ចិន​ថា ​មិន​អាច​ចរចា​ជាមួយ​អា​មេ​រិ​ក​ក្រោម​ស្ថានការណ៍​បច្ចុប្បន្ន​ទេ


ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា ការ​ចរចា​ពាណិជ្ជ​កម្ម​ជាមួយ​សហរដ្ឋអាមេរិក គឺ​មិន​អាច​កើត​មាន​ឡើង​ក្រោម​ស្ថានការណ៍​បច្ចុប្បន្ន​ទេ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​លើ Twitter ថា លោក​អាច​មើលឃើញ​ទី​បញ្ចប់​នៃ​ជម្លោះ​នេះ ។

លោក Geng Shuang អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស បាន​ប្រាប់​សារព័ត៌មាន​ថា៖ «រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ចិន និង​អា​មេ​រិ​ក មិន​ទាន់​មានការ​ចរចា​ណាមួយ​ទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ទេ » ។

លោក​បន្ថែម​ថា ៖« ក្រោម​ស្ថានការណ៍​បច្ចុប្បន្ន​នេះ វា​ពិតជា​មិន​អាច​ទៅ​រួច​ឡើយ​សម្រាប់​ភាគី​ទាំង​សងខាង​ចរចា​ពី​បញ្ហា​នេះ » ។

អ្នក​ស្រាវជ្រាវ និង​សារព័ត៌មាន​រដ្ឋ​ក្នុង​ប្រទេស​ចិន​បាន​បដិសេធ​ពី​ផល​ប៉ះពាល់​នៃ​វិធាន​ការ​ពាណិជ្ជកម្ម​អា​មេ​រិ​កមក​លើ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២​លើ​ពិភពលោក​នេះ និង​និយាយ​ថា គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក​ត្រាំ គឺជា​លទ្ធផល​នៃ​ជំងឺ​ថប់​អារម្មណ៍ ។

លោក Geng បាន​និយាយ​ថា ៖« សហរដ្ឋអាមេរិក​ម្តង​គំរាម​ចង់​ដាក់​ទណ្ឌកម្ម ហើយ​ក្នុង​ពេល​តែ​មួយ​និយាយ​ថា ពួក​គេ​ចង់​ចរចា​ទៅ​វិញ​។ ខ្ញុំ​មិនដឹង​ថា សហរដ្ឋអាមេរិក​ចង់​សម្តែង​​ឲ្យ​អ្នក​ណា​មើល​ទេ » ។ លោក​បន្ថែម​ទៀត​ថា ៖« ជម្លោះ​ពាណិជ្ជកម្ម​នេះ គឺ​មក​ពី​ការ​ញុះញង់​របស់​សហរដ្ឋអាមេរិក​ទាំងស្រុង » ។

ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អា​មេ​រិ​ក លោក Larry Kudlow បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ការ​ប្រកាស​ដាក់​ពន្ធ​នេះ គឺ​មិនមែន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ចរចា​ទេ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Steven Mnuchin ក៏​បាន​និយាយ​ដែរ​ថា White House ចង់​ចរចា ប៉ុន្តែ​លោក​ទទួលស្គាល់​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​នឹង​កើត​មាន​ឡើង។

អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Qian Keming បាន​ថ្លែង​ថា ប្រទេស​ចិន​មិន​ចង់​ចូល​រួម​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ចិន​ក៏​មិន​ខ្លាច​ដែរ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ