ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​វត្ត​ភ្នំ​ឆ្នាំ​នេះ​ដាក់​តាំង​បង្ហាញ​គំរូ​សំណង់ផ្ទះ​បុរាណ និង​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ស្ទើរ​គ្រប់​ប្រភេទ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្ប និង​ល្បែង​ប្រជាប្រិយ​គ្រប់​ទម្រង់​នៅ​រមណីយដ្ឋាន​វត្ត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​រាជធានី​ភ្នំពេញ​នឹង​ដាក់​តាំង​បង្ហាញ​អំពី​សំណង់ ផ្ទះ​បុរាណ ល្បែង​ប្រជាប្រិយ​គ្រប់​ទម្រង់ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី…

រាជធានី​ភ្នំពេញ ៖ សិល្ប និង​ល្បែង​ប្រជាប្រិយ​គ្រប់​ទម្រង់​នៅ​រមណីយដ្ឋាន​វត្ត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​រាជធានី​ភ្នំពេញ​នឹង​ដាក់​តាំង​បង្ហាញ​អំពី​សំណង់ ផ្ទះ​បុរាណ ល្បែង​ប្រជាប្រិយ​គ្រប់​ទម្រង់ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី ផ្សព្វផ្សាយ និង​បង្ហាញ​ឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ ពិសេស​ក្មេង ជំនាន់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ជាតិ ខ្មែរ​ពិត​ៗ ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ ។

លោក ជំ វុ​ទ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់ សង្ក្រាន្ត​វត្ត​ភ្នំ​ឆ្នាំ​នេះ គោលបំណង​ធំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​មន្ទីរ ចង់​ផ្សព្វផ្សាយ នូវ វប្បធម៌​ប្រពៃណី​ជាតិខ្មែរ ពិសេស​ទស្សនីយភាព និង​សំណង់​បុរាណ​គ្រប់​ទម្រង់ គឺ​ផ្ទះ​ខ្មែរ​បែប​ជនបទ​ដែល​មាន​រចនា​បទ​ខុស​ៗ​គ្នា ដាក់​ជូន​ឲ្យ​បងប្អូន​បាន​ទស្សនា ។

ក្រៅពី​ទស្សនីយភាព​សំណង់​បុរាណ​ក៏​នៅ​មានការ​ដាក់​តាំង​បង្ហាញ​ជា​ផ្សារ​ភូមិ​ដែល​មាន​តូប រចនា​បទ បែប​សម័យ​អង្គរ​សម្រាប់​ផលិតផល​ខ្មែរ ដែល​ធ្វើ​ក្នុងស្រុក​មក​បង្ហាញ និង​លក់​ដែល​មាន​ចំនួន​ជាង​២០​តូប ។

លោក​បន្ត​ថា នៅ​មាន​ល្បែង​ប្រជាប្រិយ​ចោល​ឈូង វាយក្អម ទាញព្រ័ត្រ​ចំនួន​១៥​ប្រភេទ​ទៀត យក​មក​សប្បាយ​ជូន​ទស្សនា​ក្នុង​នោះ ល្បែង​ទាញព្រ័ត្រ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ ។ លោក​ជំ វុ​ទ្ឍី បាន​ឲ្យ​ដឹង​ទៀត​ថា សង្ក្រាន្ត​វត្ត​ភ្នំ​ឆ្នាំ​នេះ មាន​រៀបចំ​ធំ​ជាង​ឆ្នាំ​មុន​ដោយ​ជ្រើស​រើ​យក​អ្នកចេះ​លេងល្បែង​មក​ដឹកនាំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​មក​លេង មក​ទស្សនា សម្រាប់​បង្ហាញ​យុវវ័យ​ជំនាន់ ក្រោយ​ឲ្យ​បានដឹង ដែល បុព្វបុរស​ខ្មែរ​ជំនាន់​មុន​បន្សល់​ទុក ។ ម្យ៉ាង​ក្នុង​រយៈពេល​៣​ថ្ងៃនេះ នៅ​ពេល​យប់​នឹង​មាន​ប្រគំ តន្ត្រីសម័យ និង​ពេល​ថ្ងៃ​មាន​ល្បែង​ប្រជាប្រិយ ។ ក្រៅពី​ល្បែង​កម្សាន្ត​មាន​ពូន​ភ្នំខ្សាច់​មាន​បង្ហាញ​ក្បាច់​គុណ​ខ្មែរ​ល្បុ​គ្គ​តោ ការ​ប្រើប្រាស់ កន្សែង​យ័ន មន្តអាគម​ន៍​គាថា​ជាដើម ។

លោក​បន្ត​ថា ការ​រៀបចំ និង​ការ​បង្ហាញ​អំពី​សមិទ្ធផល​នៃ​ស្នាដៃ​របស់​ខ្មែរ​នៅ​ក្នុង​សង្ក្រាន្ត​វត្ត​ភ្នំ​នា​ពេល​នេះ គឺ​ចង់​ឲ្យ​ភ្ញៀវ​ជាតិ​បាន​ស្គាល់​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ ពិសេស​ចង់​ឲ្យ​ខ្មែរ​ខ្លួនឯង បាន​ស្គាល់​អំពី អត្តសញ្ញាណ​ជាតិ​ខ្លួន​ដែល​បន្សល់​ទុក​តាំងពី​បុព្វបុរស​ខ្មែរ​មក​ក្នុង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​បង្ហាញ​នូវ​សិល្ប​គ្រប់​ទម្រង់​ទាំង​តន្ត្រីសម័យ តន្ត្រីបុរាណ ដើម្បី​ជូន​បងប្អូន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បងប្អូន​ដែល​មិន​បាន​ទៅ​ស្រុក​កំណើត មានឱកាស​បាន​ចូលរួម​សប្បាយ​រីករាយ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ និង​បង្កើត​ភាព​សប្បាយ​ក្នុង​ពិ​ធិ​បុណ្យចូលឆ្នាំ​រយៈពេល​៣​ថ្ងៃនេះ ។

សូម​បញ្ជាក់​ថា ៖ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំច​នេះ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ ខែមេសា វេលា​ម៉ោង​៩ និង​១២​នាទី​ព្រឹក​ទេវតា​ព្រះ​នាម​ម​ហោ​ធ​រៈ​ទេវី​ជា​បុត្រី​ទី​៧ នៃ​កបិល មហាព្រហ្ម តាម​ទំនៀម​ពី​ធី​ចូល​ឆ្នាំ​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១ ជា​វរៈ​សង្ក្រាន្ត ថ្ងៃ​ទី​២​ជា​ថ្ងៃ​វារៈ​វ័ន​បទ និង​ថ្ងៃ​ទី​៣​ជា​ថ្ងៃ​វារៈ​ឡើងស័ក​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ