ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​​ឆ្នាំ​ថ្មី​សិរី​សួស្តីនេះ តារា​សម្តែង និង​តារាចម្រៀងយើង​ជូន​ពរ​អ្វីខ្លះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំចរ មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ប្រាថ្នា​សិរី​សួស្តី ជ័យ​មង្គល ទាំង​ក្រុម​គ្រួសារ និង​ប្រទេស​ជាតិ ។ ចំពោះ​តារា​ចម្រៀង និង​តារា​សម្តែង​មួយ​ចំនួន​បាន​បង្ហើរ​ពាក្យពេចន៍​ជូនពរ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំចរ មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ប្រាថ្នា​សិរី​សួស្តី ជ័យ​មង្គល ទាំង​ក្រុម​គ្រួសារ និង​ប្រទេស​ជាតិ ។ ចំពោះ​តារា​ចម្រៀង និង​តារា​សម្តែង​មួយ​ចំនួន​បាន​បង្ហើរ​ពាក្យពេចន៍​ជូនពរ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ។

តារាចម្រៀង​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​ថ្លែង​ថា «​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​ថ្មី​នេះ​នាង​ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​សុំ​ពរ​ជ័យ​ទេវតា​ឆ្នាំ​ថ្មី​ដែល​មក​គ្រប់គ្រង​ផែនដី​យើង​​ប្រទាន​ពរ​ជ័យ​ដល់​ប្រជាជន​ខ្មែរ​ក្នុង និង​ក្រៅប្រទេស​ជួប​ប្រទះ​តែ​សំណាងល្អ មាន​សុខភាព​ល្អ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​ជួប​ប្រទះ​តែ​ល​សុខ​សុវត្ថិភាព ។ ជា​ពិសេស​កុំ​ភ្លេច​ចូល​រួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ​ឱ្យ​បាន​ច្រើន​ទាំងអស់​គ្នា » ។

អ្នក​នាង​ខាត់ សុ​ឃី​ម ថ្លែង​ថា «​នាង​ខ្ញុំ​សូម​ជូនពរ​ឆ្នាំ​ថ្មី​បងប្អូន​ប្រជាជន​កម្ពុជា​យើង​ទាំង​អស់​​ជួប​នូវ​រូបភាព ល្អ​ៗ ចម្រុងចម្រើន ប្រកបការងារ​អ្វី​ឱ្យ​ចេះ​តែ​រីក​ចម្រើន​ទាំងអស់​គ្នា ។

ជា​ពិសេស​អគុណ​ដល់​បងប្អូន​ដែល​គាំទ្រ​ស្នាដៃ​សម្តែង​របស់​នាង​ខ្ញុំ​រហូត​មក មាន​តែ​ការ​អរគុណ​ដែល​ស្រឡាញ់​ក្រុម​ក្រួ​សារ​ត្រកូល​ខាត់​។ ឱកាស​ជួបជុំ​សាច់ញាតិ​ត្រូវ​ចេះ​អធ្យា​ស្រ័យ​គ្នា បើកបរ​ត្រូវ​មាន​ល្បឿន​កំណត់ ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ទាំងអស់​គ្នា​» ។

តារាចម្រៀង​អ្នក​នាង​គឹ​ម សុ​គ​ន្ធា ថ្លែង​ថា «​នាង​ខ្ញុំ​ចូលរួម​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ប្រជាជន​ខ្មែរ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ប្រកបដោយ​សុខ​សុវត្ថិភាព​និង​រក​ទទួលទាន​មានបាន និង​មាន​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ ប៉ងប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា »​។

តារាចម្រៀង និង​ជា​បេក្ខជន The Cambodia កញ្ញា​ម៉​ង់ ចាន់​កញ្ញា ថ្លែង​ថា «​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រជាជន​ខ្មែរ​គ្រប់​ខេត្ត​ក្រុង សូម​ធ្វើ​ដំណើរ​ដោយ​សុខ​សុវត្ថិភាព ហើយ​បើ​ស្រវឹង​សូមកុំ​បើកបរ សូម​គោរព​ច្បាប់​ចរាចរណ៍ និង​ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សូម​ជូនពរ​ដល់​បងប្អូន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួប​តែ​សំណាងល្អ​គ្រប់​ក្រុម​ក្រួ​សារ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ