ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អូញត្អែ​ស្វាយចន្ទី​មិនសូវ​បាន​ផល​ដោយសារ​កើត​មាន​សត្វល្អិត​ក្រោយ​ពី​ភ្លៀង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពូជ​ស្វាយចន្ទី​ប្រភេទ M23 ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា និយម​ដាំ​តាម​ចម្ការ​នៅ​ឃុំ​សុភា​ស ស្រុក​ស្ទឹង​ត្រង់​សម្រាប់​តម្លៃ​ទីផ្សារ​បាន​ថ្លៃ​គ្រាន់បើ ហើយដោយ​កត្តា​មាន​ជំងឺ​ផង​នោះ​បាន​ធ្វើ​ឲ្យ​ទិន្ន ផល​ធ្លាក់​ចុះ ។…

ខេត្តកំពង់ចាម ៖ ពូជ​ស្វាយចន្ទី​ប្រភេទ M23 ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា និយម​ដាំ​តាម​ចម្ការ​នៅ​ឃុំ​សុភា​ស ស្រុក​ស្ទឹង​ត្រង់​សម្រាប់​តម្លៃ​ទីផ្សារ​បាន​ថ្លៃ​គ្រាន់បើ ហើយដោយ​កត្តា​មាន​ជំងឺ​ផង​នោះ​បាន​ធ្វើ​ឲ្យ​ទិន្ន
ផល​ធ្លាក់​ចុះ ។

ជាមួយ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ម៉ៅ​ចម្ការ​គេ ដើម្បី​ទទួល​បាន​ផល​ចំណេញ​នឹង​ត្រូវ​ខាត​សឹង តែ​គ្រប់​គ្នា​តែ​ម្តង ហើយ​បាន​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ជា​ច្រើន​ថែម​ទៀត ។

ស្ត្រី​ឈ្មោះ ផល សិទ្ធា អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ដីក្រហម ឃុំ​សុភា​ស ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា
២០១៨​ថា គាត់​បាន​ចាប់​យក​អាជីព​ដើរ​ម៉ៅ​ចម្ការ​ស្វាយចន្ទី ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​នៅ​ក្រៅ​ភូមិ
ចាប់ពី​៥​ហិ​កតា ដល់​៣០​ហិ​កតា ដែល​រហូត​មក​ដល់​ពេល​នេះ បាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ ដោយសារ តែ​ទទួល​បាន​ផល​ចំណេញ​ខ្លះ ទើប​គាត់ និង​ប្តី​ចេះ​តែ​បន្ត​របរ​នេះ ។

ស្ត្រី​ប្រាប់​បន្ត​ថា លុះ​មក​ដល់​ឆ្នាំ​២០១៨ គាត់​បាន​ម៉ៅ​ចម្ការ​របស់​អ្នក​ភូមិ​មួយ​កន្លែង តាំងពី​មិន​ទាន់​ចេញ​ផ្កា​ម្លេះ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ​ក៏​កើត​មាន «​មូស​តែ​» ហើយ​មក​អុជ​ផ្កា​ដែល​កំពុង​តែ​ចេញ​មក បង្ក​ឲ្យ​ទៅ​ជា​ស្វិត​ស្រពោន​ទៅ​វិញ ហើយ​ទិន្នផល​ក៏​ត្រូវ​ធ្លាក់​ចុះ​ទៀត ដោយសារ​តែ​កត្តា​បែប​នេះ ។ នូវ​ពេល​ដែល​ហុច​ផល​ដំបូង​គ្រាប់​ចន្ទី​លក់​បាន​ក្នុង​១​គីឡូក្រាម តម្លៃ​៧៥០០​រៀល ហើយ​បន្តបន្ទាប់​មក​ទៀត​ដល់​ខែមេសា​នេះ គ្រាប់​ចន្ទី​១​គីឡូក្រាម​បាន​ធ្លាក់​តម្លៃ​ចុះ​នូវ​៤៣០០​រៀល ហើយ​ពេល​ដែល​ទូទាត់​ថ្លៃ​ម៉ៅ​ចម្ការ ស្វាយចន្ទី​នោះ គឺ​ត្រូវ​ខាត​ចូល​ដើម​មិន​ទទួលផល​ចំណេញ​ឡើយ ។

នៅ​ឆ្នាំ​២០១៩​ខាង​មុខ គាត់​មិន​ហ៊ាន​ប្រថុយ​ម៉ៅ​គេ​ទៀត​ទេ លុះត្រាតែ​ស្វាយចន្ទី​ចេញ​ផ្កា​សិន
ទើប​ហ៊ាន​ម៉ៅ​ក្នុង​តម្លៃ ព្រមព្រៀង​ណាមួយ​នោះ ដើម្បី​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​ខាត​ចូល​ដើម ។ ក្រុម​អ្នក
ដែល​ម៉ៅ​ចម្ការ​ស្វាយចន្ទី​គេ​នៅ​ឆ្នាំ​២០១៨​នេះ ម្នាក់​ៗ​សុទ្ធតែ​ខាតបង់​គ្រប់​ៗ​គ្នា​តែ​ម្តង ។

ស្ត្រី​ឈ្មោះ តុង សុខ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ដីក្រហម​ប្រាប់​ថា គាត់​បាន​បណ្តុះ​ពូជ​ប្រភេទ M23 ដាក់​លក់
នៅ​ខាង​មុខ​ផ្ទះ ដោយ​មាន​អ្នក​នៅ​ឆ្ងាយ​ៗ​មក​ទិញ​ក្នុង​នោះ​ដូច​ជា ស្ទឹង​ត្រែង ខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ ពោធិសាត់ ដោយ​ទិញ​ម្តង​ៗ​ដាក់​តាម​ប្រភេទ​រថយន្ត​តូច​ធំ ក្នុង​១​ជើង​ដឹក​បាន​ពី​ជាង​២.០០០​ដើម រហូត​ដល់​ទៅ​៧.០០០​ដើម ដែល​ក្នុង​១​ដើម​លក់​បាន​ក្នុង​តម្លៃ​១.៧០០​រៀល ។ ហើយ​គាត់​ក៏​បាន​ដាំ​ស្វាយចន្ទី​នេះ ជាង​៦​ហិ​កតា​ដែរ ទិន្នផល​មិន​បាន​ច្រើន​ទេ ដោយសារ​តែ​មាន​សត្វ​មូស​តែ តិច​ផ្កាស្វាយ​ចន្ទី​នោះ របរ​បណ្តុះ​ស្វាយចន្ទី​លក់​នេះ ត្បិត​មិន​ទទួលផល​ចំណេញ​ច្រើន តែ​ក្រុម​គ្រួសារ​គាត់​ចេះ​តែ​បន្ត​ទៅ​ថ្ងៃ​អនាគត​ទៀត ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

លោក​គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា
នៅ​ពេល​ដែល​អាកាសធាតុ​ក្តៅ​ហើយ​មាន​មេឃ​បង្អុរ​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក ក្រោយ​ភ្លៀង​ធ្វើ​ឲ្យ​ចេញ​ផ្កា
ទន្ទឹម​នោះ​ក៏​មាន​សត្វល្អិត​កើតឡើង​នូវ​ពេល​ដែល​វា​ហើរ​មក​ទិច ឫ​អុជ​នោះ នឹង​ធ្វើ​ឲ្យ​ផ្កា​ស្រពោន​ជ្រុះ
មិន​កាន់​ផ្លែ ។ ដោយ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​កសិករ​នៅ​ស្រុក​ចម្ការលើ និង​ស្រុក​ស្ទឹង​ត្រង់នោះ​រូប​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល តាម​បណ្តា​ចម្ការ​ស្វាយចន្ទី​របស់​ពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ