ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​លើក​ទី១ ជូន​គូ​ស្វាមីភរិយា​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ​២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​លើក​ទី​១​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ ថៃ​ហ្គ័​រ នៅ​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ​២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​លើក​ទី​១​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ ថៃ​ហ្គ័​រ នៅ​វេលា​ម៉ោង ៨​យប់​-១០​យប់ ដើម្បី​ផ្តល់​រង្វាន់​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ថៃ​ហ្គ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ​២០១៨ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិ​ជន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដើម្បី​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ រង្វាន់​ដែល​បាន​ចាប់​លើក​ទី​១​នេះ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន​ប្រាំ​រង្វាន់​។

គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ​គឺ​៖

១.​លោក តាំង ម៉េ​ង​ត្រី និង​លោកស្រី ចាន់ ស៊ី​និ​តា
២.​លោក សុខ ស៊ី​ប៉រ និង​លោកស្រី នី ល​ក្ខិ​ណា
៣. លោក ថុ​ង រ​ដ្ឋា និង​លោកស្រី ម៉​ន សុធា​នី
៤. លោក ជិន ចាន់​ទ្រា និង​លោកស្រី រ័​ត្ន ស្រី​ពេជ្រ និង
៥. លោក សិទ្ធិ សុ​ជាតិ និង​លោកស្រី សយ នី​យ៉ា ។

លោក​អ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​នៅ​លើ​កាសែត ឬ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Tiger Beer KH)​។

ចំពោះ​គូ​ស្វាមី​ដែល​មានភ័ព្វ​សំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​​ឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិត​អញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។

គួរ​រម្លឹក​ផង​ដែរ​ថា ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​​លក់​ច្រើន​ជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើងជា​រៀង​រាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជា​ពិសេស​ជា​ស្រា​​បៀរ​ដែល​ស​ក្ត័​សម​បំផុត សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កម្មវិធី​ផ្សេង​ៗ​។ សម្រាប់​ឆ្នាំ ២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ​កំប៉ុង ឬ ដប​ចាប់ពី ២៥ ដល់ ៤៩ កេស នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិ​ច​ចំនួន ១ ឈុត គូ​ប៉ុង​ផ្សង​សំណាង​​ចំនួន ១ សន្លឹក និង​អាវ​រងា​គូស្នេហ៍​ចំនួន ១ ឈុត​។ រាល់​ការ​ជាវ​ចាប់ពី ៥០ ដល់ ៧៤ កេស នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិ​ច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សង​សំណាង​​ចំនួន ២ សន្លឹក និង​កាបូប​ធ្វើ​ដំណើរ​ចំនួន ១​។ រាល់​ការ​ជាវ​ចាប់ពី ៧៥ កេស​ឡើង​ទៅ នឹង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិ​ច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សង​សំណាង​ចំនួន ៣ សន្លឹក និង​កាបូប​ធ្វើ​ដំណើរ​ចំនួន ២​។ ជា​ពិសេស​រាល់​ការ​ជាវ​ស្រា​បៀរ Tiger Crystal ចំនួន ២៥ កេស​ឡើង​ទៅ នឹង​ទទួល​បាន​ស្រា​បៀរ Tiger Crystal ចំនួន ១ កេស បន្ថែម​ពីលើ​រង្វាន់​ដែល​បាន​ផ្តល់​ជូន​។

ឆ្លុះ​បញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​មាន​ឱកាស​​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទ​ពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួម​ជាមួយ​ទឹកប្រាក់​១,៥០០​ដុល្លារ ចំនួន​១៥ រង្វាន់​។ កម្ម​វិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ​២០១៨​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ