ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ជិះឡាន​ដោយ​មិន​យក​លុយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នេះ​រថយន្តក្រុង​ជា​ច្រើន​គ្រឿង​របស់​រដ្ឋ បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​បណ្តាល​ខេត្ត​ជិត​ឆ្ងាយ​ដោយ​មិន​យក​ប្រាក់​នោះ…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នេះ​រថយន្តក្រុង​ជា​ច្រើន​គ្រឿង​របស់​រដ្ឋ បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​បណ្តាល​ខេត្ត​ជិត​ឆ្ងាយ​ដោយ​មិន​យក​ប្រាក់​នោះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​នៅ​បេន​រថយន្ត​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឬ​ស្សី​កែវ ។

គួរ​បញ្ជាក់​ថា ទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ឡើង​ជិះ​រថយន្ត​បាន​នោះ​រួម​មាន​៥​កន្លែង​ក្នុង​នោះ នៅ​ផ្លូវជាតិ​លេខ​១ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង ។

ផ្លូវជាតិ​លេខ​៣ ឡើង​រថយន្ត​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​ង​៧០ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ផ្លូវជាតិ​លេខ​៤ ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ផ្លូវជាតិ​លេខ​៥ ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ និង​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ផ្លូវជាតិ​លេខ​៦ ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់​ស្ពាន​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្រុមហ៊ុន OCIC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ