ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាស​ដឹក​យ៉ាង​រញ្ជួយ​ផ្លូវ ហើយ​លាក់ខ្លួន​ក្នុង​ឃ្លាំង​ដំឡូង​ទៀត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​យក្ស​មាន​ផ្ទុក​ឈើ​ពេញ​ប្រៀប​៧​គ្រឿង​ដែល​គេ​ដឹង​ថា សុទ្ធ​សឹង​ជា ឈើ​ខុសច្បាប់​ប៉ុនប៉ង​ដឹក​សំដៅ​ចូល​ទៅ​វៀតណាម តែ​មិន​បាន​សម្រេច​នោះ ត្រូវ​បាន​ក្រុម​ការ ងារ​របស់​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ស្រាវជ្រាវ​ចាប់​ឃាត់​បាន​។ រថយន្ត​ទាំង​៧​គ្រឿង​នេះ​ក៏​ត្រូវ​គេ​ដឹង​ថា បាន​លួច​ដឹក​ជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ចិន…

ខេត្តក្រចេះ ៖ រថយន្ត​យក្ស​មាន​ផ្ទុក​ឈើ​ពេញ​ប្រៀប​៧​គ្រឿង​ដែល​គេ​ដឹង​ថា សុទ្ធ​សឹង​ជា ឈើ​ខុសច្បាប់​ប៉ុនប៉ង​ដឹក​សំដៅ​ចូល​ទៅ​វៀតណាម តែ​មិន​បាន​សម្រេច​នោះ ត្រូវ​បាន​ក្រុម​ការ ងារ​របស់​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ស្រាវជ្រាវ​ចាប់​ឃាត់​បាន​។

រថយន្ត​ទាំង​៧​គ្រឿង​នេះ​ក៏​ត្រូវ​គេ​ដឹង​ថា បាន​លួច​ដឹក​ជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ចិន មួយ​​ឈ្មោះ​ថា ឆាយ​ណា​ឌី​ណា​មិ​ក មា​នទី​តាំងនៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ និង​បាន​លួច​ធ្វើការ​ដឹក​ជញ្ជូន​យ៉ាង​រញ្ជួយ​ផ្លូវជាតិ​កាលពី​យប់​ថ្ងៃ​ទី​១១ មេ​សា ឆ្លៀតពេល​ដែល​សមត្ថ​កិច្ច​តាម ដងផ្លូវ​មិនសូវ​នៅ​ប្រចាំការ​។

បើ​ទោះបីជា​មានការ​ឆ្មក់​ឱកាស ហើយ​ការ​ដឹក​ជញ្ជូន​ដោយ​ប្រើ​រូបភាព ស្រ​ដៀង​ទៅ​នឹង​រថយន្ត​ដឹក​កសិផល​បែប​ណា​ក្តី ក៏​រថយន្ត​យី​ឌុ​ប​ទាំង​៧​គ្រឿង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​បង្ក្រាប​បាន​នៅ​ក្នុង​ឃ្លាំង​ទិញ​ដំឡូង​មួយ​កន្លែង​ក្បែរ​ផ្លូវជាតិ​ក្នុង​ក្បាល​​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ជិត​ដល់​ព្រំដែន​វៀតណាម កាលពី​រសៀល​ថ្ងៃ​ទី​១២ មេសា​។

ក្រុម​មន្ត្រី​បាន​អះអាង​ថា រថយន្ត​យី​ឌុ​ប​៧​គ្រឿង​នេះ គឺ​សុទ្ធសឹងតែ​ដឹក​ជញ្ជូន​ឈើ​ខុស ច្បាប់ ហើយ​ក៏​ត្រូវ​ចាប់​បង្ក្រាប​ទាំងអស់​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​កា​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្នួល ដើម្បី​បន្ត​នី​តី​វិធី​។

ហើយ​គេ​មិន​នៅ​មិន​ទាន់​ដឹង​ថា តើរ​យន្ត​ទាំង​៧​គ្រឿង ដែល​លួច​ដឹកឈើ​ខុសច្បាប់​នេះ​ជា​កម្មសិទ្ធិ​របស់​នរណា​ម្នាក់​ឲ្យ​ប្រាកដ​នៅឡើយ​ទេ​។ តែ​សមត្ថកិច្ច​អះអាង​បញ្ជាក់​ថា និង​បន្ត​ស្រាវជ្រាវ​រក​ជន​ជា​ម្ចាស់​បន្ទាប់​ពី​មានការ​ចាប់​បង្ក្រាប​រួច​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​មន្ត្រី​ក៏​នៅ​តែ​មិន​ទាន់​បាន​បញ្ជាក់​ថា ឈើ​ខុសច្បាប់​ដែល​ផ្ទុក​នៅ​លើ​រថយន្ត​ទាំង​៧​គ្រឿង​នោះ​ជា​ឈើ​ប្រភេទ​អ្វី​នោះ​ដែរ ដោយ​គ្រាន់តែ​គេ​ដឹង​ថា ក្នុង​នោះ​មាន​ភាគច្រើន​ជា​ឈើ​សុ​ក្រម និង​កកោះ​។ ហើយ​ការ​ដឹក​ជញ្ជូន​នេះ គឺ​គោលបំណង​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម តែ​ដោយសារ​តែ​ស្ថាន ភាព​មិន​ស្រួល ម្ចាស់​ឈើ​បាន​ឲ្យ​រថយន្ត​ចូល​លាក់ខ្លួន​ក្នុង​ឃ្លាំង​ដំឡូង និង​ក៏​ត្រូវ​បាន​សមត្ថកិច្ច ហែក​ឃ្លាំង​ចាប់​ឃាត់​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ