ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្តតាកែវ​ចុះ​សួរសុខទុក្ខ​មន្ត្រី​នគរបាល​ដែល​កំពុង​មាន​ជំងឺ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ អមដំណើរ​ដោយ លោកស្នងការ​រង នាយ នាយ​រង​ការិយាល័យ​ជំនាញ…

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ អមដំណើរ​ដោយ លោកស្នងការ​រង នាយ នាយ​រង​ការិយាល័យ​ជំនាញ លោក​អធិការ អធិការរង និង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ​បាន​ចុះ​សាកសួរ​សុខទុក្ខ និង​សំណេះសំណាល លោក​អនុសេនីយ៍ទោ យស សា​រ៉​ន នាយ​រង​ផ្នែក ការិយាល័យ​ស្ថិតិ​ប្រជាពលរដ្ឋ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​មាន​ជំងឺ​ប្រចាំ​កាយ (​ជម្ងឺថ្លើម​ធ្ងន់ធ្ងរ​) សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ស្ថិត​នៅ​ភូមិ​ព្រេច សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគ​បាល​ខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៨០​ម៉ឺន​រៀល សារុង​មួយ អង្ករ​មួយ​បាវ ទឹកត្រី​២​យួរ ទឹក​ស៊ីវ​២​យួរ មី​២​កេស ដល់​លោក​អនុសេនីយ៍ទោ យស សា​រ៉​ន សម្រាប់​សម្រាលទុក្ខ​លំបាក​ផង​ដែរ ។ មិនតែប៉ុណ្ណោះ លោកស្នងការ​ក៏​បាន​ផ្តល់​ថវិកា​ជូន​ម្តាយ​លោក យស សា​វ៉​ន ចំនួន​២០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ថវិកា​ដល់​ក្មេង​ពិការ​ចំនួន​២​នាក់ ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ចំនួន​១០​ម៉ឺន​រៀល សរុប​២​នាក់​គឺ​២០​ម៉ឺន​រៀល​ថែម​ទៀត ។

ទាំងអស់​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​លោកស្នងការ​ដែល​ជា​ថ្នាក់ដឹកនាំ​ដល់​កូនចៅ​ដែល​កំពុង​មាន​ជំងឺ ឬ​ក៏​ជួប​គ្រោះថ្នាក់​ផ្សេង​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ