ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ខ្លោចចិត្ត បើក​បុក​គ្នា​បាន​ស្លា.ប់​ម្តាយ​នៅ​នឹង​កន្លែង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ ម៉ូតូ​សេ​១២៥ បានបុកគ្នា​ជាមួយ​ម៉ូតូ​វេ​វ​សណ្ដោង​រ៉ឺ​ម៉ក​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​បី​នាក់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦…

ខេត្តកំពង់ធំ ៖ ម៉ូតូ​សេ​១២៥ បានបុកគ្នា​ជាមួយ​ម៉ូតូ​វេ​វ​សណ្ដោង​រ៉ឺ​ម៉ក​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​បី​នាក់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ទល់មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ស្ថិត​ក្នុងភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី តាន់ ឆេ​ង​នឿ​ន អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ខាង​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹង​ទឹកកក ម៉ាក​វេ​វ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អេ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​ចក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង បើកបរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ​សេ​១២៥ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​រ៉ឺ​ម៉ក​ក៏​បាន​បត់​ឆ្វេង ដើម្បី​យក​ទឹកកក​ដាក់​ឲ្យ​ម៉ូយ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​បុក​គ្នា​មួយ និង​ម៉ូតូ​ម៉ាក​សេ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1E- 6858 ឌុ​ប​គ្នា​៣​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹកកក​របួសធ្ងន់ ។

ចំណែក​ខាង​ម៉ូតូឌុប​គ្នា​៣​នាក់​រួម​មាន​ទី​១ អ្នកបើកបរ​ម៉ូតូ ឈ្មោះ ឈ​ន ភី​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ របួសស្រាល អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ភឹ​ម គឿ​ន អាយុ ៥៥​ឆ្នាំ ត្រូវជា​ម្ដាយ​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ ឈរ យឿ​ន អាយុ​១៤​ឆ្នាំ ត្រូវជា​ប្អូនស្រី របួសធ្ងន់ អ្នក​ទាំង​៣ រស់នៅ​ក្នុងភូមិ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បើក​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​ជាមួយ​ម៉ូតូ​សេ​១២៥ បើក​លឿន ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ បញ្ចូល​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ ។

ចំណែក​វត្ថុ​តាង​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្ទោង ហើយ​សព​ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ