ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះប្រកែក​ជាមួយ​ប្តី​បន្តិច​សោះ សម្រេចចិត្ត​ចង.ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី​ប្រពន្ធ​បន្តិចបន្តួច បាន​សម្រេចចិត្ត​ចងក​នឹង​ចម្រឹង​បង្អួច​ផ្ទះបាយ​សម្លាប់​ខ្លួន បន្សល់​ទុក​កូនស្រី​អាយុ​២​ឆ្នាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​បុរី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី​ប្រពន្ធ​បន្តិចបន្តួច បាន​សម្រេចចិត្ត​ចងក​នឹង​ចម្រឹង​បង្អួច​ផ្ទះបាយ​សម្លាប់​ខ្លួន បន្សល់​ទុក​កូនស្រី​អាយុ​២​ឆ្នាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​បុរី ឡាយ​គង់ ផ្ទះ​លេខ​១៣JEo ផ្លូវ​លេខ​០៩ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ សព​ស្ត្រី​ចងក​មានឈ្មោះ ប៉ុ​ស ស្រី​ពាង អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី ឡាយ​គង់ ផ្ទះ​លេខ​១៣JEo ផ្លូវ​លេខ​០៩ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ប្តី​ឈ្មោះ ទួ សៅ​លី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ប្រេងម៉ាស៊ីន ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​កើតហេតុ មានស្រុក​កំណើត​ស្រុក​បាទី ខេត្តតាកែវ មានកូន​ស្រី​ម្នាក់ ឈ្មោះ ស្រី​ពេជ្រ អាយុ​២​ឆ្នាំ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​បងប្អូន​ខាង​ស្ត្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​ជន​រង​គ្រោះជា​ច្រើន​ដង​គ្មាន​អ្នក​លើក លុះ​ពេល​មាន​អ្នក​លើក​ទូរស័ព្ទ​ស្រាប់តែ​ឮ​សំ​ឡង​កូន​ក្មេង​និយាយ តែ​និយាយ​មិន​ច្បាស់​នោះ​ទេ ដោយ​មិន​អស់​សង្ស័យ​ពួក​គាត់​ជា​សាច់ញាតិ ក៏​បាន​ទូរស័ព្ទ​ឲ្យ​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ម្នាក់​ដែល​នៅ​ភ្នំពេញ​ស្រាប់​ជួយ​ទូរ​សព្ទ័​ទៅ​ប្រាប់​បុរស​ជា​ប្តី​នៅ​កន្លែងធ្វើការ​ឲ្យ​មក​ជួយ​មើល​ប្រពន្ធ​នៅផ្ទះ ពេល​បុរស​ជា​ប្តី​បាន​មក​ដល់​ផ្ទះ​ក៏​ប្រទះ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចងក​សម្លាប់​ខ្លួន​ជាប់​នឹង​ចម្រឹង​ដែក​បង្អួច​ផ្ទះបាយ​ស្លាប់​បាត់​ទៅ​ហើយ​។ ដោយឡែក​បុរស​ជា​ប្តី​ស្ត្រី​ចងក​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​មានរឿង​អ្វី​ធំដុំ​នោះ​ទេ​គឺ​ពេល​ខ្លះ​គ្រាន់តែ​រឿង​ឈ្លោះប្រកែក​គ្នា បន្តិចបន្តួច​តែ​ប៉ុណ្ណោះ និង​មានរឿង​មួយទៀត​ក្នុង​គ្រួសារ​គឺ​បងប្អូន​ទាំង​សង្ខាង​មិន​បាន​ពេញចិត្ត​ពួក​គាត់​ទាំង​ពីរ​នាក់​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទេ ហើយ​ពួក​គាត់​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​ចិត្ត​ឯង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ខណ្ឌដង្កោ ចុះ​ទៅ​ពិនិត្យ​សព តែ​ខាង​ជំនាញ​ខណ្ឌដង្កោ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា សព​មាន​សភាព​ខុស​ប្រក្រតី ហើយ​ខាង​បងប្អូន​ស្ត្រី​រង​គ្រោះ​មិន​អស់ចិត្ត និង​ទាមទារ​រក​យុត្តិធម៌​ដោយ​សង្ស័យ​ថា ជា​ករណី​ឃាតកម្ម​ទើប​សមត្ថកិច្ច​គ្រប់​ជំនាញ​ដែល​ពាក់​ព​ន្ធ័ ព្រមទាំង​ពេទ្យ​តុលាការ​បាន​ចុះ​មក​ធ្វើការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ដើម្បី​ក្រុម​គ្រួសារ​អស់ចិត្ត​រហូត​ទាល់តែ​ម៉ោង​១​យប់​ទើប​បញ្ចប់​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជាក់​ថា សព​ស្ត្រី​ខាងលើ ពិតជា​បាន​ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​មិន​មានរឿង​ទាក់ទិន​នឹង​ករណី​ឃាតកម្ម​នោះ​ទេ រួច​ហើយ​ក៏​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តកណ្ដាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ