ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើង​ជា ​Real Madrid ដូចនេះ​យើង​មិន​បណ្តោយ​ឲ្យ​ដូច Barca ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​របស់ Real Madrid ដែល​ដឹកនាំ​ការ​ប្រកួត​ជាមួយនឹង Juventus នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ប្រាប់​ថា ក្លិប​របស់​លោក​នឹង​មិន​ធ្វើ​ឲ្យ​ការ​ប្រឹង​ស៊ុត​យក​គ្រាប់​ពី​មុន…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​របស់ Real Madrid ដែល​ដឹកនាំ​ការ​ប្រកួត​ជាមួយនឹង Juventus នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ប្រាប់​ថា ក្លិប​របស់​លោក​នឹង​មិន​ធ្វើ​ឲ្យ​ការ​ប្រឹង​ស៊ុត​យក​គ្រាប់​ពី​មុន ក្លាយជា​អត់​ប្រយោជន៍​ដូច​ក្លិប​អ្នកមាន​បុណ្យ Barcelona ទេ ។

Marcelo បាន​និយាយ​ក្រោយ​ពេល​ប្រកួត​ថា ៖«​ពួក​យើង​បាន​ប្រឹងប្រែង​អស់​លទ្ធភាព​ឲ្យ​តែ​បាន​ទៅ​មុខ ។ អ្វី​ដែល​កើតឡើង​ចំពោះ Barcelona នឹង​មិនកើត​មក​លើ​យើង​ទេ ព្រោះ​យើង គឺជា Real Madrid »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជាមួយនឹង​លទ្ធផល​ប្រកួត​ឈ្នះ Juventus ជើង​មុន និង​ចាញ់​នៅ​ជើង​នេះ​ក្នុង​លទ្ធផល 1-3 Real Madrid បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៤​ក្រុម ចុង​ក្រោយ ដែល​មាន Bayern Munich, Liverpool, Roma និង​Real Madrid ខ្លួនឯង​ផ្ទាល់ ៕

ប្រភព៖ http://www.marca.com/en/football/real-madrid/2018/04/12/5ace8899ca4741e7258b45ef.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ