយសារ​តែ​រថយន្ត​២​គ្រឿង​បុក​គា្ន​​ពេញទំហឹង ហើយ​ភាគី​ម្ខាង​ជាប់​គល់​ស្ពាន និង​ម្ខាង​ទៀត​ក្រឡាប់​លើ​ថ្នល់ ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ មេ​សា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។

តាម​សមត្ថកិច្ច​នគរបាល​បានដឹង​ថា មុន​កើតហេតុ​មាន​រថយន្ត​២​គ្រឿង​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ស្រាប់តែ​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុចកណ្ដាល​ស្ពាន បណ្តាល​ឱ្យ​រថយន្ត​កូ​រ៉ូ​ឡា​ជាប់​នៅ​ទទឹង​កណ្តាល​ស្ពាន ចំណែក​រថយន្ត​ហា​យ​ឡិន​ឌ័​រវិ​ញ​ក្រឡាប់​បះជើង​នៅ​លើ​ផ្លូវជាតិ​តែ​ម្តង ។

ករណី​ខាង​លើ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ស្ទះចរាចរណ៍​ជាង​២​ម៉ោង ដោយសារ​រថយន្ត​ជាប់​នៅ​លើ​ស្ពាន​ធ្វើ​ឱ្យ​រថយន្ត​ជា​ច្រើន​ដែល​កំពុង​មមាញឹក​តាម​ដងផ្លូវ​ក្នុង​ថ្ងៃមុន​បុណ្យ​ចូល​ឆ្នាំ​នោះ បង្ខំចិត្ត​ចុះ​ផ្លូវ​វាង​ក្នុង​ស្រែ​ដើម្បី​ធ្វើ​ដំណើរ​បន្ត ។ ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​នគរបាល និង​ប្រជាពលរដ្ឋ​ក៏​បាន​ព្យាយាម​គាស់​យក​រថយន្ត​កូ​រ៉ូ​ឡា​ចេញ​ពីលើ​ស្ពាន ដើម្បី​សម្រួល​ចរាចរ រហូត​រយៈពេល​ជិត​២​ម៉ោង​ទើប​អាច​បាន​សម្រួល​ចរាចរណ៍​ជា​ប្រក្រតី​ឡើង​វិញ​បាន ។

ក្នុង​ហេតុការណ៍​រថយន្ត​ទាំង​ពីរ​គ្រឿង​បុក​គ្នា​នេះ គេ​មិនដឹង​ថា ណា​ខុស ឬ​ខាង​ណា​ត្រូវ​នោះ​ទេ តែ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង​នោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​។

សូម​បញ្ជាក់​ថា ហេតុការណ៍​ខាងលើ​នេះ គេ​ឃើញ​មាន​មនុស្ស​៤​នាក់​បាន​របួស ក្នុង​នោះ​មាន​ម្នាក់​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ