ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រាយ​កម្លាំង​ចម្រុះ​ជិត​១.០០០​នាក់នៅ​ខេត្ត​ស្វាយរៀង ដើម្បី​សុវត្ថិភាព

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​រៀបចំ​ពង្រាយ​កម្លាំង​ចម្រុះ​ជិត​១,០០០​នាក់ ដាក់​ការពារ​សុវត្ថិភាព សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ពិធី​សង្ក្រាន្ត​ស្វាយ​រៀង គឺ​ដាក់​ពង្រាយ​ទូ​ទាំង​ក្រុង​ស្វាយ​រៀង​តែ​ម្តង​។ បើ​តាម​លោក​ឧត្តមសេនីយ៍ទោ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​រៀបចំ​ពង្រាយ​កម្លាំង​ចម្រុះ​ជិត​១,០០០​នាក់ ដាក់​ការពារ​សុវត្ថិភាព សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ពិធី​សង្ក្រាន្ត​ស្វាយ​រៀង គឺ​ដាក់​ពង្រាយ​ទូ​ទាំង​ក្រុង​ស្វាយ​រៀង​តែ​ម្តង​។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា​នេះ​ថា ស្នងការ​នគ​បាល​ខេត្ត បាន​ដាក់​ផែនការ​រៀបចំ​កម្លាំង​ចម្រុះ​ជិត​១០០០​នាក់​ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ឱកាស​សង្ក្រាន្ត​ស្វាយ​រៀង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេ​សា ដើម្បី​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​។

នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក៏​បាន​ដាក់​កម្លាំង​យុវជន​ដឹកនាំ​លេងល្បែង​ប្រជា​ប្រី​យ​នៅ​ខាង​មុខ​សាលាខេត្ត នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ នៅ​សួន​កុមារ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដូច​ជា ល្បែង​លាក់កន្សែង ទាញ​ព្រាត់ ចោល​ឈូង ទាញ​ព្រាត់​នៅ​លើ​ទឹកសាប៊ូ វាយក្អម និង​មានការ​ប្រគំ​តន្ត្រី​រាំ​លេង​ផង​ដែរ​។ ចំណែក​នៅ​តាម​វត្ត​អារាម ក៏​មាន​សម្តែង​សិល្បៈ​ប្រពៃណី​ដូច​ជា របាំ​ត្រុ​ត របាំ​គោះត្រឡោក របាំ​កណ្តូបសេះ​ជាដើម និង​ប្រគំ​តន្ត្រី​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​នៃ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង ហើយ​មាន​ក៏​រថយន្ត​បាញ់​ទឹក​ធ្វើ​ជា​ទឹកភ្លៀង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ងូត​លេង​ពេល​មានកំ​ដៅ​ថ្ងៃ​ក្តៅ​ខ្លាំង​ផង​ដែរ ។

រដ្ឋបាល​ខេត្ត​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ប្រកាស​អញ្ជើញ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជ​ការ ជា​ពិសេស​យុវជន ចូលរួម​កំសាន្ត​សប្បាយ​ទាំងអស់​គ្នា​នៅ​បរិវេណ​ខាង​មុខ​សាលា​ខេត្ត និង​ទីតាំង​ដែល​បាន​រៀបចំ​សង្ក្រាន្ត យើង​មាន​ទាំង​ស្តង់​ពិព័រណ៍​លក់ទំនិញ​គ្រប់​ប្រភេទ ក្នុង​ពិធី​សង្ក្រាន្ត​ស្វាយ​រៀង​លើក​ទី​២​នេះ​ពិតជា​មាន​សប្បាយ​ៗ​ជាង​ឆ្នាំ​មុន​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ