ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ Juventus រកបាន​៤​គ្រាប់​ក្នុង​រយៈពេល​៩០​នាទី​អព្ភូតហេតុ​នឹង​កើតឡើង​កក្រើក​ពិភព​បាល់ទាត់

5 ឆ្នាំ មុន

ការ​ប្រកួត​នៅ​ជើង​ទី​១​កន្លង​ទៅ ក្រុម​ស្តេច​ស Real Madrid បាន​ធ្វើ​ឱ្យ Juventus ក្អួត​ឈាម​នៅ​ទឹកដី​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ ។ Real Madrid…

ការ​ប្រកួត​នៅ​ជើង​ទី​១​កន្លង​ទៅ ក្រុម​ស្តេច​ស Real Madrid បាន​ធ្វើ​ឱ្យ Juventus ក្អួត​ឈាម​នៅ​ទឹកដី​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ ។ Real Madrid ហាក់​សម្លឹង​ឃើញ​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាន់តែ​ច្បាស់​ពេល​ប៉ះ​គ្នា​ម្តងទៀត​នៅ​ជើង​ទី​២​រាត្រី​នេះ​នៅ​កីឡដ្ឋាន Bernabeu ។

ស្តេច​ស​គឺជា​ក្លិប​ចាស់វស្សា​នៅ​ឆេ​ម​ពាន​លី​គ និង​គ្រង​ជើងឯក​បាន​ច្រើន​គេ​(១២​លើក​)​ទៀត​ផង ។ ២​រដូវ​កាល​ចុង​ក្រោយ​នេះ Real Madrid បាន​លើក​ពាន​ជាប់​ៗ​គ្នា ដែល​កាលពី​រដូវ​កាល ២០១៦-២០១៧ ពួក​គេ​បាន​លត់ Juventus ដោយ​លទ្ធផល​៤​ទល់​នឹង​១ ។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​រដូវ​កាល​នេះ Ronaldo តែងតែ​រក​គ្រាប់​បាល់​បាន​គ្រប់ការ​ប្រកួត​នៅ​ឆេ​ម​ពាន​លី​គ ។ ដូច្នេះ Real Madrid នឹង​មិន​ញញើត​ស្វាគមន៍ Juventus ឡើយ ស្រប​ពេល​កូនក្រុម​របស់​ខ្លួន​ពុំ​មាន​កីឡាករ​សំខាន់​រូប​ណា​អវត្តមាន​នោះ​ទេ ។

ចំពោះ​ស្ថានភាព​ក្រុម​ភ្ញៀវ Juventus ហាក់​ដុនដាប​ជាង​មុន​កាន់តែ​ខ្លាំង ដោយសារ​តែ​ការ​ប្រកួត​នៅ​ទឹកដី​ខ្លួនឯង ពួក​គេ​មិន​អាច​ទប់ទល់​ជាមួយ Real Madrid ថែម​ទាំង​ពេល​នេះ​កីឡាករ Dybala និង Rodrigo Bentacur ជាប់​បម្រាម​ទៀត ។ ក្លិប​សេះបង្កង់​កំពុង​តែ​ខ្លាច​ស្រមោល​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ជត់​កាលពី​ឆ្នាំ​មុន​វិល​មក​រក​ពួក​គេ​ម្តងទៀត​នៅ​រាត្រី​នេះ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ។ កីឡាករ​ពីរ​រូប​ដែល​អាច​នឹង​អវត្តមាន​គឺ Andrea Barzagli និង Bernardeschi ។
សមរភូមិ​វាលស្មៅ​រវាង​សត្រូវ​ចាស់​ខាងលើ ត្រូវ​បាន​គេហទំព័រ​ទស្សន៍​ទាយ​កីឡា​ថា Real Madrid នឹង​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៨​ជាប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ