ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​ពេញទំហឹង​រវាង​រថយន្ត​ធុន​ធំ​តូច​ពីរ​គ្រឿង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៣​និង​០៥​នាទី ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២០១-២០២ ស្ថិត​នៅ​ក្នុងភូមិ​ភូមិ​អូរ​តា​សេក…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៣​និង​០៥​នាទី ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២០១-២០២ ស្ថិត​នៅ​ក្នុងភូមិ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង រវាង​រថយន្ត និង​រថយន្ត ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ខេត្ត​ព្រះ​សីហ​នុ ។ ឬ​ឯ​វត្ថ​តាង​រថយន្ត​ចំនួន​២​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។

ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរ​នេះ នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩០-១៩១ ស្ថិត​នៅ​ភូមិ​ព្រៃ​នប់​១ ឃុំ​ព្រៃ​នប់ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-៦៦១៨ អ្នកបើកបរ​គេចខ្លួន (​ទិស​ដៅ​ពី​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​) មក​ដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ១E-១២០៤ ទិស​ដៅ​ស្រប​ទិស​គ្នា បណ្ដា​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ដា​ញ់ រ៉ូ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ។

បច្ចុប្បន្ន រថយន្ត​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ