ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

YouTube លួច​ប្រមូល​ទិន្នន័យ​ពី​ការ​មើល​វី​ដេ​អូ​

6 ឆ្នាំ មុន

ក្មេង​ៗ​ចូល​ចិត្ត​មើល​វី​ដេ​អូ​នៅ​លើ YouTube ណាស់ ហើយ​សេវាកម្ម​នេះ​មាន​វី​ដេ​អូ​ដែល​បង្កើត​សម្រាប់​ក្មេង​ៗ​ជា​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​ក្រុម​ការពារ​ក្មេង និង​អតិថិជន អះអាង​ថា YouTube បាន​ប្រមូល​ទិន្នន័យ​ពី​អ្នក​មើល​វី​ដេ​អូ​មិន​ទាន់​គ្រប់​អាយុ…

ក្មេង​ៗ​ចូល​ចិត្ត​មើល​វី​ដេ​អូ​នៅ​លើ YouTube ណាស់ ហើយ​សេវាកម្ម​នេះ​មាន​វី​ដេ​អូ​ដែល​បង្កើត​សម្រាប់​ក្មេង​ៗ​ជា​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​ក្រុម​ការពារ​ក្មេង និង​អតិថិជន អះអាង​ថា YouTube បាន​ប្រមូល​ទិន្នន័យ​ពី​អ្នក​មើល​វី​ដេ​អូ​មិន​ទាន់​គ្រប់​អាយុ ដោយ​ខុសច្បាប់ ។

កាលពី​ថ្ងៃ​ចន្ទ ក្រុម​សកម្មជន​ប្រមាណ​២០​ក្រុម​បាន​ផ្ញើ​ពាក្យបណ្តឹង​ទៅ​កាន់ FTC ឲ្យ​ស៊ើបអង្កេត​ក្រុមហ៊ុន​របស់ Google ដែល​ល្មើស​នឹង​ច្បាប់​ការពារ​ឯកជន​លើ​អ៊ីន​ធើ​រ​ណេ​តរបស់​ក្មេង ដោយ​ដាក់​កម្រិត​លើ​ក្រុមហ៊ុន​មិន​ឲ្យ​ប្រមូល​ទិន្នន័យ​ពី​ក្មេង​ក្រោម​អាយុ​១៣​ឆ្នាំ ។ ក្រោម​ច្បាប់​នេះ ក្រុមហ៊ុន​ត្រូវ​តែ​ប្រាប់​ដំណឹង​ដល់​ឪពុក​ម្តាយ និង​ទទួល​បានការ​យល់ព្រម​ពី​ពួក​គេ​សិន មុន​នឹង​អាច​ប្រមូល​បាន ។

បណ្តឹង​នេះ​សរសេរ​ថា ៖« Google អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាងច្រើន​ពី​ការ​ប្រមូល និង​ការ​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ពី​ក្មេង​ៗ​លើ YouTube ។ ការ​ប្រមូល​ខុសច្បាប់​នេះ បាន​កើត​មាន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ ក្នុង​នោះ​មាន​ក្មេង​អា​មេ​រិ​ករាប់​សិប​លាន​នាក់ » ។

Channel ដែល​ផ្តោត​សំខាន់​លើ​ក្មេង​ៗ​មាន​ចំនួន​អ្នក​តាមដាន​យ៉ាងច្រើន និង​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ខ្ពស់​ផង​ដែរ​លើ​ការ​ផ្សាយពាណិជ្ជកម្ម ។

អ្នកនាំពាក្យ​របស់ Google បាន​ប្រាប់​ថា ៖« ការ​ការពារ​ក្មេង​ៗ និង​គ្រួសារ តែងតែ​ជា​ការងារ​ចម្បង​សម្រាប់​ពួក​យើង ។ ពួក​យើង​នឹង​អាន​ពាក្យបណ្តឹង​ដោយ​ល្អិតល្អន់ និង​វិភាគ​ថា តើ​មាន​អ្វី​ដែល​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​វា​ល្អ​ប្រសើរ​ឡើង​។ កម្មវិធី YouTube មិនមែន​សម្រាប់​ក្មេង​ៗ​ប្រើប្រាស់​ទេ ពួក​យើង​បាន​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ការ​បង្កើត​កម្មវិធី YouTube Kids ដើម្បី​ផ្តល់​សេវាកម្ម​ច្នៃ​ឡើង​សម្រាប់​ក្មេង​ៗ​ផង​ដែរ » ។

ពាក្យបណ្តឹង​នេះ​បាន​ព្យាករ​ថា YouTube បាន​ប្រមូល​ទិន្នន័យ​ដោយ​ខុសច្បាប់​ពី​ក្មេង​ៗ​ប្រមាណ​២៣​លាន​នាក់​ក្នុង​១​ឆ្នាំ ។ ក្រុម​សកម្មជន​ខាងលើ​ក៏​បាន​ស្នើ​ដល់ FTC ឲ្យ​ពិន័យ YouTube ប្រមាណ​៤១.៤៨៤​ដុល្លារ​ក្នុង​១​ករណី​ថែម​ទៀត បើ​សរុប​ករណី​ទាំងអស់​អាច​ស្មើ​រាប់​ប៊ី​លាន​ដុល្លារ​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ