ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទប់​ខារ៉ាអូខេ​ហ្គោ​ល​ថោ​ន​ចំនួន​២ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទប់​ខារ៉ាអូខេ យីហោ​ហ្គោ​ល​ថោ​ន​១ ចំនួន​២​បន្ទប់​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​ក្បាលស្ពាន…

ខេត្តបន្ទាយមានជ័យ ៖ បន្ទប់​ខារ៉ាអូខេ យីហោ​ហ្គោ​ល​ថោ​ន​១ ចំនួន​២​បន្ទប់​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រ​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ក៏​មាន​វត្ថ​មាន លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ទៅ​ដល់​កន្លែង​កើត ហេតុ ក្នុង​នោះ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង ចុះ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ បន្ទប់​ខារ៉ាអូខេ​នោះ មានឈ្មោះ ឈុ​ន ពៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ដំបូង​គេ​បានឃើញ​ផ្សែងហុយ​ៗ ចេញពី​បន្ទប់ ខារ៉ាអូខេ​ដោយ​លាយឡំ​ជាមួយនឹង​អណ្តាតភ្លើង ដែល​រាល​ឆេះ​សម្ភារ​ក្នុង​បន្ទប់​។ នៅ​ពេល​នោះ​គឺ​មិន​មាន​ច្រក ដើម្បី​បាញ់​ទឹក​ទេ ទាល់​យក​អេ​ស្ការ​មក​ទម្លាយ​ជញ្ជាំង និង​វាយ​បុក​ទ្វារ​ខាង​មុខ​បន្ទប់ ទើប​មាន​កន្លែង​បាញ់​ទឹក​ចូល​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គឺ​ប្រើ​រយៈពេល​៣​ម៉ោង ទើប​គ្រប់គ្រង​ស្ថាន​ការ​នោះ​បាន ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​ឡាន​។ នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ​ដែរ គឺ​មិន​មាន​រង​គ្រោះ​ដល់​មនុស្ស​នោះ​ទេ គ្រាន់​ខូចខាត​សម្ភារ នៅ​ក្នុង​បន្ទប់​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នេះ គឺ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​។

ទាក់​ទឹ​ន​នឹង​គ្រោះ​អគ្គី​ភ័យ​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​បាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ រដូវ​នេះ គឺជា​រដូវក្តៅ​ហួតហែង​ងាយ​នឹង​កើត​មាន​អគ្គិភ័យ​ឆាបឆេះ ការ​ធ្វើ​សំណង់​មិន​ថា​បន្ទប់​ខារ៉ាអូខេ ឬ​ក្លឹ​ប​កម្សាន្ត​នោះ​ទេ ទាមទារ​ឲ្យ​មាន​បង្អួច ឬ​ប្រឡោះ​មួយ​សម្រាប់​កើត​មាន​អគ្គិភ័យ ងាយស្រួល​ក្រុមការងារ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ជាក់ស្ដែង​ដូច​ជា​បន្ទប់​ខារ៉ាអូខេ​នេះ គឺ​គ្មាន​កន្លែង​បាញ់​ទឹក ទើប​បង្ក​ឲ្យ​ជួប​បញ្ហា​ខ្លះ ក្នុង​ការ​ជួយ​អន្តរាគមន៍​។ ចំពោះ​កា​រត​បណ្តាញ​អគ្គិសនី គឺ​ត្រូវ​បាន​រក​ជាង​ជំនាញ​មក​ត ហើយ​បើ​ខ្សែ​ចាស់​ត្រូវ​មានការ​ផ្លាស់​ប្តូរ​ចេញ​ចៀសវាង​ការ​ទុ​ស្សេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ