ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​ក្រុមហ៊ុន​រោងចក្រ​តា​គិ​សា ខេ​ម​បូ​ឌា ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ហ៊ូ វឌ្ឍនៈ អភិបាលរង​ខេត្ត និង​ជា​តំណាង​ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង បាន​អ​ញ្ជើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន តា​គិ​សា​(​ខេ​ម​បូ​ឌា​)​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា…

ខេត្តស្វាយរៀង ៖ លោក ហ៊ូ វឌ្ឍនៈ អភិបាលរង​ខេត្ត និង​ជា​តំណាង​ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង បាន​អ​ញ្ជើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន តា​គិ​សា​(​ខេ​ម​បូ​ឌា​)​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​តំ​បត់​សេដ្ឋកិច្ច​ពិសេស តា​យ​សេង​២ នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។ ក្នុង​ឱកាស​នោះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​នាយក​ក្រុមហ៊ុន អស់លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​បងប្អូន​កម្មក​កម្ម​ការ​នី​ដែល​បម្រើ​ការងារ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។ បើ​តាម​លោក​តាម អ៊ូ សា​ខឿន អនុប្រធាន​មន្ទី​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្តស្វាយរៀង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១១ ក្នុង​នោះ​ដំណើរការ​បាន​០៨​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយដោយ មាន​រោងចក្រ​ចំនួន​៧៦​រោងចក្រ អាច​ស្រូប​យក​កម្លាំង​កម្មករ កម្មការិនី​បាន​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​។

ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ូ វឌ្ឍនៈ អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​បាន សម្ដែង​ការ​សាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន តា​គិ​សា ខេ​ម​បូ​ឌា ដែល​បាន​ជ្រើសរើស​យក​ខេត្ត ស្វាយ​រៀង សម្រាប់​វិនិយោគ និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​មក​វិនិយោគទុន​រកស៊ី​ក្នុង​ទឹកដី​ខេត្ត ស្វាយ​រៀង​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន តា​គិ​សា ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​បង្កើត​ការងារ ឲ្យ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង មាន​ជីវភាព​ធូរធា​នៅ​ក្នុង​ក្រុម​គ្រួសារ និង​កាត់​បន្ថយ​ការ​ទៅ​រកស៊ី​ចំណាកស្រុក​ឆ្ងាយ​ៗ​។ លោក​បន្ត​ទៀត​ថា យើង​មាន​តំបន់​សេដ្ឋកិច្ច រោងចក្រ​សហ​គ្រា​ដូច​សព្វថ្ងៃ​ទាំងនេះ គឺ​ដោយសា​តែ​ប្រទេស​ជាតិ យើង​មាន​សុខ​សន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្លៀសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខិតខំ​ទាក់ទាញ​វិនិយោគទុន​ដើម្បី​មក​វិនិយោគទុន​នៅ​ប្រទេស​ជាតិ ជា​ពិសេស​នៅ​ក្រុង​បា​វិត​។

លោក ហ៊ូ វឌ្ឍនៈ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ ទាំង​ខិតខំ​បំពេញការងារ​ឲ្យ​បាន​ល្អ និង​ត្រូវ​សហការ​ជាមួយ​អ្នក​វិនិយោគទុន​ក្រុមហ៊ុន ដែល​បាន​មក​វិនិយោគ​នៅ​ទឹកដី​ខេត្តស្វាយរៀង បើសិន​មានការ​សំណូមពរ​អ្វីមួយ​ត្រូវ​ចូលរួម​ដោះស្រាយ ដោយ​និ​តិ​វិធី​។ លោក​ក៏​បាន​ស្នើ​សុំ​ដល់​ក្រុមហ៊ុន ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ស្របច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន របស់​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា ព្រមទាំង​បំពេញបែបបទ​នីតិវិធី​តម្រូវ​នានា​តាម​ការងារ​ណែនាំ​របស់​ក្រសួង​ស្ថាប័ន​មាន​សម្ថ​កិច្ច ជា​ពិសេស​សហការ​ឲ្យ​បាន​ល្អជា​មួយ​អាជ្ញាធរ​ដែនដី ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ