ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ជោរ ! ប្រុស​ស្រី​៥​នាក់​ដោយ​ទាំង​ជនបរទេស​ទៀត​ត្រូវ​ប៉ូលិស​ក្របួច​ជាប់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ពី​កម្លាំង​ការិយាល័យ​អនុវត្ត​នីតិវិធី និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ដោយ​មានការ​សម្របសំរួល​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ពី​កម្លាំង​ការិយាល័យ​អនុវត្ត​នីតិវិធី និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ដោយ​មានការ​សម្របសំរួល​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់ ។ ការ​ចុះ​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ដូច​ភ្លៀងរលឹម​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ ក្នុង​ភោជនីយ៍ដ្ឋាន SOUL TRAIN REGGAE BAR ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​០៥​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មាន ទី​១-​ឈ្មោះ RACHEL DENISE PRINS ភេទ​ស្រី ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ​PA6318712 មុខរបរ​ម្ចាស់​ហាង SOUL TRAIN REGGAE BAR សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ភូមិក​ក្រាញ់ សង្កាត់ សៀមរាប ក្រុង ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​, ទី​២-​ឈ្មោះ យ៉ា ជា ហៅ​ចេ​ឌី ភេទ​ប្រុស មុខរបរ​ម្ចាស់​ហាង SOUL TRAIN REGGAE BAR ទីលំនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប (​រក្សា​ទុក​និង​ជួញដូរ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៣-​ឈ្មោះ សុខ ម​និ​ច ហៅ​ស៊ី​ឡូ ភេទ​ស្រី មុខរបរ​បុគ្គលិក​ហាង ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប (​ជួញដូរ​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៤-​ឈ្មោះ ផេង វី​ណា ភេទ​ប្រុស មុខរបរ​បុគ្គលិក​ហាង ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​ជួញដូរ គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៥-​ឈ្មោះ ពេជ្រ សំណាង ភេទ​ប្រុស មុខរបរ​បុគ្គលិក​ហាង ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប (​ជួញដូរ គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​សមត្ថកិច្ច​ជំនាញ​យើង​បាន​ឃាត់ខ្លួន​ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន កញ្ឆា​ក្រៀម​ចំនួន​០៧​កញ្ចប់​ស្មើនឹង​ទំងន់ ២១,៥២​ក្រាម (​ទំងន់​សុទ្ធ​), កញ្ឆា​មូរ​ជា​បារី​ចំនួន​២៥​ដើម​, ដើម​កញ្ឆា​ត្រាំ​ជាមួយ​ស្រា​ចំនួន​១០​ដប​, ដើម​កញ្ឆា​ស្រស់​ចំនួន​០១​ថង់​, ដើម​កញ្ឆា​ស្ងោរ​រួច​ចំនួន​០១​ថង់​, ទឹក​កញ្ឆា​ចំនួន​០២​ដប​, និង​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ