ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត ឃើញ​សើច​ញញឹម​ញញែម តែ​រឿង​ជីវិត​នឹក​អាណិត​អាសូរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អ្នក​នាង​ម៉ៅ ស៊ី​ណាត មើល​សភាព​ខាងក្រៅ​ឃើញ​សើច​ញញឹម​ញញែម ប៉ុន្តែ​បើ​ដឹង​សាច់​រឿង​ជីវិត​ឯកជន​របស់​នាង​នឹង​នឹក​អាណិត​ដល់​នាង ។ ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​មាន​សភាព​ស្រងេះស្រងោច ។ អ្នក​នាង​ម៉ៅ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អ្នក​នាង​ម៉ៅ ស៊ី​ណាត មើល​សភាព​ខាងក្រៅ​ឃើញ​សើច​ញញឹម​ញញែម ប៉ុន្តែ​បើ​ដឹង​សាច់​រឿង​ជីវិត​ឯកជន​របស់​នាង​នឹង​នឹក​អាណិត​ដល់​នាង ។ ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​មាន​សភាព​ស្រងេះស្រងោច ។

អ្នក​នាង​ម៉ៅ ស៊ី​ណាត បាន​ចាត់​ទុក​ខ្សែជីវិត​របស់​ខ្លួន​រង​សម្ពាធ​ខ្លាំង​ណាស់ បើ​អ្នក​ចិត្ត​ស្រាល​​ល្មម​ៗ ពិបាក​ប្រឈម ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារាចម្រៀង​ម៉ៅ ស៊ី​ណាត​និយាយ​ថា «​រយៈពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ខ្ញុំ​ពើបប្រទះ​ក្នុង​ឆាកជីវិត​លំបាក​ច្រើន​​ស្ទើរតែ​ឆ្អែត​ក្នុង​ជាតិ​នេះ ។ រយៈពេល​ខ្ញុំ​លំបាក​នាង​ខ្ញុំ​ដឹង​ច្បាស់​ណាស់ អ្នក​ណា​ល្អ អ្នក​ណា​ស្អប់​នាង​ខ្ញុំ​ស្រឡាញ់​នាង​ខ្ញុំ ។ ចំពោះ​អ្នក​ដែល​ធ្វើ​អ្វី​លើ​នាង​ខ្ញុំ​ទាំង​ប៉ុន្មាន ច្បាស់​ជា​ដឹង​ហើយ នាង​ខ្ញុំ​មិន​បន្ទោស​ទេ នេះ​ជា​កម្ម​របស់​នាង​ខ្ញុំ ។

ពេល​នាង​ខ្ញុំ​ឡើង​កូដ​រក​លុយ​​បាន អ្នក​នៅ​ជុំវិញ​នាង​ខ្ញុំ​បាន​ផ្តល់​ជូន​នូវ​សេចក្តីសុខ​ច្រើន​ណាស់ អត់​គិត​អ្វី​ទាំង​អស់ ។ ប៉ុន្តែ​គ្រាន់តែ​នាង​ខ្ញុំ​ចាក​ចេញពី​ស្វាមី​មុន​អស់ទ្រព្យ​អស់​ប្រាក់​មក បាត់​អស់ ។ គួរ​សង្វេគ​ទៀត​អំឡុង​ពេល​នាង​ខ្ញុំ​មានកូន​ម្នាក់​ទៀត មិន​មាន​គេ​ជិតដិត​នៅ​យកចិត្ត​ឱ្យ​អស់​ពី​ពោះ​នោះ​ឡើយ ។ នាង​ខ្ញុំ​មិន​បន្ទោស​អ្នក​ណា​ទាំងអស់​ក្នុង​ជាតិ​នេះ គ្រាន់តែ​ម៉ៅ ស៊ីណាត ជា​មនុស្ស​ម្នាក់​ដូច​ខ្លួន​មួយ អុ​ី​ចឹ​ង​ហើយ​ចង់​បញ្ជាក់​ថា នារី​ម្នាក់​នេះ​តស៊ូ​ពង្រឹង​ជំហរ​បន្ត​ទៀត​គ្មាន​អ្វី​នឹង​ចុះ​ថយ​ទៀត​ទេ ។ នាង​ខ្ញុំ​នឹង​ពុះពារ​ឡើង​វិញ​ដើម្បី​កូន​ទាំង​២ ក្រោយ​កាន់តែ​ដឹង​ច្បាស់​គ្រប់​រូបភាព​ដែល​គេ​ធ្វើ​ដាក់​នាង​ខ្ញុំ ។

ម៉ៅ ស៊ីណាត មិន​ដួល​ទេ បើ​ថ្ងៃក្រោយ​ជីវិត​១​នេះ​ចប់​ទៅ ក៏​មិន​ពឹង​គេ​ដែរ ជីវិត​មាន​តែ​កូន​​ទាំង​២ ព្រោះ​នាង​ខ្ញុំ​យល់​ច្បាស់​ហើយ​ពេល​លំបាក​គ្មាន​អ្នក​ណា​មើល​ឡើយ សូ​ម្បី​តែ​បងប្អូន​គឺ​សោះអង្គើយ​ណាស់​ធ្វើ​ដូច​អ្នក​ដទៃ »​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​នាង​ម៉ៅ ស៊ី​ណាត ចេញ​មុខ​ក្នុង​ពិភព​សិល្បៈ​វិញ​តាម​រយៈ​កម្មវិធី​កម្សាន្ត​នានា​របស់​ស្ថានីយទូរទស្សន៍ ធំ​ៗ ។ លើស​ពី​នេះ​នាង​បាន​ចូលរួម​សកម្ម​ភាព​នានា​ក្នុង​សង្គម ដូច​ជា​កម្មវិធី​បរិច្ចាគ​ឈាម និង​កម្មវិធី​ផ្សព្វផ្សាយ​នានា​ជាមួយ​សិស្ស​​និស្សិត​តាម​សាកលវិទ្យាល័យ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ