ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ត្រាំ និង​លោក​គី​ម ជុង​អ៊ុ​ន

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ ប្រ​ធានា​ធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​នា​ថ្ងៃ​ទី​៩ មេ​សា ថា ការ​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោកគី​ម ជុង​អ៊ុ​ន…

សហរដ្ឋ​អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ ប្រ​ធានា​ធិ​បតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​នា​ថ្ងៃ​ទី​៩ មេ​សា ថា ការ​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោកគី​ម ជុង​អ៊ុ​ន នឹង​ប្រព្រឹត្ត​ទៅ​នា​ខែឧសភា ឬ​ដើមខែមិថុនា ។

មុន​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល​នៅ​សេត​វិមាន លោក​ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ខ្ញុំ​យល់​ថា នឹង​មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​មួយ ហើយ​យើង​សង្ឃឹមថានឹង​មាន​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នា​ឱកាស​នៃ​ការ​ជួប​គ្នា​នេះ ។

បន្ទាប់​ពី​រយៈពេល​ច្រើន​ខែ​នៃ​សង្គ្រាម​វោហាសាស្ត្រ​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ព្យុ​ង​យ៉ាង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ការ​ចរចា​កំពុង​ធ្វើ​ដើម្បី​រៀបចំ​ការ​ជួប​គ្នា​កំពូល​នេះ ដែល​គេ​ទន្ទឹងរង់ចាំ​មើល​បំផុត ។

កាលពី​ថ្ងៃ​ទី​៨ មេ​សា កាសែត​អា​មេ​រិ​ក WALL STREET JOURNAL រាយការណ៍​ថា កូរ៉េ​ខាងជើង​ធ្លាប់​អះអាង​ដោយ​ផ្ទាល់​ចំពោះ​សហរដ្ឋ​អា​េ​ម​រិ​កថា ខ្លួន​ត្រៀម​ចរចា​លើ​ការ​រំសាយ​នុយក្លេអ៊ែរ ។

ប្រធានាធិបតី​អា​មេ​រិ​ក​គូសបញ្ជាក់​ថា យើង​សង្ឃឹមថា ទំនាក់ទំនង​ថ្មី​នឹង​មានការ​ខុស​ប្លែក​គ្នា​ខ្លាំង​បំផុត​ពី​អ្វី​ដែល​កើត​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ