ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ប្រើ​វី​ធី​នេះ ​ទើបបាន​សម្រេច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៌ បាន​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ ។ ការ​ឃាត់ខ្លួន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ មេ​សា នៅ​ចំណុច​ឡឥដ្ឋ…

ខេត្តព្រៃវែង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៌ បាន​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ ។ ការ​ឃាត់ខ្លួន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ មេ​សា នៅ​ចំណុច​ឡឥដ្ឋ របស់​ឈ្មោះ ភួង ផាត ដែល​ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១- ឈ្មោះ ហាស់ ចាន់​ធីប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ មុខសញ្ញា​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន និង​ទី​២ -​ឈ្មោះ ហ៊ុយ រ៉ា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត និង​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន មាន​ទីលំនៅ​ក្នុងភូមិ​ផ្លូវ​រលួស ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។
អ្នក​ទាំង​២​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​រក​ឃើញ​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២៦​កញ្ចប់​តូច នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ។

មន្ត្រី​នរ​គ​របាល​ស្រុក​ពាមរ​ក៌​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​វិធានការ​ញុះញុង ដោយ​ប្រើ​បណ្តាញ​ឲ្យ​ទៅ​ទាក់ទង​សួរ​រក​ទិញ​ថ្នាំ ពេល​ដែល​ជនសង្ស័យ​ទុកចិត្ត​ហើយ យក​ថ្នាំ​មក​លក់​ឲ្យ ទើប​កម្លាំង​សមត្ថកិច្ច​ចូល​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

ជនសង្ស័យ​ទាំង​២​នាក់ ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវ​បាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ