ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សេរី​វុ​ឌ​ពី​តារាភាពយន្ត​ក្លាយជា​ថៅកែ​កុន​ផលិត​រឿង​វិញ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សេរី​វុ​ឌ​ពី​តារាភាពយន្ត​ក្លាយជា​ថៅកែ​កុន​ផលិត​រឿង​ដំបូង​ក្នុង​សង្គម​សិល្ប​ច្បាស់​ជា​ស្គាល់​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សេរី​វុ​ឌ​ដែល​ជា​តារាភាពយន្ត​មាន​ស្នាដៃ និង​យុទ្ធវិធី​សម្តែង​ដ៏​ប៉ិនប្រសព្វ រហូត​ត្រូវ​បាន​ផលិតកម្ម​ជា​ច្រើន​ផ្តល់​ការ​ចាប់អារម្មណ៍​បង្ហាញ​វត្តមាន​ក្នុង​ខ្សែ​រឿង​ជា​បន្តបន្ទាប់ ។ ពេល​នេះ​ទ្រង់​បាន​វិវត្តន៍​ជា​ថៅកែ​ផលិតកម្ម ដោយ​បោះទុន​ជា​ច្រើន​រំលេច​ខ្សែភាពយន្ត​ថ្មី​លើក​ដំបូង​ក្រោម​ក្តី​រំពឹង​បានការ​គាំទ្រ…

រាជធានី​ភ្នំពេញ ៖ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សេរី​វុ​ឌ​ពី​តារាភាពយន្ត​ក្លាយជា​ថៅកែ​កុន​ផលិត​រឿង​ដំបូង​ក្នុង​សង្គម​សិល្ប​ច្បាស់​ជា​ស្គាល់​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សេរី​វុ​ឌ​ដែល​ជា​តារាភាពយន្ត​មាន​ស្នាដៃ និង​យុទ្ធវិធី​សម្តែង​ដ៏​ប៉ិនប្រសព្វ រហូត​ត្រូវ​បាន​ផលិតកម្ម​ជា​ច្រើន​ផ្តល់​ការ​ចាប់អារម្មណ៍​បង្ហាញ​វត្តមាន​ក្នុង​ខ្សែ​រឿង​ជា​បន្តបន្ទាប់ ។

ពេល​នេះ​ទ្រង់​បាន​វិវត្តន៍​ជា​ថៅកែ​ផលិតកម្ម ដោយ​បោះទុន​ជា​ច្រើន​រំលេច​ខ្សែភាពយន្ត​ថ្មី​លើក​ដំបូង​ក្រោម​ក្តី​រំពឹង​បានការ​គាំទ្រ ។ ផលិតកម្ម​ថ្មី ដែល​ទើប​បើក​ដំណើរការ បាន​សម្រេច​ជ្រើសរើស​រឿង «​ម្ចាស់​ព្រៃ​» ផលិត​ជា​រឿង​ដំបូង​បើក​ឆាក​ផលិតកម្ម ភាពយន្ត​និយាយ​ពី​ការ​ថែរក្សា និង​អភិរក្ស សម្បត្តិ​ធម្មជាតិ ដោយ​ចាយ​ទុន​ផលិត​ប្រមាណ​១០​ម៉ឺន​ដុល្លារ ។

បើ​តាម​ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ សិរី​វុ​ឌ ដែល​ជា​អ្នកដឹកនាំ និង​ជា​តារា​សម្តែង​ក្នុង​រឿង «​ម្ចាស់​ព្រៃ​» ហើយ​ក៏​ជា​ម្ចាស់​ផលិតកម្ម​បាន​ប្រាប់​ឲ្យ​ដឹង​ថា រឿង​«​ម្ចាស់​ព្រៃ​» ជា​ស្នាដៃ​ដំបូង​ដែល​លោក និង​ភរិយា​សរសេរ​តាក់តែង​និពន្ធ​រួម​គ្នា ដែល​សាច់​រឿង​នេះ និយាយ​ពី​ការ​ថែរក្សា​អភិរក្ស​វប្បធម៌​សិល្ប មន្តអាគម អបិយ​ជំនឿ ក្បាច់​គុណ​បុរាណ​ខ្មែរ​ជាដើម ។

ដោយ​ផលិតកម្ម​បាន​សម្រិតសម្រាំង​ឈុត​សម្តែង​ល្អជា​ច្រើន ហើយ​យើង​ចម្ងាញ់​ទាំង​ទីតាំង​ថត​ថែម​ទៀត​ផង ។ លោក​បន្ត​ថា សម្រាប់​រឿង​នេះ​លោក​ចំណាយ​ច្រើន​ក្នុង​ការ​ផលិត​ប្រមាណ​១០​ម៉ឺន​ដុល្លារ ហើយ​លោក​បាន​សាងសង់​ស្ទី​ឌី​យោ​ថត​ដែល​មាន​ផ្ទៃដី​ជាង​១០​ហិច​តា សម្រាប់​ថត​រឿង «​ម្ចាស់​ព្រៃ​» ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​រិ​ទ្ធិ​របស់​ម្ចាស់​ព្រៃ ធ្វើ​យ៉ាងណា​ឲ្យ​មើលទៅ​ដូច​ការ​ពិត ។

ទន្ទឹម​ជាមួយ និង​ការ​ចាយ​ទុន​ផលិត​ច្រើន និង​កម្លាំងកាយ​ចិត្ត​យ៉ាង​មុតមាំ​នេះ លោក​បាន​ប្រាប់​ទៀត​ថា សម្រាប់​ភាព​ជោគជ័យ​លោក​មិនដឹង​ថា យ៉ាងណា​ទេ គឺ​រំពឹង​លើ​ការ​គាំទ្រ​របស់​បងប្អូន ប៉ុន្តែ​លោក​ធ្វើ​រឿង​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បានដឹង​កាន់តែ​ច្បាស់​ពី​ភាព​ខ្លាំង តាម​បែប​អ​រូបិយ​ដែល​មាននៅ​កម្ពុជា ។ ហើយ​រឿង​នេះ​ផលិត​ហើយ​ដាក់​បញ្ចាំង លោក​ក៏​មាន​គម្រោង​យក​ទៅ​ក្រៅប្រទេស​ពោល គឺ​ប្រទេស​ជិត​ៗ​យើង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ