ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរ​ស័​ក្ត​ដល់​មន្ត្រី​នគរបាល​វរ​ទាំង​៤

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍​ត​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​ដំណែង និង​បំពាក់​ឋានន្តរ​ស័​ក្ត​មន្ត្រី​នគរបាល​ជាតិ​នៃ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥-៨០៧-៩១១-៨៩១…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍​ត​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​ដំណែង និង​បំពាក់​ឋានន្តរ​ស័​ក្ត​មន្ត្រី​នគរបាល​ជាតិ​នៃ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥-៨០៧-៩១១-៨៩១ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សរុប​ចំនួន​៧២​នាក់ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​គឺ​ត្រូវ​តែ​មាន​វិធានការ​តឹងរ៉ឹង​បំផុត គឺ​នៅ​ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ ត្រូវ​ហាម​មិន​ឲ្យ​មានការ​លេង​ច្រក​ទឹក​ដាក់​ថង់ ប៉េងប៉ោង គប់​ទៅ​លើ​អ្នក​ដែល​គេ​ដើរ លេង​កម្សាន្ត​សប្បាយ ជា​ដាច់ខាត នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ និង​ទប់ស្កាត់ ហើយ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ របស់​បងប្អូន​ប្រជាពលរដ្ឋ​។

ជាមួយ​គ្នា​នោះ​ដែរ ត្រូវ​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ក្នុង​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា​៖ រាល់​បទល្មើស​ដែល កើត​មាននៅ​ក្នុង​មូលដ្ឋាន គឺ​ត្រូវ​តែ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ​បង្ក្រាប ឲ្យ​ខាង​តែ​បាន និង​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ជិតខាង ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​ឆ្លង​ដែន គ្រប់​ប្រភេទ​។ នា​ឱកាស​នោះ​ដែរ លោក អែម សុខា អភិបាលស្រុក​ម៉ា​ឡៃ បាន​ថ្លែង​នូវ​ការ​កោតសរសើរ ផង​ដែរ ដល់​កងកម្លាំង​នគរបាល ដែល​កន្លង​មក​តែង​បាន​ជួយ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​គ្រោះ ធម្មជាតិ​នៅ​ក្នុងស្រុក​ម៉ា​ឡៃ ជាង​នេះ​ទៀត​គឺ​បាន ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​កើតឡើង ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ជឿជាក់​មក​លើ​កងកម្លាំង នគរបាល​យើង​។

លោក​វរសេនីយ៍ឯក ម៉ក់ ឧត្តម នាយការិយាល័យ​បុគ្គលិក បាន​អាន​ប្រកាស របស់​ក្រសួងមហាផ្ទៃ និង​សេចក្តីសម្រេច​របស់​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​នោះ​សម្រេច​តែងតាំង និង​បំពាក់​ឋានន្តរ​ស័​ក្ត​មេបញ្ជាការ​រង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ម្នាក់ និង​បំពាក់​ឋានន្តរ​ស័​ក្ត​ជូន​មន្ត្រី​នគរបាល​ចំនួន​៧០​នាក់ ថ្នាក់​អនុសេនីយ៍ឯក​៥៣​នាក់​, ថ្នាក់​អនុសេនីយ៍ទោ​១៦​នាក់ និង​ថ្នាក់​ព្រិ​ន្ទ​បាល​ទោ​ម្នាក់​។ បន្ទាប់​មក​គណៈអធិបតី​ក៏​បាន​ចែក​ជូន​សារុង ដល់​កងកម្លាំង​នគរបាល អាជ្ញាធរ​ឃុំ និង​កម្លាំង​ការពារ​ភូមិ ដែល​ចូលរួម​ម្នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ