ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីងៀត​ឆ្លៀត​ពង ពី​មុន​ផ្ញើ​ម៉ូតូ​តែ​៣០០​រយ​រៀល ឃើញ​ចូល​ឆ្នាំ​ឡើង​កប់​ពពក (មានវីដេអូ)

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តម្លៃ​ភាស៊ី​កង់​ម៉ូតូ​នៅ​ក្នុង​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដែល​បាន​កំណត់​ត្រឹមតែ​៣០០​រៀល​នោះ មក​ដល់​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ម៉ូតូ​ផ្ញើ​ក្នុង​១​លើក ១.៥០០​រៀល​ទៅ​២.០០០​រៀល​ឯណោះ​។ រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​បាន​ខិត​ជិត​មក​ដល់ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន​សម្រុក​នាំ​គ្នា​មក​ទិញ​សម្ភារ ឥ​វ៉ា​ន់​ផ្សេង​ៗ…

ខេត្តតាកែវ ៖ តម្លៃ​ភាស៊ី​កង់​ម៉ូតូ​នៅ​ក្នុង​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដែល​បាន​កំណត់​ត្រឹមតែ​៣០០​រៀល​នោះ មក​ដល់​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ម៉ូតូ​ផ្ញើ​ក្នុង​១​លើក ១.៥០០​រៀល​ទៅ​២.០០០​រៀល​ឯណោះ​។

រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​បាន​ខិត​ជិត​មក​ដល់ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន​សម្រុក​នាំ​គ្នា​មក​ទិញ​សម្ភារ ឥ​វ៉ា​ន់​ផ្សេង​ៗ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ផ្សារ​ធំ​តាកែវ នា​ថ្ងៃ​ទី ១៣ មេ​សា ប៉ុន្តែ​ក៏​ក្លាយជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុម​មេ​ភាស៊ី​ផ្ញើ​ម៉ូតូ​គ្រប់​នៅ​ជុំវិញ​ផ្សារ​តាកែវ តម្លើង​តម្លៃ​ខ្ពស់​កប់​មេឃ​។

ប្រជាពលរដ្ឋ​ដែល​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​តាកែវ​បាន​ប្រាប់​ថា គាត់​ដូច​ជា​មិនសូវ​ពេញចិត្ត​នឹង​ទ​ង្វើ​របស់​មេ​ភាស៊ី​ម៉ូតូ​ទាល់តែ​សោះ តម្លើង​តម្លៃ​ស្រេច​តែ​ចិត្ត ធ្វើ​ដូច​ប្រទេស​គ្មាន​ច្បាប់ទម្លាប់​ច្នឹង ព្រោះ​ពេល​ខ្លះ​ក្នុង​១​ថ្ងៃ​គាត់​ចេញ​-​ចូល​ផ្សារ​៣​ទៅ ៤​ដង ដើម្បី​ទិញ​ទិញ​សម្ភារ​សម្រាប់​យក​ទៅ​សែន​បុណ្យចូលឆ្នាំ​ថ្មី ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជាប់​ផ្សារ​ត្អូញត្អែរ​ថា រដូវ​បុណ្យចូលឆ្នាំ​ផ្លូវ​ជុំវិញ​ផ្សារ គឺ​មាន​ចរាចរណ៍​មមាញឹក​ណាស់ កកស្ទះ​ពេញ​ផ្លូវ ប៉ុន្តែ​គ្មាន​ឃើញ​ប៉ូលិស​សណ្ដាប់​ធ្នាប់​ចេញ​មក​ធ្វើ​ចរាចរណ៍​សោះ បណ្ដោយ​ឲ្យ​ក្រុម​អ្នក​ផ្ញើ​កង់​ម៉ូតូ​ជុំវិញ​ផ្សារ​តាកែវ​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់​ម៉ូតូ​ឯកជន​ទៅ​វិញ ជា​ហេតុ​បង្ក​ឲ្យ​កកស្ទះ​ចរា​ចរណ៍​រៀង​រាល់​ថ្ងែ ហើយ​បញ្ហា​នេះ​មិនមែន​ខាង​គណៈកម្មាធិការ​ដេញ​ថ្លែ​ភាស៊ី​ផ្សា​រទូ​ទាំង​ខេត្ត​មិនដឹង​នោះ​ទេ តែ​ដឹង​ច្បាស់​ណាស់​អំពី​ករណី​មេ​ភាស៊ី​តាម​ផ្សារ​ប្រ​មូ​លុយ​ភាស៊ី​ពី​ប្រជាពលរដ្ឋ​លើស​ក្នុង​សៀវភៅ​បន្ទុក​របស់​រដ្ឋ​នោះ ។

ប្រជាពលរដ្ឋ​ក៏​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ពិនិត្យ​ផង ជា​ពិសេស​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោក យស ណា​ស៊ី ប្រធាន​គណៈកម្មការ​ដេញថ្លៃ​ភាស៊ី​ផ្សា​រទូ​ទាំង​ខេត្តតាកែវ ជួយ​មើល​ពី​ទ​ង្វើ​របស់​លោកស្រី លឹ​ម សុខា មេ​ភាស៊ី​ផ្សារ​តាកែវ​រូប​នេះ​​ផង ដែល​យក​លុយ​តែ​ភាស៊ី​ផ្សារ ប៉ុន្តែ​គ្មាន​បាន​ជួយ​អភិវឌ្ឍ​ផ្សារ​តាកែវ​សោះ​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ