ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ពេទ្យ​ភូមិភាគ​និមន្ត​ព្រះសង្ឃ សូត្រ​មន្ត​លើករាសី​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​,​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ ២០១៨…

ខេត្តកំពត ៖ ដើម្បី​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​,​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ ២០១៨ ដែល​កាន់តែ​ខិត​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។ នៅ​ថ្ងៃ​១០​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​,​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ ចាប់តាំងពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ពេល​ល្ងាច នៅ​ក្នុង​បរិវេណ​សាលា​ពេទ្យ​ភូមិភាគ ស្ថិត​នៅ​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​។ នាយក​គ្រប់គ្រង​សាលា បាន​ធ្វើ​ពិធី​សង្ក្រាន្ត​ដើម្បី​បង្ក​ភាព​សប្បាយ រីករាយ​ដល់​សិស្ស និស្សិត​សាលា ពេទ្យ​ភូមិភាគ​ដែល​កំពុង​បំពេញ​ការ​សិក្សា​ជំនាញ​ពេទ្យ​នៅ​សាលា ខាងលើ​។

បើ​តាម​កម្មវិធី​ដែល​បាន​ព្រៀង​ទុក​គឺ​ពេល​ព្រឹក​វេលា​ម៉ោង​៨​និមន្ត ព្រះសង្ឃ​សូត្រ​មន្ត ចម្រើន​ព្រះ​បរិត្ត បង្សុកូល ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ឆ្នាំ​ចាស់​ចេញ​ឲ្យ​អស់ ទទួលយក​ពរ​សព្វ​សាធុការ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​,​ស​២៥៦២ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ បន្ទាប់​ពី​ព្រះសង្ឃ​សូត្រ​មន្ត​ចំរើន​ព្រះ​បរិត្ត​រួច​មក កម្មវិធី​បាន​បន្ត​លេងល្បែង​ប្រជាប្រិយ មាន​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់ ឡាំ​លាវ ម៉ា​ឌី​ហ្សា​ន់ និង​ល្បែង​ប្រជាប្រិយ​ដូច​ជា ចោល​ឈូង បោះ​អ​ង្គុ​ញ ទាញព្រ័ត្រ លាក់កន្សែង និង​ល្បែង​ប្រជាប្រិយ​ដែល​ជា​វប្បធម៌​ប្រពៃណី​យ​ជាតិខ្មែរ​យើង​ជា​ច្រើន​មុខ​ទៀត​។

កម្មវិធី​ដែល​សាលា​ពេទ្យ​បាន​ប្រារព្ធ​ធ្វើ​នៅ​ពេល​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក ឈុ​ន សំណាង នាយក​គ្រប់គ្រង​សាលា​សុខាភិបាល​ភូមិភាគ លោក​នាយករង ប្រធាន​ការិយាល័យ​រដ្ឋបាល រួម​នឹង​សិស្ស​និស្សិត​សាលា​ពេទ្យ​ដែល​បាន​ចូលរួម​សរុប​ចំនួន ៦៦០​នាក់ ចូលរួម​យ៉ាង​សប្បាយ រីករាយ​នា​ឱកាស​សង្ក្រាន្ត​ដែល​រៀបចំ​ឡើង ដោយ​សាលា​សុខាភិបាល​ភូមិភាគ​បាន​ប្រារព្ធ​នៅ​ថ្ងៃនេះ​។ លោក​សាស្ត្រាចារ្យ ឈុ​ន សំណាង នាយក​គ្រប់គ្រង​សាលា​សុខាភិបាល​ភូមិភាគ​កំពត​បាន​ថ្លែង មតិ​សំណេះសំណាល​ដល់​សិស្ស និស្សិត​សុខាភិបាល​គ្រប់​ថ្នាក់ និង​គ្រប់​ជំនាញ​ពេទ្យ​ទាំងអស់ ដែល​បាន​ចូលរួម​ពិធី​សង្ក្រាន្ត​នា​ពេល​នេះ​ថា សិស្ស និស្សិត​ដែល សិក្សា​សាលា​សុខាភិបាល​ភូមិភាគ​នេះ សរុប​ចំនួន​៩៤២​នាក់ នារី​៦៥៤​នាក់។

ហើយ​ចំនួន​សិស្ស​សរុប​ខាងលើ មាន​សិស្ស​ចំនួន​៦៦០​នាក់ រួម​ទាំង​សាស្ត្រា​បង្រៀន​ផង​បាន​ស្ម​គ្រ័​ចិត្ត​នៅ​ចូលរួម​ពិធី​សង្ក្រាន្ត​ដែល​រៀបចំ​ឡើង​ដោយ​សាលា​ផ្ទាល់​។ ហើយ​សិស្ស និស្សិត ក្រៅពី​នោះ​ក្មួយ​ៗ​បាន​ទៅ​លេង​ស្រុក​កំណើត​របស់​ក្មួយ​ៗ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ សាច់ញាតិ របស់​ក្មួយ​ៗ ចំណែក​ក្មួយ​ៗ​ដែល​នៅ ចូលរួម​សង្ក្រាន្ត​នៅ​ពេល​នេះ​ក៏​បាន​ទទួល នូវ​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​ដែល​សាលា បាន​និមន្ត​មក​ដើម្បី​សូត្រ​មន្ត​លើករាសី​ដល់​សាលា និង​សិស្ស​និស្សិត​នា​ពេល នេះ​ផង​ដែរ​។ សម្រាប់​កម្មវិធី​សង្ក្រាន្ត​ដែល​ធ្វើ​ឡើង​នៅ​សាលា​នា​ពេល​នេះ​គឺ​ចាប់ ពី​ចប់​កម្មវិធី​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​ចប់ គឺ​ចាប់ផ្តើម​កម្មវិធី​ល្បែង​ប្រជាប្រិយ គ្រប់មុខ រាំ​លេង​កម្សាន្ត​រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ