ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ខួប​មិត្ត​វិញ​ទៅ​រកប្រពន្ធ​ស្រាប់តែ​ត្រូវ​ប៉ះ​អ្នក​ខ្លាំង​ផ្អើល​ពេញ​ហ្នឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ទើបតែ​ចេញ​មក​ពី​ខួបកំណើត​មិត្តភក្តិ​បាន​ដើរទៅ​រករឿង​ប្រពន្ធ​នៅ​កន្លែងធ្វើការ​បារាំង ដល់​អត់​ឃើញ​ប្រពន្ធ​បាន​ស្រែក​ឡូឡា​នៅ​មុខ​ហាង ស្រាប់តែ​មាន​បុរស​ម្នាក់ ទៀត ស្រវឹងស្រា​ដូច​គ្នា​បាន​សួរនាំ ហើយ​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់ ហើយ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ទើបតែ​ចេញ​មក​ពី​ខួបកំណើត​មិត្តភក្តិ​បាន​ដើរទៅ​រករឿង​ប្រពន្ធ​នៅ​កន្លែងធ្វើការ​បារាំង ដល់​អត់​ឃើញ​ប្រពន្ធ​បាន​ស្រែក​ឡូឡា​នៅ​មុខ​ហាង ស្រាប់តែ​មាន​បុរស​ម្នាក់
ទៀត ស្រវឹងស្រា​ដូច​គ្នា​បាន​សួរនាំ ហើយ​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់ ហើយ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៣៦​កែង​ផ្លូវ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ឈាវ វ​ណ្ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ ចំណែក​ជន​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ SL ពណ៌​ខ្មៅ គេចខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​ទើបតែ​ចេញ​មក​ពី​ខួបកំណើត​មិត្តភក្តិ​នៅ​ខារ៉ាអូខេ​រ៉ូ​ម៉ា​តិច លុះ​ពេល​ដល់​ម៉ោង​កើតហេតុ​ខាងលើ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ក៏​បាន​ដើរទៅ​រកប្រពន្ធ​ដែល​ធ្វើការ​នៅ​បារ​បារាំង ស្ថិត​នៅ​តាម​ផ្លូវ​១៣៦​កែង​ផ្លូវ​លេខ​៥ ។ ពេល​ទៅ​ដល់​កន្លែងធ្វើការ​គាត់​បាន​សួរ​សន្តិសុខ​យាម​នៅ​ទីនោះ​ថា ឃើញ​ប្រពន្ធ​គាត់​អត់ ហើយ​សន្តិសុខ​ប្រាប់​ថា ប្រពន្ធ​គាត់​អត់​នៅទេ ចេញ​ទៅ​ក្រៅ​បាត់​ហើយ គ្រាន់តែ​ដឹង​ថា ប្រពន្ធ​ចេញ​ទៅ​ក្រៅ​បាត់​ហើយ គាត់​ខឹង​ក៏​ស្រែក​ឡូឡា​ពេញ​មុខ​ហាង ស្រប​ពេល​នោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត ជា​ជន​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ដើរ​ចេញពី​ក្នុង​ហាង​ផឹកស៊ី​ក្បែរ​នោះ បាន​ដើរទៅ​សួរ​ជន​រង​គ្រោះ​ថា អូន​មានរឿង​អី​បានជា​ស្រែក​ឡូឡា​ពេញ​ផ្លូវ​អ​ញ្ចឹ​ង ពេល​នោះ​គាត់​បាន​និយាយ​ថា ចេះ​ដឹង​អី ធ្វើ​ឲ្យ​ជន​បង្ក​ខឹង​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ រក​ឃើញ​ទាំង​២​គ្រាប់ សំណាងល្អ​ហើយ ដែល​មិន​មាន​អ្នក​រង​របួស ។

ចំណែកឯ​ជន​បង្ក​ជិះ​ម៉ូតូ​ម៉ាក SL ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​គេចខ្លួន​បាត់​ស្រមោល ។
ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជន​ដៃដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ