ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាយ​ជោគជតារាសី​ប្រចាំឆ្នាំ ច សំរឹទ្ធិស័ក

6 ឆ្នាំ មុន

លោក​អ្នក​កើត​ឆ្នាំជូតបើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខជា​ត្រូវ​នឿយ​ណាយ ធុញទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ផង​ក៏​មាន ពុំនោះសោត​នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជា​ថ្មី ។ បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព…

លោក​អ្នក​កើត​ឆ្នាំជូតបើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខជា​ត្រូវ​នឿយ​ណាយ ធុញទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ផង​ក៏​មាន ពុំនោះសោត​នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជា​ថ្មី ។ បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្តាល​ជា​ហេតុ​ឱ្យ​មាន​សេចក្តី​តឹង​ចង្អៀត​ខ្លះ​ៗ ។ តំណ​ទៅ​ពេល​ខាង​មុខ ក្នុង​ឆ្នាំ​នេះ​​អ្នក​នឹង​មានការ​ស្កៀបរមាស់ រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​មោះមិនគាប់​ឱ្យ​អ្នកមាន​សេចក្តី​ហ្មង​មួ​ជា​រឿយ​ៗ មួយវិញទៀត​ញាតិពន្ធ ឬ​មិត្តភក្តិ​នឹង​កើតជារ​ង្គា​ស​ឫស្សា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ​និង​សេចក្តីចម្រើន​របស់​អ្នក ហេតុការណ៍​ទាំង​អស់នេះ​ចូរ​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ ។ បើ​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្តាប់ដៃ​យើង ហើយ​ខ្លួន​អ្នក​ត្រូវ​បាន​ជោគ​ជ័យ​គ្រប់​ប្រការ ហើយនឹង​បាន​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​រាប់​ថា​ល្អ​ផ្តាច់​ហើយ ទោះបីជា​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ត​រ៉ា​យ​យ៉ាង​ដូចម្តេច​ក៏​ដោយ ក៏​អ្នក​អាច​គេច​ផុត​បាន​ទាំងអស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះ​សូន្យ​ដែរ ចំពោះ​ក្រុម​ញាតិពន្ធ​នឹង​ផ្តល់​នូវ​សេចក្តី​រំខាន​ដល់​អ្នកមួយ​ចំនួន​នៅ​ក្នុង​រយៈ​ឆ្នាំ​នេះ ។

លោក​អ្នក​កើត​ឆ្នាំឆ្លូវ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អជា​ទីបំផុត លោក​អ្នកមាន​សេចក្តីសុខ​សម្រាន្ត​យ៉ាង​​លើសលប់ ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង នៅ​មាន​គេ​នាំ​បំណាច់​រង្វាន់​មក​ឱ្យ​ដល់ទី​កន្លែង ។ នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្តីសុខ​យ៉ាង​ក្រៃ​លែង ។ ក្នុងឆ្នាំនេះ បើ​​លោក​​អ្នកមាន​បំណង​ធ្វើ​ការងារ​អ្វី ឬ​បើកមុខ​ជំនួញ​ជួញដូរ​មុខជា​បាន​សម្រេច​ផល​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​អ្នក​ដទៃ​ទៀត​ខ្លាំង​ពេក ចំពោះ​រឿង​នៃ​ការ​រាប់អាន​ស្រឡាញ់​ទុកចិត្ត គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​នូវ
ទឹកចិត្ត​គេ​បន្តិច​ផង ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី​លោក​អ្នក​មិនសូវ​ជា​ល្អ លោក​អ្នក​នឹង​មានចិត្ត​ខ្វល់​ខ្វាយ​ច្រើន​អនេក មិត្តភក្តិ​ជាទី​ស្រឡាញ់ ឬ​ញាតិសន្តាន​ដែល​មានគុណ​បំណាច់​លើ​រូប​អ្នក​នឹង​ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀត​ផង តាម​ការ​​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្តៅ​ណាស់ណា​ទេ បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​របស់​អ្នក​ខ្លះ ក៏​គង់​នឹង​សាបរលាប​ទៅ​វិញ​បាន ដោយសារ​ពេល​នេះ​មាន​គេ​ជួយ​ឈឺឆ្អាល​ឱ្យ​អ្នក​បាន​សុខសាន្ត រីឯ​ភឿន​របស់​អ្នក​ក៏​បាន​តទល់​ជួយ​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន ។

លោក​អ្នក​កើត​ឆ្នាំខាល
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​នឹង​បានការ​ងារ​ធ្វើ​ជាក់​ជា​ប្រាកដ បើសិនជា​ការ​រៀបចំ​មង្គល​ផ្ទាល់ខ្លួន​មុខជា​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា ហើយជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះ​ទៅ​ជា​យ៉ាងនោះ​ក៏​ដោយ ក៏​គង់តែ​នៅ​មាន​មនុស្ស​ច្រណែនឫស្យា​ចំពោះ​ផល​របស់​អ្នកជា​និច្ច នៅ​ក្នុង​រឿង​នេះ ចូរ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យ​សោះ ព្រោះ​មាន​គេរង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាង​មុខ​នៃ​ហេតុការណ៍​ដូច​ពោល​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ​មក​បញ្ចុះបញ្ចូល​បញ្ជោរ​លើកជើង អ្នក​ឱ្យ​ចូលរួម​ការ​ងារ​ជាមួយ​គេ​ទោះ​ការងារ​នោះ​មាន​សភាពបែប​ណា​ក៏​ដោយ​ចុះ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ ហើយ​មិន​គួរ​លី​សែង​រែកពុន​លើកដាក់​របស់​ធ្ងន់​ៗ​ហួសពេក​ទេ ព្រោះ​អាច​មាន​ការ​ថ្លោះ​ចង្កេះ ឬ​គ្រេច​ឆ្អឹងខ្នង ឬ​មានការ​ឈឺ​ថ្កាត់​បាន​ដោយ​ងាយ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​អ្នក​មិនសូវ​ល្អ លោក​អ្នក​មិនសូវ​បាន​រីករាយ​សោះ​ឡើយ មិត្តភក្តិ​ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុស្ស​អាប់​ជោគ ថោក​រាសី ដឹកនាំ​អ្នក​ឱ្យ​ខូចខាត​ទុន ក្នុង​រយៈ​ឆ្នាំ​នេះ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូ​ម្បី​តែ​បើក​ហាង​​លក់ដូរ​អី​វ៉ា​ន់​ថ្មី ឬ​ប្រកប​កិច្ចការ​យ៉ាងណា​ក៏​ដោយ​អ្នក​កុំ​ធ្វេសប្រហែស​ឱ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់ខាត ។ តែ​ទោះបី​ជា​យ៉ាងនេះ​ក៏​ដោយ អ្នក​គង់​នឹង​បាន​សម្រេច​ក្នុង​ការងារ ដែល​អ្នក​បាន​តាំងចិត្ត​ទុក​ដោយ​សេចក្តី​មានះ​ព្យាយាម​យ៉ាង​ប្តូរផ្តាច់ ។

លោក​អ្នក​កើត​ឆ្នាំថោះ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជតារាសី​របស់​អ្នក​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​លោក​អ្នក​តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​បន្តិច សូ​ម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា​ឬ អ្នកធ្វើការ​ងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យ​សោះ ពុំនោះ​នឹង​បណ្តាលហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់ ឬ​ក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំនៅ​ឋាន ។ ការងារ​​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​សិ្ន​ទ្ធ​ស្នាល​របស់​អ្នក នឹង​ផ្តល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែប​នេះ​អ្នកត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត​និង​សេចក្តី​អង់​អាច​ឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​ផុត​ពី​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ​ៗ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ​រាសី​របស់​លោក​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក ។ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​នេះ​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើ​ការងារ ឬ​កិច្ចការ​យ៉ាងណា​នោះ​ដោយ​សេចក្តី​ឧស្សាហ៍​និង​ស្វាហាប់ ខំ​បំពេញ​ឱ្យ​បាន​អង់អាច​ជា​និច្ច ។ បើ​អ្នក​ធ្វើ​យ៉ាងនេះ​បាន​នោះ ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើង​វិញ​បន្តិច​ក្នុង​រវាង​ដែល​លោក​អ្នកមាន​អាយុ​ប៉ុណ្ណោះ​។

លោក​អ្នក​កើត​ឆ្នាំរោង
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​យ៉ាង​ពិត​ប្រាកដ ប្រកប​ទៅ​ដោយ​សេចក្តីសុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិច​បន្តួច​រួច​ពី​ហេតុការណ៍​បែប​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ បើ​អ្នកធ្វើការ​ងារ​កាន់​មុខ​តំណែង​មានមុខ​នាទី​ទទួលខុសត្រូវ អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​នោះ​គឺ​ចោរកម្ម​និង​អគ្គិភ័យ​បំផ្លាញ បើសិនជា​មាន​ជំងឺ​ច្រើន​តែ​ផ្តាសាយ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ នឹង​បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ​លោក​អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជា​មុន​សិន ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច​ព្រោះ​ត្រូវ​ចោរកម្ម​វា​មាន​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​អ្នក​នឹង​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ ហើយ​លោក​អ្នក​ត្រូវ​ខំ​រក្សា​សុខភាព​ឱ្យ​បាន​ល្អ ព្រោះ​អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅ​ក្នុងឆ្នាំនេះ ។

លោក​អ្នក​កើត​ឆ្នាំម្សាញ់
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​នឹង​មាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​គិត​មុខ គិត​ក្រោយ​ឱ្យ​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឱ្យ​ធរ​មាន​​ចិត្ត ។ ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លេង​ជាមួយ​គេ​ញយ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មាន​របៀប​និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេច​ក្តី​ល្អ​តបត​ជាមួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ធូរបន្ថយ​ទៅ​បាន​ខ្លះ ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិត​ស្និទ្ធ​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​បានទ្រព្យ​នឹង​បាន​ស្តុកស្តម្ភ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខជា​ត្រូវ​នឿយ​ណាយ​​ធុញទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ផង​ក៏​មាន ពុំនោះសោត​នាទី​ការពារ​របស់​អ្នក​នឹងត្រូវ​រុះរើ​ជា​ថ្មី ។ បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្តាល​ជា​ហេតុ​ឱ្យ​មានសេចក្តី​តឹង​ចង្អៀត​ខ្លះ​ៗ ។ តំណ​ទៅ​ពេល​ខាង​មុខ​ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មានការ​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​មោះមិនគាប់ ឱ្យ​អ្នកមាន​សេចក្តី​ហ្មង​មួ​ជា​រឿយ​ៗ មួយវិញទៀត​ញាតិពន្ធ ឬ​មិត្ត​ភក្តិ​នឹង​កើតជា​ក្តីរ​ង្គា​ស​ឫស្យា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ និង​សេចក្តីចម្រើន​របស់​អ្នក​ហេតុការណ៍​ទាំង​អស់នេះ ចូរ​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ បើ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ឆ្នាំនេះ​អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ ។

លោក​អ្នក​កើត​ឆ្នាំមមី
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​មាន​មក​ដល់​លោក​អ្នក​ហើយ បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ ឬ​នាយ​ចៅហ្វាយ​ជា​ធំ​ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជា​និច្ច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ឮ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែប​នេះ បាន​ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការ​បែកបាក់​រវាង​មេត្រីភាព ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អជាទីបំផុត លោក​អ្នកមាន​សេចក្តីសុខ​សម្រាន្ត​យ៉ាង​លើសលប់ ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង នៅ​មាន​គេ​នាំ​បំណាច់​រង្វាន់​មក​ឱ្យ​ដល់ទី​កន្លែង ។

នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្តីសុខ​យ៉ាង​ក្រៃ​លែង ។ ក្នុងឆ្នាំនេះ បើ​លោក​អ្នកមាន​បំណង​ធ្វើ​ការងារ ឬ​បើកមុខ​ជំនួញ​ជួញដូរ​មុខជា​បាន​សម្រេច​ផល​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​អ្នក​ដទៃ​ឯទៀត​ខ្លាំង​ពេក ចំពោះ​រឿង​នៃ​ការ​រាប់អាន​ស្រឡាញ់​ទុកចិត្ត​គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​នូវ​ទឹកចិត្ត​គេ​បន្តិច​ផង ។

លោក​អ្នក​កើត​ឆ្នាំមមែ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្តាប់ដៃ​យើង​ហើយ ខ្លួន​អ្នក​ត្រូវ​បាន​ជោគ​ជ័យ​គ្រប់​ប្រការ ហើយនឹង​បាន​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​រាប់​ថា​ល្អ​ផ្តាច់​ហើយ ទោះបីជា​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ត​រ៉ា​យ​យ៉ាង​ដូចម្តេច​ក៏​ដោយ​ក៏​អ្នក​អាច​គេច​ផុត​បាន​ទាំងអស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះ​សូន្យ​​ដែរ ចំពោះ​ក្រុម​ញាតិពន្ធ​នឹង​ផ្តល់​នូវ​សេចក្តី​រំខាន​ដល់​អ្នកមួយ​ចំនួន​នៅ​ក្នុង​រយៈ​ឆ្នាំ​នេះ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​នឹង​បានការ​ងារ​ធ្វើ​ជាក់​ជា​ប្រាកដ បើសិនជា​ការ​រៀបចំ​មង្គល​ផ្ទាល់ខ្លួន​មុខជា​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា​ហើយ​ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះ​​ទៅ​ជា​យ៉ាងនោះ​ក៏​ដោយ ក៏​គង់តែ​នៅ​មាន​មនុស្ស​ច្រណែន​ឫស្យា​ចំពោះ​ផល​របស់​អ្នកជា​និច្ច នៅ​ក្នុង​រឿង​នេះ​ចូរ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យ​សោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាង​មុខ​នៃ​ហេតុការណ៍​ដូច​ពោល​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ​មក​បញ្ចុះបញ្ចូល បញ្ជោរ​លើកជើង​អ្នក​ឱ្យ​ចូលរួម​ការងារ​ជាមួយ​គេ ទោះ​ការងារ​នោះ​មាន​សភាព​បែប​ណា​ក៏​ដោយ​ចុះ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់ ។

ហើយ​មិន​គួរ​លី​សែង​រែកពុន​លើកដាក់​របស់​ធ្ងន់​ៗ​ហួសពេក​ទេ ព្រោះ​អាច​មានការ​ថ្លោះ​ចង្កេះ​ឬ​គ្រេច​ឆ្អឹងខ្នង ឬ​មានការ​ឈឺ​ថ្កាត់​បាន​ដោយ​ងាយ ។

លោក​អ្នក​កើត​ឆ្នាំវក
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី​លោក​អ្នក​មិនសូវ​ជា​ល្អ លោក​អ្នក​នឹង​មានចិត្ត​ខ្វល់​ខ្វាយ​ច្រើន​អនេក មិត្តភក្តិ​ជាទី​ស្រឡាញ់ ញាតិសន្តាន​ដែល​មានគុណ​បំណាច់​លើ​រូប​អ្នក​នឹង​ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀត​ផង តាម​ការ​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្តៅ​ណាស់ណា​ទេ បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​របស់​អ្នកខ្លះ​ក៏​គង់​នឹង​សាបរលាប​ទៅ​វិញ​បាន​ដោយសារ​ពេល​នេះ មាន​គេ​ជួយ​ឈឺឆ្អាល​ឱ្យ​អ្នក​បាន​សុខសាន្ត រីឯ​ភឿន​របស់​អ្នក​ក៏​បាន​តទល់​ជួយ​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល​ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជតារាសី​របស់​អ្នក​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​លោក​អ្នក​តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​បន្តិច សូ​ម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់រកអ្នក​យ៉ាងណា ឬ​អ្នកធ្វើការ​ងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យ​សោះ ពុំនោះ​នឹង​បណ្តាលហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់ ឬ​ក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំនៅ​ឋាន ។ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នក​នឹង​ផ្តល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​ផុត​ពី​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ​ៗ ។

លោក​អ្នក​កើត​ឆ្នាំរកា
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​អ្នក​មិនសូវ​ល្អ លោក​អ្នក​មិនសូវ​បាន​រីករាយ​សោះឡើយ មិត្តភក្តិ​ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នកគេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី ដឹកនាំ​អ្នក​ឱ្យ​ខូចខាត​ទុន ក្នុង​រយៈ​ឆ្នាំ​នេះ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូ​ម្បី​តែ​បើក​ហាង​​លក់ដូរ​អីវ៉ាន់ ឬ​ប្រកប​កិច្ចការ​យ៉ាងណា​ក៏​ដោយ អ្នកកុំ​ធ្វេសប្រហែស​ឱ្យ​សោះ ហើយ​មិន​គួរ​ពឹង​រកឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់ខាត ។ តែ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ អ្នក​គង់​នឹង​បាន​សម្រេច​ក្នុង​ការងារ​ដែល​អ្នក​បាន​តាំងចិត្ត​ទុក​ដោយ​សេចក្តី​មានះ​ព្យាយាម​យ៉ាង​ប្តូរផ្តាច់ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​យ៉ាង​ពិត​ប្រាកដ​ទៅ​ដោយ​សេចក្តីសុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិចបន្តួច រួច​ពី​ហេតុការណ៍​បែប​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ បើ​អ្នកធ្វើការ​ងារ​កាន់​មុខ​តំណែង​​មានមុខ​នាទី​ទទួលខុសត្រូវ អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​នោះ​គឺ​ចោរកម្ម និង​អគ្គិភ័យ​បំផ្លាញ បើសិនជា​មាន​ជំងឺ​ច្រើន​តែ​ផ្តាសាយ ។

លោក​អ្នក​កើត​ឆ្នាំច
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​រាសី​របស់​លោក​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក ។ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ​និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​នេះ​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើ​ការងារ​ឬ​កិច្ចការ​យ៉ាងណា​នោះ​ដោយ​សេចក្តី​ឧស្សាហ៍​និង​ស្វាហាប់​ខំ​បំពេញ​ឱ្យ​បាន​អង់អាច​ជា​និច្ច ។ បើ​អ្នក​ធ្វើ​យ៉ាងនេះ​បាន​នោះ ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់​បើ​ឡើង​វិញ​​បន្តិច ក្នុង​រវាង​ដែល​លោក​អ្នកមាន​អាយុ​ប៉ុណ្ណោះ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​នឹង​មាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់​ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​គិតមុខគិតក្រោយ​ឱ្យ​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់​ស​ង្កិ​ត​យ៉ាង​គួរ​ឱ្យ​ធរមាន​ចិត្ត ។ ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លេង​ជាមួយ​គេ​ញយ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្តី​ល្អ​តបត​ជាមួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ធូរបន្ថយ​ទៅ​បាន​ខ្លះ ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្តភក្តិ​ជិត​ស្និទ្ធ​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​បានទ្រព្យ​នឹង​បាន​ស្តុកស្តម្ភ ។

លោក​អ្នក​កើត​ឆ្នាំកុរ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ និង​បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ​អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុន​សិន ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច​ព្រោះ​ត្រូវ​ចោរកម្ម​វា​មាន​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​អ្នក​នឹង​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ ហើយ​លោក​អ្នក​ត្រូវ​ខំ​រក្សា​សុខភាព​ឱ្យ​បាន​ល្អ​ព្រោះ​អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅ​ក្នុងឆ្នាំនេះ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖
ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​មាន​មក​ដល់​លោក​អ្នក ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ​ឬ​នាយ​ចៅហ្វាយ​ជា​ធំ​ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជា​និច្ច​គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ឮ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែប​នេះ​បាន​ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការ​បែកបាក់​រវាង​មេត្រីភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ