ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខេត្តកំពង់ចាម​ចូលរួម​សម្អាត​បរិស្ថាន

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ពេល​ជួប​សំណេះសំណាល និង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​បងប្អូន​អ្នក​សម្អាត ទីក្រុង​កំពង់ចាម ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា​នេះ លោក គួ​ច…

ខេត្តកំពង់ចាម ៖ ក្នុង​ពេល​ជួប​សំណេះសំណាល និង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​បងប្អូន​អ្នក​សម្អាត ទីក្រុង​កំពង់ចាម ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា​នេះ លោក គួ​ច ចំ រើ​ន អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម ចូលរួម​សម្អាត​បរិស្ថាន និង​ថែ រក្សា​អនាម័យ​នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន ជា​ពិសេស​ចូលរួម​សម្អាត​នៅ​តាម​តំបន់​ទេសចរណ៍ ឬ​កន្លែង ក​ម្សា​ន​នានា​។

លោក គួ​ច ចំរើន បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​អ្នក​សម្អាត​ទីក្រុង​កំពង់ចាម ដែល​ខិតខំ​ប្រឹងប្រែង​រួមចំណែក​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​សោភ័ណ​ភាព​រហូត​ទទួល​បាន នូវ​ជ័យ​លា​ភី ទីក្រុង​ស្អាត រំដួល​៣​ទង​។ លោក​បញ្ជាក់​ថា បើ​ចង់​ស្អាត​ត្រូវ​តែ​នាំ​គ្នា​សម្អាត ហើយ​បើ​ចង់​សម្អាត ត្រូវ​តែ​មាន​អ្នក​សម្អាត បើ​មាន​អ្នក​សម្អាត​ស្អាត ទីក្រុង​យើង​ស្អាត សុខភាព​យើង​ល្អ ដូច​ច្នេះ​ត្រូវ លើកទឹកចិត្ត​ដល់​អ្នកចូលរួម​សម្អាត ទោះ​តិច​ក្ដី ច្រើន​ក្ដី គឺជា​ទឹកចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ