ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងខារ៉ាអូខេមួយ ត្រូវបង្ខំចិត្ត​ឱ្យវាយកម្ទេច​ ដើម្បីសង្គ្រោះ​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគារ​ខារ៉ាអូខេមួយ​កន្លែង​ឈ្មោះ ​«​ហ្គោ​ល​ថោ​ន​» ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ត្រូវ​គេ​ប្រាប់​ថា បាន​ឆ្លង​ចរន្តអគ្គិសនី​ បណ្តាលឱ្យ​ឆេះ​ហុយផ្សែង​ពេញ​បន្ទប់…

ខេត្តបន្ទាយមានជ័យ ៖ អគារ​ខារ៉ាអូខេមួយ​កន្លែង​ឈ្មោះ ​«​ហ្គោ​ល​ថោ​ន​» ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ត្រូវ​គេ​ប្រាប់​ថា បាន​ឆ្លង​ចរន្តអគ្គិសនី​ បណ្តាលឱ្យ​ឆេះ​ហុយផ្សែង​ពេញ​បន្ទប់ កាលពី​អំឡុង​ម៉ោង១១​ព្រឹក​ថ្ងៃ​ទី​១០ ​មេសា ។

ក្នុង​ការ​ពន្លត់ភ្លើង​ដែល​ឆេះ​ក្នុង​អគារ​ដែលបិទ​ជិត​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​អេ​ស្កា​ទ័​រ​១​គ្រឿង​ទម្លុះ​ជញ្ជាំង​​២​កន្លែង ដើម្បី​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​រហូត​ដល់​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល នៅ​មិន​ទាន់​ពន្លត់​បាន​ទាំងស្រុង ​និង​បាត់​ហុយ​នៅ​ឡើយ​​​ទេ ។ លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ថ្លែង​ថា មូលហេតុ
បណ្តាល​​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​បន្ទប់​ខារ៉ាអូខេ​ខាងលើ​នេះ គឺ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​ពិតាន​ក្នុង​អគារ​ចំនួន​៨​បន្ទប់ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការនគរបាល​ខេត្ត ថ្លែង​ថា អគារ​ខារ៉ាអូខេ​ហ្គោ​លថោ​ន​ខេ​ធី​វី ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ ក្រុមពន្លត់​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន៤​គ្រឿង​ធ្វើ​អន្តរាគមន៍ ។ អាច​ថា​ជា​សំណាង​ដែរ ដែល​ការ​ឆេះ​នេះ​នៅ​ពេល​ថ្ងៃ បើសិនជា​ពេល​យប់​វិញ​ប្រហែល​ទាំង​ភ្ញៀវ និង​នាង​ៗ​ភ្នែក​នៅ​កញ្ចឹងក​មិន​ខាន ។ ទោះបីជា​បែប​ណា ការ​ត្រៀម​បម្រើសេវា​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខាង​មុខ ក៏​ជួប​ឧបសគ្គ​ដែរ ៕

អត្ថបទសរសេរ ដោយ