ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ពិតជា​សប្បាយ​ណាស់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ខេត្តស្វាយរៀង​រៀបចំ​ពិធីសែនក្រុងពាលី​បើក​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំច សំរឹទ្ធិស័ក​២៥៦២ ដើម្បី​សុំ​សេចក្តីសុខ​ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់​លោក​ម៉ែ​ន វិបុល​អភិបាល​នៃ​គណ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​មន្ត្រីរាជការ​ជុំវិញ ខេត្ត​ជា​ច្រើន​កុះករ ។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១២…

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ខេត្តស្វាយរៀង​រៀបចំ​ពិធីសែនក្រុងពាលី​បើក​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំច សំរឹទ្ធិស័ក​២៥៦២ ដើម្បី​សុំ​សេចក្តីសុខ​ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់​លោក​ម៉ែ​ន វិបុល​អភិបាល​នៃ​គណ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​មន្ត្រីរាជការ​ជុំវិញ ខេត្ត​ជា​ច្រើន​កុះករ ។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ។

បើ​តាម​លោក​ម៉ែ​ន វិបុល​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា សង្ក្រាន្ត​ស្វាយ​រៀង​រៀបចំ​រយៈពេល​៥​ថ្ងៃ​៦​យប់ ចាប់ពី​ថ្ងៃ​ទី​១៣ ខែមេសា ដល់​ថ្ងៃ​ទី​១៦ មេ​សា ២០១៨ និង​មាន​រៀបចំ​ស្តង់​តាំង​ពិ​ពណ៌ និង​លេងល្បែង​ប្រជាប្រិយ៍ ប្រគុំ​តន្ត្រី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូល​លេង​កម្សាន្ត​សប្បាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ