ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ក្អួតឈាមនៅទឹកដី Roma

5 ឆ្នាំ មុន

បាល់ទាត់ ៖ ការ​ប្រកួត​ពានរង្វាន់ UEFA Champions League ជើង​ទី​២ ដែល​ទើបតែ​បាន​បញ្ចប់​រវាង​ក្រុម​ខ្លាំង​ៗ៤​ក្រុម​ដែល​ត្រូវ​តទល់​គ្នា​មាន ក្រុម​ខ្លាំង​ពី​អ៊ី​តា​លី Roma…

បាល់ទាត់ ៖ ការ​ប្រកួត​ពានរង្វាន់ UEFA Champions League ជើង​ទី​២ ដែល​ទើបតែ​បាន​បញ្ចប់​រវាង​ក្រុម​ខ្លាំង​ៗ៤​ក្រុម​ដែល​ត្រូវ​តទល់​គ្នា​មាន ក្រុម​ខ្លាំង​ពី​អ៊ី​តា​លី Roma ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​អេ​ស្ប៉ា​ញ​អ្នកមាន​បុណ្យ Barcelona និង​ក្រុម​ខ្លាំង​ទាំង​ពីរ​មក​ពី​អង់គ្លេស​ដូច​គ្នា​គឺ ក្រុម​មេឃ​ខៀវ Manchester City ជាមួយនឹង​ក្រុម​ហង្ស​ក្រហម Liverpool ។

ក្រុម​ខ្លាំង​មក​ពី​អ៊ី​តា​លី Roma ត្រូវ​បើកទ្វារ​ស្វាគមន៍​ក្រុម​ខ្លាំង​មក​ពី​អេ​ស្ប៉ា​ញ Barcelona សម្រាប់​ជើង​ទី​២ ដែល​នៅ​ជើង​ទី​១​ប្រកួត​នៅ​ទឹកដី​ក្រុម​អ្នកមាន​បុណ្យ Barcelona ដែល​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល Barcelona 4-1 Roma ។ ដោយឡែក​សម្រាប់​ជើង​ទី​២​នេះ​វិញ​ដែល​ត្រូវធ្វើ​ឡើង​នៅ​ទឹកដី Roma នោះ ក្រុម​ទាំង​ពីរ​បាន​បុក​គ្នា​ទៅ​វិញ​ទៅ​មក លុះ​ចូល​ដល់​នាទី​ទី 5:30 កីឡាករ Dzeko រកបាន​១​គ្រាប់​ឱ្យ Roma ដែល​ជា​ការ​បញ្ជូន​បាល់​ពី​ពាក់កណ្តាល​តារាង​មក ។ ចូល​ដល់​នាទី​ទី 56 នៃ​តង់​ទី​២ Roma ក៏​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ស៊ុត​សម្រេច​ដោយ​កីឡាករ De Rossi ។

ចូល​ដល់​នាទី​ទី 81:30 Roma មានឱកាស​ទទួល​បាន​បាល់​ជ្រុង​ហើយ​ក៏​ធ្វើ​បាន​សម្រេច​គ្រាប់​ទី​៣​ដោយ​កីឡាករ Manolas ។ ចប់​ការ​ប្រកួត Roma 3-0 Barcelona ដែល​សរុប​លទ្ធផល​ទាំង​ពីរ​ជើង​គឺ Roma 4-4 Barcelona ប៉ុន្តែ​ដោយសារ​តាម​រូបមន្ត Away Goals ក្រុម Roma ចំណេញ​គ្រាប់​ក្រៅ​ដី​១​គ្រាប់ ដូច្នេះ​ជា​លទ្ធផល Roma អាច​វាយបក​ទម្លាក់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona បាន​សម្រេច​ដែល​ធ្វើ​ឱ្យ​កក្រើក​អស់​ពិភព​បាល់ទាត់ និង​អាច​បន្ត​ទៅ​វគ្គ​បន្ទាប់ ។

សម្រាប់​១​គូ​ទៀត គឺ​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស​ដូច​គ្នា មេឃ​ខៀវ Manchester City ដែល​ប៉ះ​ជាមួយ​ហង្ស​ក្រហម Liverpool នោះ​ដែល​ជើង​ទី​១​ក្រុម Liverpool បាន​យកឈ្នះ​ក្នុង​លទ្ធផល 3​ទល់​នឹង​0 ។ សម្រាប់​ជើង​ទី​២​នេះ​វិញ​គឺ​ត្រូវធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​ក្រុម​មេឃ​ខៀវ Manchester City ដែល​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ដោយ​លទ្ធផល Manchester City 1-2 Liverpool ដែល​គ្រាប់​ទី​១​របស់ Manchester City រកបាន​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង Jesus ដែល​បញ្ជូន​បាល់​ដោយ​កីឡាករ Sterling រីឯ​២​គ្រាប់​របស់​ក្រុម​ហង្ស​ក្រហម Liverpool វិញ​រកបាន​ដោយ​គ្រាប់​ទី​១​កីឡាករ​ឆ្នើម​សញ្ជាតិ​អេ​ស្ស៊ី​ប Mohammad Salah និង​គ្រាប់​ទី​២​រកបាន​ដោយ​កីឡាករ Firmino សរុប​ទាំង​ពីរ​ជើង​គឺ Manchester City 1-5 Liverpool ។ លទ្ធផល​នេះ​គឺ​ក្រុម​មេឃ​ខៀវ Manchester City ធ្លាក់ Liverpool ត្រូវ​ឡើង​វគ្គ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ