ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​នឹង​ប្រារព្ធ​”​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​”​ជា​លើក​ទី​២

5 ឆ្នាំ មុន

សាធារណរដ្ឋ​កូរ៉េ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រកាស​ថា ព្រឹត្តិការណ៍​ដ៏ ធំ​ប្រចាំឆ្នាំ​២០១៨ “​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​” ជា​លើក​ទី​២ បាន​មក​ដល់​ហើយ ដើម្បី​អបអរសាទរ​ពិធី…

សាធារណរដ្ឋ​កូរ៉េ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រកាស​ថា ព្រឹត្តិការណ៍​ដ៏ ធំ​ប្រចាំឆ្នាំ​២០១៨ “​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​” ជា​លើក​ទី​២ បាន​មក​ដល់​ហើយ ដើម្បី​អបអរសាទរ​ពិធី បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ហើយ​កាន់តែ​អធិក​អាធ័ម និង​សប្បាយ​រីករាយ លើ​ការ​បង្ហាញ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​នៅ​លើ​ទី​ក​ដី​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​មក​ដល់ ហើយ នៅ​ថ្ងៃអាទិត្យ ១​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​វរៈ​វន​បត ទី​១៥ ខែមេសា ឆ្នាំ​២០១៨ នាទី​ក្រុង​សេ​អ៊ូ​ល ស្ថានីយ​រថភ្លើង Guil ខ្សែ​លេខ​១ ច្រកចេញ​លេខ​១ សូម​អញ្ជើញ ចូលរួម​ដោយ​សេរី​ឲ្យ​បាន​ច្រើន​កុះករ​។ លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែង​ថា ការ​រៀបចំ​ពិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​នេះ នឹង​រឹតតែ​មាន អធិក​អាធ័ម ហើយ មាន​សកម្មភាព​កម្សាន្ត​រួម​ទាំង​ការ​ដាក់​បង្ហាញ​ផលិតផល​ជា​ច្រើន នៅ​ពេល​ប្រមុខ​រដ្ឋាភិបាល នៅ​ភ្នំពេញ បាន​ប្រកាស​ជំរុញ​ការ​រាំ​ចង្វាក់​សា​រ៉ា​វ៉ា​ន់ ចំណែក​សង្ក្រាន្ត កូរ៉េ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ក៏​នឹង​រាំ​ចង្វាក់​ខ្មែរ សា​រ៉ា វ៉ា​ន់ ទ្រង់ទ្រាយ​ធំ​ដូច​គ្នា​ដែរ​។

លោក​បន្ត​ថា អ្វី​ដែល​ជា​លក្ខណៈសម្បត្តិ ពិសេស​របស់​ការ​រៀបចំ ព្រឹត្តិការណ៍ មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ ដោយសារ​មានការ​ចូលរួម​រៀបចំ​ពី​សំណាក់ បណ្ដា​សហគមន៍ សមាគម ក្រុម​មូលនិធិ​ស្ទើរ​ទាំងអស់​មក​ពី​គ្រប់​តំបន់ នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​នេះ​គឺ​សបញ្ជាក់​ពី ការ​រួបរួម ស្រលាញ់ វប្បធម៌ អរិយធម៌ និង​ការ​ចូលរួម​សប្បាយ​រីករាយ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​។ ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ខ្មែរ នៅ​កូរ៉េ​ឆ្នាំ​នេះ គឺ​កាន់តែ​ពិសេស​ជាង​ឆ្នាំ​មុន ដោយ​បាន រៀបចំ​បន្ថែម​នូវ​កម្មវិធី និង​ការ​សម្ដែង​ដូច​ជា ៖ ពិធី​ពូន​ភ្នំខ្សាច់ និង​ស្រង់​ព្រះ ការ​សម្ដែង​ក្បាច់គុន យុទ្ធ ក្រម​ខម ការ​តាំងពិព័រណ៍ ផលិតផល​កសិកម្ម​ខ្មែរ ដែល​នាំ​ចូល​មក​កូរ៉េ ការ​តាំងពិព័រណ៍ ផលិតផល របស់ ខេត្តកំពត​ការ​សម្ដែង​អា​យៃ​ឆ្លង​ឆ្លើយ ដោយ​ក្រុម​សិល្បៈ​មក​ពី​កម្ពុជា (​នាយ​កុយ និង​អ្នក​នាង ខាត់ សុ ឃី​ម​) ដែល​នឹង​រំពឹង​ថា មាន​អ្នកចូលរួម​រាំ​ប្រមាណ ៦​ពាន់​នាក់ ខ្លោងទ្វារ​នៃ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ ដែល​រំលេច​ដោយ​រចនាបថ​ខ្មែរ​សុទ្ធសាធ​។

លោក ឡុ​ង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍ មហាសង្ក្រាន្ដ​ខ្មែរ នៅ​កូរ៉េ ត្រូវ​បាន​រៀបចំ​ជា​លើក​ទី​ពីរ ដើម្បី​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ជាតិខ្មែរ ឲ្យ​កាន់តែ​អធិក​អាធ័ម និង​សប្បាយ​រីករាយ លើ​ការ​បង្ហាញ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ នៅ​លើ​ទី​ក​ដី នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែមេសា នាទី​ក្រុង សេ​អ៊ូ​ល ស្ថានីយ​រថភ្លើង Guil​។ ដោយ​ផ្អែក​លើ​កត្តា​ភូមិសាស្ត្រ ពេលវេលា និង សតិអារម្មណ៍​របស់​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​មហាសង្ក្រាន្ដ​ខ្មែរ ឆ្នាំ​នេះ​គណៈកម្មការ​រៀបចំ​សង្ឃឹមថា នឹង​មាន បងប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​មិន​តិច​ជាង​៨​ពាន់​នាក់​។ កាលពី​ឆ្នាំ​មុន​មាន​បងប្អូន​បាន​មក​ចូលរួម កម្សាន្ត​សប្បាយ​ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់​ហួសការ រំពឹង​ទុក​។ ស្ថានទូត​សង្ឃឹមថា មហាសង្ក្រាន្ដ​ខ្មែរ​នៅ កូរ៉េ​នេះ​នឹង​បាន​ផ្ដល់​ស្នាមញញឹម ក្ដី​សង្ឃឹម និង​មោទនភាព​ជាតិខ្មែរ ដែល​មិន​ទាន់​មាន​បណ្ដា​ប្រទេស ដែល​មា​នប​ញ្ចូ​ន​ពលករ មក​បម្រើ​ការងារ នៅ​សាធារណរដ្ឋ​កូរ៉េ មួយ​ណា បាន​រៀបចំ​កម្មវិធី ដ៏​ធំ​សម្បើម បែប​នេះ​នៅឡើយ​។

ហើយ​ស្ថានទូត រំពឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ​នឹង​ឆ្លៀតពេល​ពី​ភារកិច្ច​ដ៏​មមាញឹក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ ចូលរួម ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ដូច​ឆ្នាំ​មុន​។ គួរ​រំលឹក​ថា បច្ចុប្បន្ន​សហគមន៍​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន​ប្រមាណ​ជាង​៦​ម៉ឺន​នាក់ ក្នុង​នោះ​រួម​មាន ៖ ស្ត្រី​រៀប​ការ​ស្វាមី​កូរ៉េ ប្រមាណ​៧.០០០​នាក់ និស្សិត កំពុង​សិក្សា​ប្រមាណ​៤០០​នាក់ និង​ពលករ ប្រមាណ​៥​ម៉ឺន​៣​ពាន់​នាក់ ដែល​កំពុង​បម្រើ​ការ​លើ​វិស័យ​បី ធំ​ៗ រួម​មាន​វិស័យ​កសិកម្ម សំណង់ និង​ឧស្សាហកម្ម ហើយ​ពលករ និង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ តាម​តំបន់​ផ្សេង​ៗ​បាន​ចងក្រង បង្កើត​ជា​មូលនិធិ​សមាគម សហគមន៍ ដែល​ងាយស្រួល​ក្នុង ការ​ទំនាក់ទំនង និង​រៀបចំ​កម្មវិធី​ផ្សេង​ៗ ដែល​បច្ចុប្បន្ន​មាន ៖ សមាគម​ចំនួន​២៤ សហគមន៍​ចំនួន​១ និង​មូលនិធិ​ចំនួន​២ ដែល​បាន និង​កំពុងធ្វើការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ