ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងណា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​បងប្អូន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​ធ្វើ​ពិធី​ប្រកាស ចូល​កាន់​មុខ​តំណែង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ក្រោម​អធិបតីភាព ឯ​.​ឧ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ…

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​ធ្វើ​ពិធី​ប្រកាស ចូល​កាន់​មុខ​តំណែង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ក្រោម​អធិបតីភាព ឯ​.​ឧ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៧ ។

ឯ​.​ឧ ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត បាន​ធ្វើ​របាយការណ៍​ជំរាប​ជូន​ថ្នាក់ដឹកនាំ​ក្នុង​អង្គពិធី​នា​ពេល​នេះ ឲ្យ​បានដឹង​អំពី​ការ​អភិវឌ្ឍន៍​មាន​ភាព​រីក​ចម្រើន​នៅ​ទូ​ទាំង​ខេត្ត​រួច​មក ។

យោង​តាម​អនុក្រឹត្យ រាជរដ្ឋាភិបាល​ត្រូវ​បាន​ប្រកាស​តែងតាំង លោក​ប៉ឹ​ល កុសល ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​៤ ឲ្យ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តកំពត ។ មាន​ប្រសាសន៍​សំណេះសំណាល​នា​ពេល​នេះ​ឯ​.​ឧ សក់ សេដ្ឋា រដ្ឋ​លេខា​ធិ ការ​ក្រសួងមហាផ្ទៃ តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្ត​ដែល​សម្រេច​បាន​សមិទ្ធិ​ផល ធ្វើ​ឲ្យ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តកំពត​ទាំងមូល​ដែល​តែង​បាន​រួម​សាមគ្គី​សហការ​គ្នា ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បម្រើសេវា​សា​ធា​ណៈ ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​គួរ​ជាទី​មោ​ទ​ន​ផង​ដែរ ។

ជា​ពិសេស​បាន​ចូលរួម​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ​នានា ដែល​ជា​ការ​រួមចំណែក យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។

ឯ​.​ឧ សក់ សេដ្ឋា​ក៏​បាន​ថ្លែង​បញ្ជាក់់​ទៀត​ថា ៖ ការ​តែងតាំង​ការ​ផ្លាស់​ប្ដូរ​ការ​ផ្ទេរ​មុខ​តំណែង គឺជា​ដំណើរការ​ធម្មតា​នៃ​នីតិវិធី​ស្រប​ទៅ​តាម​សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ី​វិល ក្នុង​មុខងារសាធារណៈ​របស់​ក្រសួង ស្ថាប័ន​នីមួយ​ៗ នៃ​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា គឺ​សំដៅ​ធ្វើ​យ៉ាងណា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់ ក្នុង​ការ​បម្រើសេវា​សា​ធា​ណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​បាន​ប្រសើរ​ឡើង​ថែម​ទៀត ។ ដូចនេះ​អាជ្ញាធរ​ខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ពិសេស​លោក​ប៉ឹ​ល កុសល ដែល​ទើបតែ​បាន​ទទួល​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ខេត្ត នា​ពេល​នេះ ត្រូវ​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​កាន់តែ​រីក​ចម្រើន និង​ប្រសើរ​ឡើង​បន្ថែម​ទៀត ។

នៅ​ក្នុង​ចំណុច ការ​បំរើសេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក៏​បាន​រំលឹក​ឡើង​វិញ​ថា នៅ​ពេល​នេះ​យើង​មាន​វត្តមាន មេ​ភូមិ មេឃុំ ស្មៀនឃុំ ដូច្នេះ​យើង​ដឹង​ហើយ​ថា កន្លង​មក​ប្រជាពលរដ្ឋ​ត្រូវការ​លក់​ម៉ូតូ​ក៏​ប្រាប់​មេ​ភូមិ លក់​គោ​ក៏​ទៅ​ប្រាប់​មេ​ភូមិ លក់​ដី​ក៏​ទៅ​រក​មេឃុំ ដូច្នេះ​ការ​បំរើសេវា​សាធារណ ជូន​ប្រជាពលរដ្ឋ របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​យើង​មួយ​ចំនួន​នៅ​មាន បាតុភាព​មិនល្អ​ក្នុង​ការ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ថ្នាំងថ្នាក់​ការ​បង់​សេវា​ខុស​ពី​ប្រក្រតី ដោយ​មិន​ទាន់​មាន​ភាព​យុត្តិធម៌ និង​មាន​តម្លាភាព​ជូន​ប្រជាពលរដ្ឋ​បាន​១០០%​នោះ​នៅឡើយ​ទេ ។

ដូច្នេះ​យើង​ត្រូវ រួម​គ្នា​គិត​ឡើង​វិញ​នូវ​ចំណុច​ណា​ដែល​ខ្វះខាត​កន្លង​មក​ត្រូវ​កែ​លំអរ ឡើង​វិញ ហើយ​ត្រូវ​បន្ត​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម ពិសេស​ក្នុង​ខេត្តកំពត​ទាំងមូល សំដៅ​ធានា​បាន​នូវ​កំណើនសេដ្ឋកិច្ច តាម​រយៈ​ផលិតកម្ម​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ ដើម្បី​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ