ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ដាក់​បម្រាម​ចំនួន​៤​ថ្ងៃ​មិន​ឲ្យ​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវ​ហេតុ​ណាមួយ​កើតឡើង​ជាយ​ថា​ហ​តុ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ផ្អាក​ការ​ធ្វើ​ចរា​ចរណ៍​​របស់​នាវាចរណ៍​ជា​បណ្តោះអាសន្ន​ក្រោម​ការដ្ឋាន​ស្ពានដែក​បា​ឡេ​ឆ្លងកាត់​ទន្លេ​សាប​នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​ទៅ​ខណ្ឌ​ជ្រោយចង្វារ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៦ មេ​សា ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវ​ហេតុ​ណាមួយ​កើតឡើង​ជាយ​ថា​ហ​តុ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ផ្អាក​ការ​ធ្វើ​ចរា​ចរណ៍​​របស់​នាវាចរណ៍​ជា​បណ្តោះអាសន្ន​ក្រោម​ការដ្ឋាន​ស្ពានដែក​បា​ឡេ​ឆ្លងកាត់​ទន្លេ​សាប​នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​ទៅ​ខណ្ឌ​ជ្រោយចង្វារ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៦ មេ​សា ខាង​មុខ​នេះ ។ ព្រោះ​ការ​រ​ដ្ឋា​ន​សាងសង់​ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប ពី​ផ្លូវជាតិ​លេខ​៥ ទៅ​កាន់​តំបន់​ជ្រោយចង្វា​នឹង​ត្រូវ​ដំឡើង​គ្រោង​ស្ពាន​បញ្ចប់​ដែល​នៅ​សល់​ផ្នែក​កណ្តាល​ចំនួន​ពីរ​កំណាត់​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​ជាយ​ថា​ហ​តុ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្អាក​នាវាចរណ៍​ជា​បណ្តោះអាសន្ន​នៅ​ខាងក្រោម​ការដ្ឋាន​មួយ​រយៈ​ដោយ​បង្វែ​ធ្វើ​ចរាចរ​តាម​គន្លង​សងខាង​ទីតាំង​ដំឡើង​គ្រោង​ស្ពាន​ជំនួស​វិញ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៧​កន្លង​មកនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង អារ​មេ​ខ្សែកាប និង​ស្ពាន​បេ​ឡេ​ស្របគ្នា ឆ្លងកាត់​ទន្លេសាប​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវជាតិ​លេខ​៦ ដើម្បី​រំដោះ​ចរាចរណ៍​ឲ្យ​កំណាត់​ផ្លូវជាតិ​ទាំង​ពីរ​នេះ មាន​ភាព​ប្រសើរ​ឡើង ជា​ពិសេស​ពង្វាង និង​រំដោះ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​ជ្រោយចង្វារ បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បាន​បិទ​ដើម្បី​ជួសជុល ។ ស្ពាន​ទាំង​ពីរ​នេះ ស្ថិត​នៅ​ទីតាំង​ឆ្លង​ទន្លេសាប លើ​តម្រង់ផ្លូវ​សាលា​ដែក​ក្នុង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វារ មាន​បណ្តោយ​៩២២​ម៉ែត្រ កម្ពស់​នាវាចរណ៍​ក្រោម​ស្ពាន អតិបរមា​នៅ​រដូវវស្សា​១០.៥​ម៉ែត្រ កម្ពស់​នាវាចរណ៍​ក្រោម​ស្ពាន អប្បបរមា​នៅ​រដូវប្រាំង ២០.៥​ម៉ែត្រ ។

ស្ពាន​នេះ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​បញ្ជៀ​ស និង​រំដោះ​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៦ ឆ្លង ចូល​ផ្លូវជាតិ​លេខ​៥ ជា​ពិសេស​ជួយ​ពង្វាង និង​រំដោះ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​ជ្រោយចង្វារ បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បាន​បិទ​ទាំងស្រុង ដើ ម្បី​ធ្វើការ​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ