ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​លុប​សារ​

5 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី Facebook Messenger នោះ​នឹង​ដឹង​ហើយ​ថា បើ​អ្នក​បាន​ចុច​លុប​សារ​ដែល​បាន​ផ្ញើ​ចេញ​ទៅ​កាន់​នរណា​ម្នាក់ ឬ​ទៅ​ក្នុង​ក្រុម​ណាមួយ​នោះ អ្នក​គ្រាន់តែ​អាច​លុប​សារ​លើ​ទូរស័ព្ទ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​អ្នក​ទទួល​សារ​នៅ​តែ​មើលឃើញ​ដដែល ។ បន្ទាប់​ពីសារ​ឯកជន​របស់​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក…

ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី Facebook Messenger នោះ​នឹង​ដឹង​ហើយ​ថា បើ​អ្នក​បាន​ចុច​លុប​សារ​ដែល​បាន​ផ្ញើ​ចេញ​ទៅ​កាន់​នរណា​ម្នាក់ ឬ​ទៅ​ក្នុង​ក្រុម​ណាមួយ​នោះ អ្នក​គ្រាន់តែ​អាច​លុប​សារ​លើ​ទូរស័ព្ទ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​អ្នក​ទទួល​សារ​នៅ​តែ​មើលឃើញ​ដដែល ។

បន្ទាប់​ពីសារ​ឯកជន​របស់​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg ត្រូវ​បាន​លុប​ចោល ហ្វេ​ស​ប៊ុ​ក​ប្រកាស​ថា ពួក​គេ​កំពុង​តែ​បង្កើត​ជម្រើស​មិន​ផ្ញើ (Unsend) ក្នុង​កម្មវិធី Messenger ហើយ​អ្នក​ប្រើប្រាស់​នឹង​អាច​ប្រើ​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

លោក Zuckerberg មិន​បាន​បញ្ចេញមតិ​ពី​ស្ថានភាព​នេះ​ទេ ប៉ុន្តែ​អ្នកតំណាង​ម្នាក់​របស់​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា ការ​លុប​សារ​នេះ គឺ​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ក្រុមហ៊ុន ។

អ្នកតំណាង​និយាយ​ថា ៖« បន្ទាប់​ពី​គេ​ហេ​ក​អុ​ី​ម៉ែ​ល​របស់ Sony Pictures ក្នុង​ឆ្នាំ​២០១៤ ពួក​យើង​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​ដើម្បី​ការពារ​ប្រព័ន្ធ​ទំនាក់ទំនង​នេះ រួម​មាន ការ​ដាក់​​កម្រិត​​លើ​រយៈពេល​រក្សា​សារ​របស់​លោក Zuckerberg ក្នុង​កម្មវិធី Messenger ជាដើម ។ ការ​ធ្វើ​ដូច្នេះ គឺ​ស្រប​តាម​តួនាទី​ផ្លូវច្បាប់​របស់​ពួក​យើង​ក្នុង​ការ​រក្សា​សារ » ។

ហ្វេ​ស​ប៊ុ​ក​ប្រៀប​ដូច​ជា​បាន​ដាក់​រយៈពេល​កំណត់​មួយ​សម្រាប់​ការ​រក្សា​សារ​នាយក​របស់​ខ្លួន ដោយ​លុប​សារ​ទាំងនោះ​នៅ​ក្នុង​ប្រព័ន្ធ​ចោលបន្ទាប់​ពី​រយៈពេល​កំណត់​ណាមួយ ។

ប៉ុន្តែ​ការ​លុប​នេះ​មិន​អាច​លុប​សារ​ទាំងស្រុង​បាន​ទេ អ្នក​ហេ​ក​អាច​នឹង​ចូល​ទៅ​កាន់​ប្រអប់​សំបុត្រ​របស់​អ្នក​ទទួល​សារ ដើម្បី​អាន​សារ​ទាំងនោះ​បាន​យ៉ាង​ងាយ ។

ប្រាកដ​ណាស់ វា​ជា​សិទ្ធិ​របស់​ហ្វេ​សប៊ុ​ក​ក្នុង​ការ​ការពារ​អត្ថប្រយោជន៍​ក្រុមហ៊ុន
ខ្លួន ប៉ុន្តែ​វា​កើតឡើង​ក្នុង​ពេល​មិន​ស័ក្តិសម​ឡើយ ។

បញ្ហា​លួច​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កបាន​កើត​មាន​យូរ​មក​ហើយ ប៉ុន្តែ​ទើបតែ​មានការ​រិះគន់​ពី​សាធារណជន​ជា​ច្រើន បន្ទាប់​ពី​ក្រុមហ៊ុន Cambridge Analytica លួច​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​ពី​ហ្វេ​ស​ប៊ុ​ក ហើយ​ទៅ​កែប្រែ​គំនិត​របស់​អ្នក​ប្រើប្រាស់​លើ​បញ្ហា​សំខាន់​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ