ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វាយប្រហារ​អាវុធ​គីមី​លោក​ត្រាំ គំរាម​ខាង​យោធា លោកពូ​ទី​ន ព្រមាន

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​សន្យា​កាលពី​យប់​ថ្ងៃ​ទី​៩ មេ​សា ពី​ការ​សម្រេចចិត្ត​ក្នុង​ពេល​ឆាប់​ៗ​លើ​ចម្លើយ​តប​ខ្លាំងក្លា​មួយ ដែល​សំដៅ​ឱ្យ​របប​លោក​បា​ចា អាល់​អាសា​ដ…

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​សន្យា​កាលពី​យប់​ថ្ងៃ​ទី​៩ មេ​សា ពី​ការ​សម្រេចចិត្ត​ក្នុង​ពេល​ឆាប់​ៗ​លើ​ចម្លើយ​តប​ខ្លាំងក្លា​មួយ ដែល​សំដៅ​ឱ្យ​របប​លោក​បា​ចា អាល់​អាសា​ដ និង​បណ្តា​សម្ព័ន្ធមិត្ត​ត្រូវ​បង់ខាត​ក្រោយ​ការ​វាយប្រហារ​ដោយ​​អាវុធ​គីមី ដែល​សន្មត់​នៅ​ស៊ី​រី​ដោយ​សង្កត់ធ្ងន់​ជា​ពិសេស​លើ​រុ​ស្ស៊ី ដែល​ព្រមាន​តប​វិញ​ពី​បណ្តា​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ករណី​មានការ​វាយប្រហារ​របស់​ពួក​លោក​ខាងលិច ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​ថា បណ្តា​រូបភាព​ជន​រង​គ្រោះ​ដែល​គេ​និយាយ​ថា ដោយ​ការ​វាយប្រហារ​អាវុធ​គីមី​នៅ​ក្រុង​ឌូ​ម៉ា​ចេញផ្សាយ​ដោយ​ពួក​មួក​ស​តាម​បណ្តាញ​សង្គម​សុទ្ធតែ​រូបភាព​ក្លែងក្លាយ​បន្លំ ។ រុ​ស្ស៊ី​និយាយ​ថា បណ្តា​ការ​ចោទប្រកាន់​របស់​ពួក​មួក​ស ព្រមទាំង​បណ្តា​រូបភាព និង​វី​ដេ​អូ​ចេញផ្សាយ​តាម​បណ្តាញ​សង្គម ហើយ​ហៅ​ថា ជា​ជន​រង​គ្រោះ ដោយសារ​ការ​វាយប្រហារ​អាវុធ​គីមី​គ្មាន​អ្វី​ក្រៅពី​ការ​បោកបន្លំ​ថ្មី និង​ការ​ប៉ុនប៉ង​ថ្មី​បំផ្លាញ​បទ​ឈប់​បាញ់​គ្នា​ឡើយ ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​នា​ថ្ងៃ​ទី​៩ មេ​សា ថា ក្រុង​មូ​ស្គូ​នឹង​ពុំ​ទទួល​យក​ទាំង​ការ​បង្កហេតុ ទាំង​ពាក្យ​ច​ចាមអា​រ៉ា​ម​ពី​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី។ ពេល​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​អេ​ន​ហ្សឺ​ឡា ម័​រ​កែ​ល លោកពូ​ទី​ន ថ្លែង​ថា រុ​ស្ស៊ី​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ជំហរ​របស់​ខ្លួន​គឺ​មិន​អាច​ទទួលយក​បាន​ឡើយ ដែល​គេ​ប្រើប្រាស់​ការ​ចោទប្រកាន់​ពី​ការ​វាយប្រហារ​នេះ​ជា​លេស​សម្រាប់​ធ្វើការ​បង្កហេតុ និង​បំ​ផ្លោង​ពាក្យ​ចចាមអារ៉ាម ។

អំពី​ការ​វាយប្រហារ​ដែល​គេ​ចោទ​ថា ដោយ​ឧស្ម័ន​ពុល​កាលពី​ថ្ងៃ​ទី​៧ មេ​សា ប្រឆាំង​ក្រុង​ឌូ​ម៉ា​ជាទី​តាំង​ពួក​ឧទ្ទាម​ចុង​ក្រោយ​ក្បែរ​ក្រុង​ដា​ម៉ាស់ លោក​ត្រាំ ថ្លែង​នៅ​សេត​វិមាន​ថា វា​ជា​រឿង​សាហាវព្រៃផ្សៃ​ណាស់ ។ យើង​នឹង​ឆ្លើយ​តប​វិញ​ជាមួយ​កម្លាំង ហើយ​ការ​សម្រេច​ចិត្តនឹងធ្វើ​ក្នុង​ពេល​យ៉ាង​ឆាប់​បំផុត ។ លោក JIM MATTIS រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក​ពុំ​បដិសេធ​ឡើយ​ពី​ការ​វាយប្រហារ​ប្រឆាំង​របប​ស៊ី​រី ។

ជា​លើក​ទី​២​រយៈពេល​២​ថ្ងៃ លោក​ត្រាំ បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​បារាំង លោក EMMANUEL MACRON ។ ប្រធានាធិបតី​ទាំង​២​ចង់ឱ្យ​មាន​ប្រតិកម្ម​ម៉ឺងម៉ាត់​បំផុត​មួយ​របស់​សហគមន៍​អន្តរជាតិ ហើយនឹង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ។

ក្នុង​ន័យ​នេះ កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ត្រូវ​បាន​ទាមទារ​ឱ្យ​ធ្វើ​ជា​ពិសេស​ដោយ​សហរដ្ឋ​អា​មេ​រិ​ក បារាំង និង​អង់គ្លេស ដែល​ជា​ការ​ប្រឈម​មុខ​គ្នា​ខ្លាំង​ជាមួយ​រុ​ស្ស៊ី ។ មហាអំណាច​លោក​ខាងលិច​ទាំង​៣​បាន​ចោទ​របប​លោក​អាសា​ដ ថា​ជា​អ្នក​វាយប្រហារ​ដោយ​អាវុធ​គីមី​នេះ ដែល​តាម​ពួក​មួក​ស និង​អង្គការ SYRIAN AMERICAN MEDICAL SOCIETY ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៤០​នាក់ នៅ​តំបន់ GHOUTA ខាងកើត​ដែល​កងទ័ព​ស៊ី​រី​កំពុង​ឈាន​ទៅ​ដណ្តើម​យក​បាន​ទាំងមូល ។

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក បារាំង និង​អង់គ្លេស​ប្រចាំ អ​.​ស​.​ប សុទ្ធតែ​និយាយ​ថា គ្មាន​ការ​សង្ស័យ​ឡើយ​លើ​បណ្តា​អ្នក​ដែល​ធ្វើការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ថ្មី​នេះ​ចង់​និយាយ​សំដៅលើ​ស៊ី​រី រុ​ស្ស៊ី និង​អ៊ី​រ៉​ង់ ដោយ​ពួក​គេ​ថា អាច​បង់​តម្លៃ​យ៉ាង​ខ្ពស់ ។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ អ​.​ស​.​ប លោក VASSILY NEBENZIA ឆ្លើយ​តប​វិញ​ថា យើង​អំពាវនាវ​ដល់​ពួក​លោក​ខាងលិច​ឱ្យ​បោះបង់​ចោល​វោហា​សាស្ត្រ​សង្គ្រាម ហើយ​ធ្វើការ​ព្រមាន​ពី​បណ្តា​ផលវិបាក​ធ្ងន់ធ្ងរបំផុត​ក្នុង​ករណី​មាន​សកម្មភាព​យោធា​របស់​ពួក​លោក​ខាងលិច ។ លោក​ថា​គ្មាន​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ក្រុង​ឌូ​ម៉ា​ឡើយ ។ លោក​បរិហារ​ថា នេះ​ជា​ការ​ប្រឌិត​មួយ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ