ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​មិន​បាន​រៀប​តាំង​លំអ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មីតែ​អាជ្ញាធ​រំពឹង​ថាកំណើន​ភ្ញៀវ​នៅ​តែកើន​ជាង​ឆ្នាំ​មុន​ៗ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​សម្តែង​ក្តី​រំពឹង​ដោយ​សុទិដ្ឋិនិយម​ថា ខេត្ត​ដ៏​តូច​ច្រឡឹង នៅ​ជាប់ និង​ដង​ទន្លេ​គ​ង្គ​មួយ​នេះ និង​មានកំណើត​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ទ្វេ​ដង នា​ឱកាស បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ដោយហេតុ​ថា ខេត្តក្រចេះ​សម្បូរ​ទៅ​ដោយ​រម​នី​យ…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​សម្តែង​ក្តី​រំពឹង​ដោយ​សុទិដ្ឋិនិយម​ថា ខេត្ត​ដ៏​តូច​ច្រឡឹង នៅ​ជាប់ និង​ដង​ទន្លេ​គ​ង្គ​មួយ​នេះ និង​មានកំណើត​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ទ្វេ​ដង នា​ឱកាស បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ដោយហេតុ​ថា ខេត្តក្រចេះ​សម្បូរ​ទៅ​ដោយ​រម​នី​យ ដ្ឋា​ន​ធម្មជាតិ រម​នី​យ​ដ្ឋា​ន​កែ​ច្នៃ និង​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍​ប្រ​វត្ត​សាសន៍ ហើយ​អាជ្ញាធរ​ក៏ បាន​រៀបចំ​កែ​លំអ​លើ​រម​នី​យ​ដ្ឋា​ន​ទាំង​អស់នោះ​លើ​សោ​ភណ្ឌ​ភាព​ឲ្យ​កាន់តែ​ទាក់ទាញ បន្ថែម​ទៀត​ផង​ដែរ ។

បើ​ទោះបីជា​ខេត្តក្រចេះ​ត្រូវ​គេ​មើលឃើញ​ថា មិន​បាន​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ឲ្យ​មាន សោ​ភណ្ឌ​ភាព និង​មាន​ភាព​អធិកអធម​ដូច តាម​បណ្តា​ខេត្ត​ដ៏​ទៃ​ទៀត ដើម្បី​ជា​ការ​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍​យ៉ាងណា​ក្តី តែ​លោកស្រី ប៊​ន សុ​ភី អភិបាលខេត្ត​ក្រចេះ​ទទួល​កិច្ច​ការងារ លើ​វិស័យ​ទេសចរណ៍​បាន​អះអាង​ថា រម​នី​យ​ដ្ឋា​ន​អេកូ​ទេសរ​ចរណ៍​ដូច​ជា ទឹក​ជួរ​ទន្លេមេគង្គ កាំ​ពី​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត តំបន់​ទេសចរណ៍​ឆ្នេ​ខ្សាច់​កោះ​ទ្រង់ និង​ទេសចរណ៍​ប្រវត្តិ សាសន៍​ព្រះ​វិហារ​សរសរ​១០០ គឺជា​ចំណី​អារម្មណ៍​ដ៏​សំខាន់ និង​ទាក់ទាញ​បំផុត​ក្នុង​ការ​ស្រូប យក​ចំនួន​ភ្ញៀវ​ឲ្យ​មក​លេង​កម្សាន្ត ។

បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែមេសា​នេះ ជា​ថ្ងៃមុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ អភិបាល រង​ខេត្តក្រចេះ​ទទួល​វិស័យ​ទេ​ចរណ៍ លោក​ជំទាវ ប៊​ន សុ​ភី បាន​អះអាង​ទៀត​ថា ទាក់ទិន និង​វិស័យ​ទេ​ចរណ៍ អាជ្ញាធរ​ខេត្ត បាន​ប្រជុំ​ដាក់​ចេញ​ទិស​ដៅ​ផែនការ​សំខាន់​ៗ​លើ​កិច្ច ការងារ​ទេសចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ក្នុង​នោះ​រួម​មាន​ផែនការ​ការពារ​សន្តិសុខ​ការ​រៀប ចំ​សណ្តាប់ធ្នាប់ និង​កិច្ច​ការងារ​កែ​លំអ​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត ។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសច​ណ៍​ខេត្ត​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ខេត្ត ក្រចេះ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ចំនួន​ជាង​១០​ម៉ឺន​នាក់ ដែល​បាន​មក​លេង កម្សាន្ត​នៅ​ក្នុង​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​មាន​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា ។ ភ្ញៀវ​ទេសចរណ៍​ទាំង នោះ​បាន​មក​ទស្សនា​លេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​ទាំង​១៦​កន្លែង នៅ​ក្នុង​ខេត្ត ដោយ​ក្នុង​នោះ​មាន​តំបន់​ទេ​ចរណ៍​ចំនួន​៤​កន្លែង​ដែល​ភ្ញៀវ​បាន​និយម​មក​លេង​កម្សាន្ត​ច្រើន មាន​ដូច​ជា ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី តំបន់​ទេសចរណ៍​អន្លង់​ផ្សោត តំបន់​ទេសចរណ៍​ឆ្នេរ​ខ្សាច់ កោះ​ទ្រង់ និង​ទេសចរណ៍​ប្រវត្តិ​សាសន៍​ព្រះ​វិហារ​សរសរ​១០០​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ