ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​នេះ​មិន​តិច​ទេ ដល់​ទៅ​ប្រមាណ​៥០០​នាក់

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ដើម្បី​សម្អាត​អនាម័យ​បរិស្ថាន ក្នុង​ន័យ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ការ​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​ល្អ ។ ជាង​នេះ​ទៅ​ទៀត គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​បន្ថែម…

ខេត្តកំពង់ស្ពឺ ៖ កម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ដើម្បី​សម្អាត​អនាម័យ​បរិស្ថាន ក្នុង​ន័យ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ការ​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​ល្អ ។

ជាង​នេះ​ទៅ​ទៀត គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​បន្ថែម អំពី​ផល​ប៉ះពាល់​នៃ​សំរាម ព្រោះ​ការ​ទុកដាក់​សំរាម​មិន​បាន​ល្អ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង ។ សកម្មភាព​ធ្វើ​អនាម័យ​ដើរ​រើស និង​ប្រមូល​សំរាម​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថៃ្ង​ទី​១១ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីតាំង​សួនច្បារ​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​តែ​ម្តង ។

ពិធី​នេះ​រៀបចំ​ធ្វើ​យុទ្ធនាការ សំអាត​អនាម័យ​បរិស្ថាន​ធ្វើ​ឡើង ក្រោម​ប្រធានបទ «​កំពង់ស្ពឺ​ជា​ផ្ទះ​របស់ខ្ញុំ​»​ម្យ៉ាងទៀត​សកម្មភាព​ធ្វើ​អនាម័យ​បរិស្ថាន​នេះ ក្នុង​ន័យ​ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ខាង​មុខ​ផង​ដែរ ។

យុទ្ធនាការ​នេះ​ដែរ​មានការ​អ​ញ្ញើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​ជា​តំណាង​ឯកឧត្តម​វូ​សំណាង​អភិបាលខេត្ដ​កំពង់ស្ពឺ ។

ក្នុង​នោះ​ផង​ដែរ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ដកំពង់ស្ពឺ ព្រមទាំង​កងកម្លាំង​ប្រដាប់​ទាំង​៣ ប្រភេទ ( នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ដកំពង់ស្ពឺ ចំនួន​៥០ នាក់ ) សិស្សានុសិស្ស យុវជន​ស្រលាញ់​សន្ដិភាព យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធ សរុប​ប្រមាណ ៥០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ