ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ជិត​មក​ដល​ល់បង​ប្អូន​ត្រូវធ្វើ​អ្វី​ខ្លះទៅ?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដើម្បី​អបអរសាទរ​ក្នុង​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ នៅ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ ដើម្បី​អបអរសាទរ​ក្នុង​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ នៅ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​លោក​ជំទាវ​ឡៃ គី​ម​ហុង បាន​ដឹកនាំ​មេបញ្ជាការ​រង នាយការិយាល័យ​ទាំងអស់​ប្រា​ព្ធ​ពិធីសូត្រមន្ត​លើករាសី និង​រាប់បាត្រ​ចំពោះ​ព្រះសង្ឃ​ចំនួន​៧២​អង្គ វេលា​ល្ងាច​ថ្ងៃ​ទី​១០ និង​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ ។

លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​អំពី​ការ​គោរព​ព្រះពុទ្ធ​សាសនា និង​ប្រពៃណី​ជាតិខ្មែរ​យើង​នេះ​កងកម្លាំង​យោធភូមិ​ភាគ​ទី​៥ តែងតែ​រៀបចំ​ពិធីបុណ្យ​ជា​រៀង​រាល់​ឆ្នាំ ។

ដើម្បី​បញ្ជូន​បុណ្យ​កុសល​ដល់​បុព្វការី​ជន និង​យុទ្ធ​មិត្ត​ដែល​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ ហើយ​ជា​ការ​ជួយ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​យើង​ផង ដែល​កន្លង​មក​កងកម្លាំង​យោធិន​យើង​តែងតែ​រួម​គ្នា​ធ្វើបុណ្យ​កឋិន ផ្កាប្រាក់​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​ជួយ​កសាង​វត្ត​នានា​ដែល​កំពុង​ជួប​ការ​លំបាក និង​ជួយ​ដល់​ចាស់​ៗ​ជរា និង​ជន​គ្មាន​ទីពឹង នៅ​តាម​វត្ត​ទាំងនោះ​ឲ្យ​ទទួល​បាន​ជីវភាព​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ