ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​រង​នគរបាល​ខេត្តតាកែវ​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្នងការ​រង​នគរបាល​ខេត្តតាកែវ​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ដ​ដឹក​ដី បើក​បុក​រថយន្ដ​ស៊ី​រ៉ែ​ន​នាំ​ក្បួន​ប្រតិភូ​កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ពោ​ខ្វិត ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ…

ខេត្តតាកែវ ៖ ស្នងការ​រង​នគរបាល​ខេត្តតាកែវ​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ដ​ដឹក​ដី បើក​បុក​រថយន្ដ​ស៊ី​រ៉ែ​ន​នាំ​ក្បួន​ប្រតិភូ​កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ពោ​ខ្វិត ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ បណ្ដាល​ឲ្យ​លោកស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ម្នាក់​រង​របួសធ្ងន់ ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា រថយន្ដ​បង្ក ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​បាត់ដំបង 3A-0467 បើកបរ​ដោយ​ឈ្មោះ សៀន រិ​ទ្ធី អាយុ​២៣​ឆ្នាំ បាន​បើក​ឆ្លងផ្លូវ ស្រាប់តែ​បុក​ជាមួយ​រថយន្ដ​ស៊ី​រ៉ែ​ន​នាំ​ក្បួន​ប្រតិភូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល 2-8866 បើកបរ​ដោយ​លោក​អនុសេនីយ៍ទោ ភុំ សុខ​គា អាយុ​៣១​ឆ្នាំ ជាម​ន្ដ្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​មិន​មាន​រង​របួស​អ្វី​ឡើយ ។

លោក​ឧត្តមសេនីយ៍ ទោ ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយឡែក​អ្នកបើកបរ​រថយន្ដ​បង្ក​ក៏​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ។ ចំណែក​លោកស្នងការ​ង​ដែល​រង​របួស​នោះ គឺ​លោក​ឧត្តមសេនីយ៍ត្រី ប៉ុក ពល​រិ​ទ្ធ អាយុ​៥៥​ឆ្នាំ ជា​ស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយឡែក​អ្នកបើកបរ​រថយន្ដ​បង្ក​ក៏​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ច្បាប់ ។

បញ្ជាក់ ៖ លោកស្នងការ​រង​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពង់​តែ​ដេក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ ហើយ​នៅ​ព្រឹក​ថ្ងែ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ លោក​ឧត្តម​សេនី​ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ទៅ​សួ​សុខ​ទុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ